ការសា្រវជ្រាវពីស្ថានភាពទូទៅរបស់សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ
៤.១.
ប្រវត្តិ និងស្ថានភាពទូទៅ របស់សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ
៤.១.១.
ប្រវត្តិរបស់សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ
ក្រុមហ៊ុន សុខាត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា បណ្ឌិត សុខ គង់។ ក្រុមហ៊ុនដំបូងគេ
នៃក្រុមហ៊ុនសុខាគឺ ក្រុមហ៊ុនប្រេង ឥន្ធនៈសូគីមិចគ្រុប។ ហើយក្រោយៗមកទៀតដោយមានការ
វិនិយោគ និងមានការរីកចំរើនបន្ទាប់មកក្រុមហ៊ុនសុខាបានពង្រីកការវិនិយោគ របស់ខ្លួនបន្ថែមទៀត
ដោយបានធ្វើការបង្កើតនូវសណ្ឋាគារលំដាប់ ផ្កាយ ៥ មួយចំនួនដូចជា នៅជាប់ឆ្នេរសមុទ្រនៃ
ក្រុងព្រះសីហនុឈ្មោះ សណ្ឋាគារ ឆ្នេរសុខា សណ្ឋាគារ សុខាអង្គររីសត
នៅក្រុមសៀមរាប សណ្ឋាគារ ឋានសួគ៌បូកគោ នៅលើភ្នំបូកគោនៃខេត្តកំពត និងចុងក្រោយគេគឺសណ្ឋាគារ
រ៉េស៊ីដង់ សុខាភ្នំពេញ ដែលស្ថិតនៅតំបន់ចុងជ្រោយចង្វា ទល់មុខព្រះបរមរាជាវាំង។
ការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ជាចំនុចដ៏សំខាន់មួយ ដែលធ្វើឲ្យយើងមានការចាប់អារម្មណ៍ និងជំរុញឲ្យមានការអភិវឌ្ឍន៍បន្ថែមទៀត ហើយនៅក្នុងនោះផងដែរ
វិស័យទេសចរណ៍ជាឧស្សាហកម្មមួយ ដែលកំពុងតែរីកដុះដាលយ៉ាងខ្លាំងហើយកំពុងស្ថិតក្នុងការវិវឌ្ឍន៍ខ្លួនយ៉ាងល្អប្រសើរ។ ក្រុមហ៊ុនសុខា
អូតែលបានធ្វើការវិនិយោគ និងចូលរួមក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ដើម្បីឲ្យ
មានការីកចំរើនកាន់តែប្រសើរជាងមុន ដូច្នេះហើយទើបក្រុមហ៊ុនសុខា
អូតែល បានសំឡឹងឃើញនូវ សក្ដានុពលនៃតំបន់មួយចំនួន ដែលស្ថិតនៅជុំវិញខ្សែក្រវាត់ទីក្រុងភ្នំពេញ។
ដោយទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៨ ខែសីហា
ឆ្នាំ ២០០៨ ក្រុមហ៊ុនសុខា អូតែលបានបើកការដ្ឋានសាងសង់តំបន់ជ្រោយចង្វា
នៃរាជធានីភ្នំពេញឲ្យកាន់តែ មានសោភណ្ឌភាពល្អប្រសើរថែមទៀត។ ការអភិឌ្ឍន៍នៅតំបន់នេះ ក្រុមហ៊ុនសុខា
អូតែល បាន រៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សួនច្បារ ច្រាំងទន្លេ និងបានសាងសង់សណ្ឋាគារដ៏ប្រណិតលំដាប់
អន្តរជាតិខ្នាតផ្កាយ ៥ មួយនៅចន្លោះទន្លេរមេគង្គ និងទន្លេរសាប
ទល់មុខចំនុចប្រសពនៃទន្លេ ទាំងបួនដែលសណ្ឋាគារដ៏ធំស្កឹមស្កៃនេះឈ្មោះថា សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។
សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ គឺជាសណ្ឋាគារ ដ៏ល្អឯកមួយក្នុងរាជធានីភ្នំពេញនាពេល
