- សន្ទនាជាមួយនឹងក្រុមគ្រួសារ ដោយប្រើប្រាស់វិធីប្រាស្រ័យទាក់ទងគ្នាតាមរយៈមធ្យោបាយជាច្រើនដែលយើងមាននាពេលសព្វថ្ងៃនេះ - លំហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់ព្យាបាលការបាក់ទឹកចិត្ត និងបញ្ហាតប់ប្រមល់ - អានសៀវភៅ ស្តាប់តន្ត្រី មើលកម្មវិធីកម្សាន្តផ្សេងៗ - ការរក្សាទម្លាប់ចូលគេងឲ្យត្រូវទៅតាមម៉ោងរបស់អ្នកជារៀងរាល់យប់ និងភ្ញាក់ពីព្រលឹមដូចជាពេលថ្ងៃធ្វើការធម្មតា។ - ឧស្សាហ៍ងូតទឹក និងប្តូរស្លៀកពាក់ - បរិភោគអាហារទៅតាមម៉ោងធម្មតា… - ដកដង្ហើមចូលយឺតៗ បន្ទាប់មកដកដង្ហើមចេញយឺតៗ - សារៈសំខាន់នៃការអានព័ត៌មានដែលមកពីប្រភពដែលអាចទុកចិត្តបាន - ការសើចសប្បាយល្អសម្រាប់យើង។ ខ្ញុំគិតថា វាជាវិធីមួយដើម្បីធ្វើឲ្យខួរក្បាលយើងដំណើរការល្អ ហើយអាចការពារយើងឲ្យមានប្រព័ន្ធការពារល្អជាងមុនផងដែរ៕