៤.២. ការប្រកាសជ្រើសរើសនិយោជិត ៤.២.១. ប្រភពនៃការប្រកាសជ្រើសរើស សណ្ឋាគារ និងរមណីយដ្ឋានសុខា ធ្វើការប្រកាសជ្រើសរើសបុគ្គលិកចេញពីប្រភព ២ គឺ ប្រភពខាងក្នុង និងប្រភពខាងក្រៅ ប៉ុន្តែជាបឋមគឺសណ្ឋាគារលើកទឹកចិត្តដល់ បុគ្គលិកដោយ ជ្រើសរើសពីប្រភពខាងក្នុងជាមុនសិន ហើយក្នុងករណី ដែលមិនអាចរកបេក្ខជនពីខាងក្នុងបាន ឬមួយក៏ចាំបាច់ជ្រើសរើសបេក្ខជនពីខាងក្រៅ នោះសណ្ឋាគារនឹងធ្វើការផ្សព្វផ្សាយជ្រើសរើសបុគ្គលិកតាមរយៈអ៊ិនធឺណេត ការសែត ឫ ឃោសនាតាមសាកលវិទ្យាល័យ គ្រឹះស្ថានឧត្ថមសិក្សានានាផ្សព្វផ្សាយតាមរយៈបុគ្គលិកពីខាងក្នុង។ ការប្រកាសជ្រើសរើសមានការកំណត់ពីមុខងារដែលធ្វើការជ្រើសរើសការកំណត់ពី៖ - អាយុ - ភេទ - ជំនាញ - ទីកន្លែងបំពេញការងារ - តួនាទី និងភារកិច្ចសង្ខេបដែលត្រូ...