បច្ចុប្បន្នដែលបង្កើតឡើងនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៣ និងត្រូវបានបើកឲ្យដំណើរការជាជំហានដំបូងក្នុងការបំរើសេវាកម្មជូនភ្ញៀវជាតិ និងអន្តរជាតិនៅថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៤។ សណ្ឋាគារនេះមានកំពស់ ១៨
ជាន់ មានបន្ទប់ ៥៤៩បន្ទប់ ខុនដូ ១៩៥បន្ទប់ដែលបំពាក់ដោយ
បរិក្ខារទំនើបៗ សាលប្រជុំធំទូលាយដែលអាចរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិ មានភោជនីដ្ឋាន
ម្ហូបខ្មែរ អឺរុប ចិន ជប៉ុន កន្លែងហាត់ប្រាណ ម៉ាស្សា
ស្ប៉ា បា ខារ៉ាអូខេ អាងហែលទឹក មានចំណត
រថយន្ត ៣ជាន់ដ៏ធំទូលាយ និងកន្លែងស្នាក់នៅប្រណិត
១៩៥ មានបន្ទប់ប្រជុំធំទូលាយ ដែលគ្រប់ បន្ទប់ទាំងអស់សុទ្ធតែបំពាក់សំភារៈ ឧបករណ៍ទំនើប និងការតុបតែងប្រកបដោយភាពប្រណិត
លំដាប់អន្តរជាតិ និងមានកន្លែងកំសាន្តប្រកបដោយផាសុខភាព។
សណ្ឋាគារសុខា គឺជាសណ្ឋាគារមួយដែលផ្ដល់នូវសេវាកម្មស្នាក់នៅ
ដែលមានទីតាំងដ៏ល្អ ប្រសើរមួយពុំមានអ្នកណាដូច ហើយអាចមើលឃើញនូវទេសភាពទាំងមូល
នៃរាជធានីភ្នំពេញភ្នើងពណ៌ដ៏ស្រស់ស្អាត នៃរាជាធានីភ្នំពេញនាពេលយប់ ក៍ដូចជាមើលឃើញនូវទន្លេរទាំង
៤ ទេសភាពដ៏ស្រស់ស្អាត នៃព្រះបរមរាជវាំងដែលសំឡឹងមើលពីចំងាយឃើញភាពល្អគន់ និងល្អឥតខ្ចោះរបស់ព្រះបរមរាជវាំង។
ក.
ទីតាំងភូសាស្ត្ររបស់សណ្ឋាគារ
សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញមានទីតាំងស្ថិតនៅផ្លូវកែវ ចិន្តា ភូមិមួយ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ខ. ផ្លាកសញ្ញារបស់សណ្ឋាគារ
៤.១.២. ទស្សនៈវិស័យ បេសកកម្ម
សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ
ក. ចក្ខុវិស័យ
ចក្ខុវិស័យរបស់សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ
គឺដើម្បីបានការទទួលស្គាល់ថាជា រមណីយដ្ឋាន និងសណ្ឋាគារដែលល្អប្រសើរជាងគេក្នុងប្រទេសកម្ពុជា។
ខ.
បេសកកម្ម
បេសកកម្មរបស់សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ
គឺដើម្បីផ្ដល់នូវបទពិសោធន៍ផ្នែកបដិ សណ្ឋារកិច្ចដែលពិសេសជាងគេទាំងភាពប្រណិតនៃទីកន្លែង
និងតាមរយៈការផ្ដល់នូវគុណភាពនៃសេវាកម្មក្នុងបរិយាកាសប្រកបដោយ ផាសុខភាព
ភាពរាក់ទាក់បើកចំហ។ សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញនឹងប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ នៃការទទួលខុសត្រូវ
និងទ្រទ្រង់បរិស្ថានស្រប ពេល ដែលយើងក៏នឹងផ្ដល់នូវប្រាក់ចំណេញយ៉ាងល្អប្រសើរទៅកាន់អ្នកវិនិយោគទន់របស់យើង។
គ. វប្បធម៌ការងារ
និយោជិតសណ្ឋាគារ រ៉េស៊ីដង់
