ជនជាតិជប៉ុនបង្រៀនកូន 1. ជនជាតិជប៉ុនតែងតែគិតថា ការរៀនពូកែ ឆ្លាតវៃ មិនស្មើនឹងឥរិយាបទល្អ ស្មោះត្រង់និងមានមនុស្សធម៌។ 2. បរិស្ថានរស់នៅនិងការសិក្សាគឺសំខាន់ណាស់ - ដើម្បីកូន ជនជាតិជប៉ុនតែងតែព្យាយាមផ្លាស់ទៅកន្លែងដែលល្អប្រសើរជាង។ 3. ពួកគេស្រឡាញ់កូន ប៉ុន្តែដាច់ខាតមិនតាមចិត្តកូន។ កុំឲ្យកូនអត់ចង់ញ៉ាំគឺអត់ញ៉ាំ ចង់ស្រែកគឺស្រែកតាមចិត្ត។ ការញ៉ាំមិនមែនជារឿងលេងសើចទេ។ ត្រូវអង្គុយលើកៅអីញ៉ាំ មុនញ៉ាំត្រូវលាងដៃ។ មិនលូកញុំាផ្ដេសផ្ដាស ញ៉ាំត្រូវទៀតទាត់ពេលរាល់ថ្ងៃ។ 4. បង្រៀនកូនឲ្យចេះគោរព រាបសានិងវៃឆ្លាត។ ត្រូវឱ្យកុមារសំរេចចិត្តដោយខ្លួនឯងនូវ "បញ្ហា" របស់ខ្លួន។ 5. បង្រៀនកូនឲ្យមានចិត្តស្មោះត្រង់ វិធីគឺឪពុកម្តាយមិននិយាយកុហក នៅក្នុងការរស់និងនៅក្នុងគ្រួសារ។ 6. ពេលកុមារបាន 5ឆ្នាំ គួរបង្រៀនរបៀបចាយប្រាក់។ ឱ្យលុយរាល់សប្តាហ៍តែមានកំណត់ជានិច្ច។ 7. ត្រូវបង្រៀនកូនឲ្យចេះក្លាហាន ទទួលតួនាទីរបស់ខ្លួន បង្រៀនក្មេងឱ្យចេះរង់ចាំ បង្រៀនអំពីអត្ថន័យនៃមនុស្សធម៌។ ត្រូវតែបង្រៀនកុមារពីជីវិត ចេះឱ្យគេ និងចេះទទួលជំនួយពីគេ។ ហើយអ្នកដែលមានក្ដីសុខ តែងទទួលយកតិច ឱ្យទៅច្រើន។ ត្រូវបង្រៀនកូនឲ្យនិយាយស្ដីមានសុជីវធម៌។ 8. ត្...