ការទិញដីទុកលក់ ជារបររកស៊ីមួយដែលត្រូវប៉ាន់ខ្លាំង ដោយសារតែរបរនេះផ្ដល់ផលចំណេញច្រើនសន្ធឹកសន្ធាប់។ 💰 យ៉ាងណាមិញ មិនមែនឱ្យតែមានលុយទិញដីទុកលក់ ដឹងតែចំណេញ កាក់កបគ្រប់ពេលនោះទេ។ ហេតុនេះ មុននឹងសម្រេចចិត្តទិញដីទុកលក់ គួរពិចារណាចំណុចមួយចំនួនខាងក្រោមនេះសិន៖ 1️⃣ ប្រភពលុយដែលយកទៅទិញដី ទិញដីនេះហើយ ជារបរត្រូវការដើមទុនច្រើនសន្ធឹក។ ហើយមិនមែនទិញថ្ងៃនេះ អាចលក់ចេញស្អែក មើលឃើញលុយចំណេញភ្លាមៗនោះទេ។ ដីខ្លះត្រូវប៉ាន់ អាចលក់ចេញលឿន តែដីខ្លះទៀតអាចប្រើពេលដល់៥ ទៅ១០ឆ្នាំ អាចបណ្ដាលឱ្យលុយយើងកប់ក្នុងដីនេះ។ បើអ្នកប្រើប្រាស់កម្ចីធនាគារ ឬលុយបង្វិលអាជីវកម្មផ្សេងៗ ត្រូវពិចារណាឱ្យច្បាស់លាស់។ 2️⃣ ប្រភេទ និងសក្ដានុពល មុនទិញមួយកន្លែងៗ ក៏ត្រូវដឹងពីប្រភេទដីដែរ ត្រូវដឹងថាតើទិញដីប្រភេទណាបានចំណេញ។ ជាទូទៅ ដីត្រូវបានបែងចែកជា ៤ ប្រភេទធំៗ រួមមាន ដីកសិកម្ម ដីសម្រាប់ទេសចរណ៍ ដីសម្រាប់ឧស្សាហកម្ម និង ដីសាងសង់លំនៅឋាន។ ដីទាំង៤យ៉ាងនេះ មានសក្ដានុពលផ្សេងៗគ្នា តែអ្នកគួរគិតគូរទៅតាម ទីតាំង សកម្មភាពសេដ្ឋកិច្ចនៅជុំវិញ ស្ថានភាពទីផ្សារ ដើម្បីស្វែងរកដីដែលឆាប់មានការអភិវឌ្ឍ មានចរន្តមនុស្សរស់នៅចេញចូលចរាចរណ៍ច្រើន ទើបងាយស្រួលក្នុងការលក់ចេញ បានចំណេញច្រ...