សុខាភ្នំពេញ មិនត្រឹមតែចេះសហការក្នុងការងារប៉ុណ្ណោះទេថែទាំងមានការគោរពគ្នាទៅវិញទៅមក
ចេះយោគយល់អធ្យាស្រ័យគ្នា មានភាពស្មោះត្រង់ និងចេះ ជួយគ្នាទៅវិញទៅមកនៅពេលមានបញ្ហានៅក្នុងការងារ
ជាពិសេសមានទំនៀមទំលាប់ល្អក៏ដូចជា វប្បធម៌ការងារល្អៗដូចខាងក្រោម៖
- គោរពពេលវេលា និងយកចិត្តទុកដាក់ធ្វើការងារ
- មានទំនួលខុសត្រូវលើការងារ
- គោរពតួនាទីភារៈកិច្ច
- ចេះជួយគ្នាទៅវិញទៅមក និងចេះចែករំលែកការលំបាកគ្នា
- ប្រឹងប្រែងធ្វើការងារអស់ពីសមត្ថភាព
- គោរពនៅគោលការណ៍របស់សណ្ឋាគារ ដែលស្របទៅនឹងច្បាប់ការងារ
- អនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍នៃច្បាប់ និងបរិស្ថាន
- ចេះលើកទឹកចិត្តគ្នាទៅវិញទៅមក
- មិនប្រកាន់បក្សពួកនិយម
- ចេះរៀនសូត្រពីគ្នាទៅវិញទៅមក
- មានភាពជាដៃគូរល្អក្នុងការងារ
- អនុវត្តភារៈកិច្ចត្រឹមត្រូវច្បាស់លាស់គ្រប់គ្រាន់ និងទាន់ពេលវេលា
- ឲ្យតម្លៃខ្ពស់ទៅលើច្បាប់បញ្ញាតិនានាដែលក្រុមហ៊ុនបានចែង និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន
- រវាងអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ថ្នាក់កណ្តាល ថ្នាក់ទាប និងនិយោជិតផ្ទាល់ចេះគោរពគ្នាទៅវិញទៅមកហើយចេះយល់ទុកធុរៈ
ស្គាល់ការលំបាក និងយល់ដឹងពីបញ្ហាគ្នាដោយប្រកានខ្ជាប់នូវ សុជីវធម៌ សីលធម៌ វិជ្ជាជីវៈ
ជាពិសេសឲ្យតម្លៃគ្នា ប្រកបដោយភាពស្និទ្ធស្នាល
- បង្កឲ្យមានការខិតខំប្រឹងប្រែង តស៊ូ អត់ធ្មត់ក្នុងការងារទាំងនិយោជក និងនិយោជិតដើម្បីឲ្យទទួលបាននូវប្រសិទ្ធភាព
និងភាពជោគជ័យក្នុងការងារទាំងអស់គ្នា
- មិនធ្វើឲ្យប្រាស់ចាកពីច្បាប់រដ្ឋ និងមិនបង្កភាពស្មុគស្មាញដល់សង្គមជាតិ។
(សូមមើលឧបសម្ព័ន្ធទំព័រ ក១ - ក៧)
៤.១.៣. រចនាសម្ព័ន្ធ
ក.
រចនាសម្ព័ន្ធរបស់សណ្ឋគាររ៉េស៊ីដងសុខាភ្នំពេញ
·
អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ (Top Manager)
·
អ្នកគ្រប់គ្រងថ្នាក់កណ្តាល (Middle Manager)
·
អ្នកគ្រប់គ្រងថ្នាក់ក្រោម (Fist Line Manager)
ការប្រើរចនាសម្ព័ន្ធរបស់សណ្ឋាគារ
រ៉េស៊ីដង់ សុខាភ្នំពេញ គឺតាមខ្សែរយៈបណ្តោយពីថ្នាក់ ខ្ពស់ទៅថ្នាក់ទាបធ្វើបែបនេះ គឺដើម្បីឲ្យការធ្វើផែនការប្រកបដោយប្រសិទ្ធភាព
និងភាពសក្ត័សិទ្ធក្នុង ការគ្រប់គ្រងដឹកនាំនិយោជិត។
+
គ្រប់គ្រងថ្នាក់ខ្ពស់ (Top Manager) ៖ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ គឺជាអ្នកបំពេញការងារនៅលំដាប់ខ្ពស់ និងជាអ្នកទទួលខុសត្រូវលើជីវិតរបស់សណ្ឋាគារទាំងមូល និងជាអ្នកដែលរៀបចំផែនការយុទ្ធសាស្រ្ត
