កំពូលអ្នកលក់ គេទម្លាប់និយាយ ៥ យ៉ាងនេះ ការលក់កើនឡើងទ្វេដង
១- បងអាចទាក់ទងមកខ្ញុំពេលណាក៏បាន ប្តូរទៅជា ខ្ញុំនឹងឆ្លៀតពេលទាក់ទងទៅបង
ត្រូវឱ្យអតិថិជនដឹងថា មិនមែនមានតែគាត់ទេ ដែលជាអតិថិជនរបស់អ្នក ពេលវេលារបស់អ្នកក៏មានតម្លៃដែរ តែអ្នកត្រូវតែទាក់ទងទៅគេមុន ព្រោះ 90% នៃពួកគេនឹងមិនទាក់ទងមកអ្នកឡើយ។
២- តើពេលណាបងទំនេរ? ប្តូរទៅជា រសៀលនេះបងទំនេរម៉ោងប៉ុន្មាន?
កំណត់ពេលវេលាច្បាស់លាស់បង្ហាញថាអ្នកបានរៀបចំពេលវេលារបស់អ្នកបានល្អ ហើយក៏ជាការគោរពពេលវេលារបស់អ្នកដទៃដែរ។
៣- តើបងមានអ្វីឱ្យខ្ញុំជួយដែរ? ប្តូរទៅជា ខ្ញុំដឹងថាបងមានបញ្ហានេះ....
នៅពេលដែលអ្នកអាចនិយាយចេញនូវបញ្ហារបស់អតិថិជនមុនពេលដែលគេហាមាត់និយាយ នោះបង្ហាញថាអ្នកពិតជាជំនាញ និងអាចជួយដោះស្រាយបញ្ហារបស់អតិថិជនបាន។
៤- យើងមានប្រូម៉ូសិនច្រើនណាស់ ប្តូរទៅជា ស្អែកត្រឡប់ទៅតម្លៃដើមវិញហើយ
អតិថិជនមិនចង់បានថោកទេ តែគាត់ចង់បានចំណេញ ដូច្នេះធ្វើឱ្យគាត់ចំណេញ តែក៏ត្រូវមានពេលវេលាកំណត់ដែរ របស់ល្អមិនអាចរកទិញបានគ្រប់ពេលទេ។
៥- តើបងទូទាត់ឥឡូវមែនទេ? ប្តូរទៅជា បងទូទាត់លុយសុទ្ធ ឬក៏ឆូតកាត?
ពីទិញ ឬ មិនទិញ ទៅជាទិញហើយទូទាត់តាមវិធីណា។
Comments
Post a Comment