សិនជាអ្នកមានគំនិតល្អមួយ ហើយអ្នកដឹងថាអ្នកអាចនឹងបង្កើតលុយបាន 1លានដុល្លារ
តែពេលនេះអ្នកត្រូវការលុយ 20 ដុល្លារ តើអ្នកត្រូវធ្វើយ៉ាងម៉េច?
ជម្រើសទីមួយ ខ្ចីធនាគារ
ដាក់ទ្រព្យបញ្ចាំ ខ្ចីលុយពីធនាគារ ដើម្បីយកទៅធ្វើដើមទុន ពេលបានប្រាក់ចំណេញ សងធនាគារវិញទាំងដើមទាំងការ ហើយ លុយដែលនៅសេសសល់សុទ្ធតែជាលុយរបស់អ្នកហើយ។ បើបរាជ័យ អ្នកត្រូវលក់ទ្រព្យសម្បតិ្តទាំងអស់សងធនាគារ ឬត្រូវធនាគាររឹបអូស។
នេះគឺហៅថាកម្ចី (Loan)
ចុះបើគ្មានទ្រព្យបញ្ចាំ ធនាគារមិនអោយយើងខ្ចីទេ
ប្រើជម្រើសទីពីរ កៀងគរទុន
សរសេរផែនការអាជីវកម្មមួយអោយច្បាស់លាស់ ស្វែងរកអ្នកវិនិយោគ ត្រូវការ 20ដុល្លារ អោយហ៊ុនគេ 20% បើអ្នកចំណេញ 1លានមែន អ្នកត្រូវចែកគេ 20ម៉ឺន បូកនឹងថ្លៃដើមគេ 20ដុល្លារ។ បើបរាជ័យ អ្នកមិនមានកាតព្វកិច្ចសងគេទេ ព្រោះនេះជាការវិនិយោគ នេះគេហៅថា (Investment)
ជម្រើសទីបី ទៅរកក្រុមហ៊ុនគ្រប់គ្រងមូលធុន
20% របស់អ្នក គេយកវាទៅចែកជា 20 ចំណែក។ គេជួយយើងរកអ្នកវិនិយោគ 20 នាក់ ចេញម្នាក់ 1ដុល្លារ យកម្នាក់ 1% នេះគេហៅថាកៀងគរទុនពីសាធារណជន (Crowdfunding)
Comments
Post a Comment