និងដាក់ចេញនូវផែនការសម្រាប់អនុវត្តនៅក្នុងសណ្ឋាគារដូចជា៖
- ការទទួលខុសត្រូវផ្នែកសម្របសម្រួលនិងដោះស្រាយបញ្ហារបស់ប្រធានផ្នែកនីមួយៗ
- រៀបចំការប្រជុំពិគ្រោះយោបល់ជាមួយប្រធានផ្នែកនីមួយៗ
ដើម្បីដាក់ចេញផែនការយុទ្ធសាស្រ្ត
- ត្រួតពិនិត្យរបាយការណ៍ការងារ
និងធ្វើការតម្រងទិស
- ធ្វើការទំនាក់ទំនងជាមួយនឹងបណ្តាលអ្នកវិនិយោគជាតិ និងអន្តរជាតិព្រមទាំងដៃគូរសហការនានាលើវិស័យទេសចរណ៍
និងសណ្ឋាគារ
- ជាអ្នករៀបចំគម្រោងទាក់ទងការងារធំៗ
ការធ្វើសេចក្តីសម្រេចចិត្តលើថវិកា និងរបាយការណ៍របស់សណ្ឋាគារទាំងមូល។
+
អ្នកគ្រប់គ្រងថ្នាក់កណ្តាល (Middle Manager) ៖ អ្នកគ្រប់គ្រងថ្នាក់កណ្តាលទទួល ខុសត្រូវលើការគ្រប់គ្រងនិយោជិត ឲ្យអនុវត្តការងារទៅតាមផែនការ
និងតាមការបែងចែករបស់អង្គភាពដាក់ចេញនូវ ផែនការសកម្មភាពធ្វើការតាមដាន និងត្រួតពិនិត្យសកម្មភាពនៃការអនុវត្តន៍
ការងាររបស់និយោជិត និងប្រធានផ្នែកនីមួយៗធ្វើជាការសម្របសម្រួលដោះស្រាយបញ្ហាដែលកើតមានចំពោះនិយោជិត
ជួយជម្រុញឲ្យការអនុវត្តន៍ការងារសម្រេចទៅតាមផែនការដែលអង្គភាពដាក់ចេញ និងរបាយការណ៍បញ្ជូនទៅអ្នកគ្រប់គ្រងថ្នាក់ខ្ពស់។
អ្នកគ្រប់គ្រងថ្នាក់ក្រោម (Fist Line Manager) ការទទួលខុលត្រូវរបស់អ្នកគ្រប់គ្រងថ្នាក់ក្រោម
គឺធ្វើការគ្រប់គ្រងដោយផ្ទាល់ទៅលើនិយោជិតដែលជាផ្នែកប្រតិបត្តិរបស់ខ្លួនដើម្បីដឹកនាំសកម្មភាពអនុវត្តការងារនៅក្នុងតំបន់គោលដៅដែលខ្លួនទទួលខុលត្រូវក្នុងការគ្រប់គ្រងពត៌មាន
និង គោរពទៅតាមបទបញ្ជារថ្នាក់លើនឹងត្រូវបានធ្វើការត្រួតពិនិត្យដោយអ្នកគ្រប់គ្រងថ្នាក់កណ្តាល និង ទទួលខុសត្រូវដូចជា គ្រប់គ្រងនិយោជិត រៀបចំរបាយការណ៍ប្រចាំថ្ងៃ
ប្រចាំសប្តាហ៍ និងប្រចាំខែ ការវាយតម្លៃ និងតាមដានសកម្មភាពការអនុវត្តន៍ការងាររបស់និយោជិត ប្រមូលទិន្នន័យរក្សាទុកទិន្នន័យធ្វើជាជំនួយការ និងជាអ្នកសម្រប់សម្រួល ជាអ្នកចរចារទៅដល់និយោជិតថ្នាក់ក្រោមព្រមទាំងធ្វើជាអ្នកទំនាក់ទំនងសកម្មភាពការងារ ដែលពាក់ពន្ធ័កម្លាំងសមត្ថភាពនិយោជិត
ពង្រឹងការអនុវត្តការងារ និងធ្វើទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងផ្សេងៗទៀតនៅក្នុងអង្គភាព
ដើម្បីផ្តល់ពត៌មានឲ្យគ្នាទៅវិញទៅមក។
I Like Your Page...
ReplyDeleteខ្ញុំត្រូវការគម្រូសារណាពេញលេញពាក់ព័ន្ធនឹងសណ្ឋាគារសុខាភ្នំពេញ តើអាចផ្ដល់ឲ្យខ្ញុំជាជំនួយបានទេ?
ReplyDeleteតើខ្ញុំអាចសុំឯកសារជំពួកទី៥ និងជំពួកទី៦បានទេ?
ReplyDeleteតើខ្ញុំអាចសុំឯកសារសារណាហ្នឹងបានទេនូវជំពួកទី៥ និងជំពួកទី៦?
ReplyDelete