ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី១)
ជំពូកទី១
សេចក្តីផ្តើម
១.១. លំនាំបញ្ហានៃការស្រាវជ្រាវ (Background Rational)
ផ្នែកមួយក្នុងកត្តាសំខាន់ៗ
ដែលកំណត់នូវភាពជោគជ័យក្នុងក្រុមហ៊ុន និងអង្គភាពនោះ គឺជាបុគ្គលិកមានសមត្ថភាព
ហើយគេអាចយល់បានថាបញ្ហាគុណភាពបុគ្គលិកគ្របដណ្តប់លើគ្រប់
ផ្នែកទាំងអស់នៃសកម្មភាពរបស់អង្គភាព ហើយត្រូវបានគេឲ្យនិយមន័យថា គឺជាធនធានកម្រ។
បញ្ហាបុគ្គលិកវាមានឥទិ្ធពលទៅលើដំណើរការសកម្មភាព និងការគ្រប់គ្រងដើម្បីឲ្យសម្រេចបាននូវកម្មវត្ថុរបស់ខ្លួនដែលបានកំណត់ទុក។
នេះបញ្ជាក់ឲ្យឃើញថាធនធានមនុស្សនាពេលបច្នុប្បន្ននេះត្រូវបានគេកំណត់ទុកជាកត្តាសំខាន់បំផុតសម្រាប់អង្គភាព។
ហើយការគ្រប់គ្រងមានទំនាក់ទំនងយ៉ាងជិតស្និទទៅនឹងធនធានមនុស្សដែរនាពេលបច្នុប្បន្ននេះ។
ហេតុដូច្នោះហើយភាពជោគជ័យ គឺត្រូវបានគេជ្រើសរើសបុគ្គលិកដែលមាន សមត្ថភាព ជំនាញ
ពិតប្រាកដដើម្បីបំពេញការងារទទួលបានជោគជ័យតាមការគ្រោងទុករបស់ក្រុមហ៊ុន និងអង្គភាព។ ដោយឆ្លងតាមការសិក្សាស្វែងយល់តាមរយៈឯកសារនានា
និងឆ្លងតាមការសង្កេតឃើញនាពេលបច្នុប្បន្នបានបង្ហាញថាបញ្ហាដែលក្រុមហ៊ុនតែងតែជួបប្រទះនោះគឺការគ្រប់គ្រងធនធានមនុស្សហើយធ្វើការដោះស្រាយបញ្ហានេះអ្នកគ្រប់គ្រងត្រូវសិក្សាលើ
៧ ចំនុចជាពិសេស គឺដើម្បីឲ្យដឹងថាអ្វីទៅជាការគ្រប់គ្រងធនធានមនុស្ស ដែលក្នុងនោះរួមមាន
ការវិភាគការងារ ការធ្វើផែនការធនធានមនុស្ស ការប្រកាសជ្រើសរើសបុគ្គលិក ការជ្រើសរើស
ការបណ្តុះបណ្តាល និងកាអភិវឌ្ឍន៍ ការវាយតម្លៃសកម្មភាពការងារ និងការទូទាត់សំណង
និងអត្ថប្រយោជន៍ផ្សេងៗ។
ស្របតាមស្ថានភាពបច្នុប្បន្ន
សង្គមមានការរីកចម្រើនដោយសារកម្រិតសេដ្ឋកិច្ចមានការលូតលាស់បច្ចេកវិទ្យាកាន់តែទំនើបតម្រូវឲ្យបុគ្គលិកគ្រប់រូបមានសមត្ថភាព
និងចំណេះដឹងគ្រប់គ្រាន់។ ស្ថាប័ននីមួយៗអាចដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព
និងទទួលបានជោគជ័យលើគោលដៅរបស់ខ្លួនគឺអាស្រ័យលើសមត្ថភាព បទពិសោធន៍
និងចំណេះដឹងរបស់និយោជិកដែលជាធនធានដ៏មានសារៈសំខាន់ក្នុងការអនុវត្តន៍ការងារ។
ហេតុដូចនេះហើយទើបអង្គភាព(....) កំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរៀបចំផែនការ
និងស្វែងរកវិធីសាស្ត្រនានាដើម្បីរៀបចំចាត់ចែងនិយោជិតរបស់ខ្លួន ស្របទៅនឹងតម្រូវការរបស់អង្គភាព ជាពិសេសគឺបានផ្តល់ឱកាសឲ្យក្រុមនិសិ្សតបានចុះកម្មសិក្សាដើម្បីបញ្ជាក់
និងពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារ របស់ពួកគេ ដើម្បីឲ្យពួកគេក្លាយជាធនធានយ៉ាងពិតប្រាកដ។
១.២. ចំណោទបញ្ហានៃការស្រាវជ្រាវ (Problem Statement)
ដោយយុគសម័យទំនើបភាវូបនីកម្ម
ជាក់ស្តែងក្រុមហ៊ុន សា្ថប័ន អង្គការជាតិ និងអន្តរជាតិ ជាច្រើនតែងតែមានគោលនយោបាយផ្តោតលើគុណភាព
និងប្រសិទ្ធនៃការគ្រប់គ្រងធនធានមនុស្ស ជាចម្បង។ ដូចនេះតើ អង្គភាព(....) មានវិធីសាស្ត្របែបណា ដើម្បីគ្រប់គ្រង ធនធានមនុស្សរបស់ខ្លួនឲ្យមានប្រសិទ្ធភាព?
