ពាក្យ 4 ម៉ាត់ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន ១. នៅពេលដែលអតិថិជននិយាយថា ខ្ញុំគ្រាន់តែមើលៗលេងទេ។ ហាមនិយាយថា “Okay បង” រួចហើយដើរចេញនោះ។ ត្រូវនិយាយថា៖ មិនអីទេ បងមើលតាមសម្រួល ខ្ញុំនៅឈរទីនោះ បើបងមានអ្វីឱ្យខ្ញុំជួយ ចាំបងហៅខ្ញុំ បងអាចអង្គុយទីនេះសម្រាកបាន ខ្ញុំយកទឹកមួយដបឱ្យបង។ --- បង្កើនភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់ កុំរំខាន ២. ពេលអតិថិជនសួរថា តម្លៃថោកបំផុតប៉ុន្មាន? ហាមនិយាយតួលេខប្រាប់គាត់។ តែត្រូវនិយាយថា នៅហាងយើង តម្លៃមានខ្ពស់ មានទាប គុណភាពផ្សេងគ្នាបង។ សំខាន់ត្រូវជាមួយបង បងមើលទៅពេញចិត្តឬអត់។ ខ្ញុំអាចស្នើមេឱ្យបញ្ចុះតម្លៃខ្លះជូនបងបាន តែទាល់តែបងប្រាកដថាយកមួយនេះ។ --- ប្រើមនោសញ្ចេតនា និងប្រាប់ពីសិទ្ធិក្នុងការសម្រេចចិត្ត ៣. ពេលអតិថិជននិយាយថា ថ្លៃណាស់! ហាមនិយាយថា របស់គុណភាពល្អ ថ្លៃអ៊ីចឹងហើយ។ ត្រូវនិយាយថា ផលិតផលនៅលើទីផ្សារមានថោកមានថ្លៃ តាមមើលបង បើខ្ញុំយករបស់ថោកឱ្យបងមើល ក៏ប្រហែលជាបងមិនពេញចិត្តដែរ តើបងអាចប្រាប់ខ្ញុំបានទេ ថាក្នុងចិត្តបងតម្លៃប៉ុន្មានទើបសក្ដិសម? ខ្ញុំនៅក្នុងវិស័យនេះយូរហើយ ខ្ញុំរើសរបស់សក្ដិសមបំផុតជូនបង។ --- ពន្យល់ពីហេតុផល បង្ហាញពីជំនាញរបស់អ្នក ៤. នៅពេលដែលអតិថិជននិយាយថា អត់មាន...