១.៣. គោលបំណងនៃការស្រាវជ្រាវ(Research Objectives)
គោលបំណងនៃការស្រាវជ្រាវគឺសិក្សាដើម្បីពិនិត្យមើលនូវដំណើរការនៃការគ្រប់គ្រងធនធានមនុស្សរបស់សណ្ឋាគារ
រ៉េស៊ីដង់ សុខាភ្នំពេញ ដែលយើងបានសិក្សាទៅលើ៖
-
ស្ថានភាពទូទៅរបស់អង្គភាព(....)
- សិក្សាលើមុខងារគ្រប់គ្រងធនធានមនុស្សមួយចំនួន
- ស្វែងរកនូវកត្តាដែលនាំឲ្យការគ្រប់គ្រងធនធានមនុស្សមានប្រសិទ្ធភាព
និងគ្មានប្រសិទ្ធភាព
-
សេចក្តីសនិ្នដ្ឋាន
និងការផ្តល់អនុសាសន៍
១.៤. ទំហំ
និងដែនកំណត់នៃការស្រាវជ្រាវ(Scope and Limitation of
Research)
១.៤.១. ទំហំ (Scope)
ដំណើរការនៃការស្រាវជ្រាវនេះ
ធ្វើឡើងដោយពិនិត្យមើលនូវដំណើការ និងវិធីសាស្រ្តនៃការគ្រប់គ្រង
ធនធានមនុស្សរបស់អង្គភាព(....)។
១.៤.២.
ដែនកំណត់ (Limitation)
ដោយផ្អែកលើប្រធានបទ
ដែលបានកំណត់ខាងលើការសិក្សានេះ និងផ្តោតស៊ីជម្រៅលើ ចំណុចដូចខាងក្រោម៖
-
ការប្រកាសជ្រើសរើសបុគ្គលិក
- ការជ្រើសរើសបុគ្គលិក
- ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍បុគ្គលិក
- ការវាយតម្លៃការបំពេញការងាររបស់បុគ្គលិក
-
ការទូទាត់សំណង
និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់បុគ្គលិក
១.៥. សារៈសំខាន់នៃការស្រាវជ្រាវ (The Importance of
Research)
-
យល់ដឹងអំពីសកម្មភាពគ្រប់គ្រងរបស់អង្គភាព
-
ផ្តល់ជាឯកសារបន្ថែមសម្រាប់អ្នកគ្រប់គ្រង
និងបំពេញនូវចំនុចខ្វះខាតមួយចំនួន
-
ផ្តល់ជាឯកសារសម្រាប់និស្សិត
និងអ្នកស្រាវជ្រាវជំនាន់ក្រោយ
-
ដើម្បីផ្សារភ្ជាប់ការសិក្សាទៅលើទ្រឹស្តី
និងការអនុវត្តន៍ជាក់ស្តែង
-
ជាមូលដ្ឋានដើម្បីការសិក្សាបន្តកម្រិតក្រោយឧត្តមសិក្សា។
១.៦. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ(The Organization of
Research)
នៅក្នុងការស្រាវជ្រាវនេះ ត្រូវបានបែងចែកជាប្រាំមួយជំពូកធំៗ
ដូចខាងក្រោម៖
ជំពូកទី
១ ៖ សេចក្តីផ្តើម
ជំពូកទី
២ ៖ ការរំលឹកទ្រឹស្តី
ជំពូកទី ៣ ៖ វិធីសាស្ត្រនៃការស្រាវជ្រាវ
ជំពូកទី ៤ ៖ ការស្រាវជ្រាវពីស្ថានភាពទូទៅរបស់អង្គភាព
ជំពូកទី ៥ ៖ ការវិភាគទិន្នន័យ និងរបកគំហើញ
ជំពូកទី ៦ ៖ សេចក្តីសន្និដ្ឋាន
និងការផ្តល់អនុសាសន៍
តើបងមាន ជំពូកទី ៤ ៖ ការស្រាវជ្រាវពីស្ថានភាពទូទៅរបស់អង្គភាព
ReplyDeleteជំពូកទី ៥ ៖ ការវិភាគទិន្នន័យ និងរបកគំហើញ
ជំពូកទី ៦ ៖ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