Skip to main content

Posts

ពាក្យ 4 ម៉ាត់ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន

  ពាក្យ 4 ម៉ាត់ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន ១. នៅពេលដែលអតិថិជននិយាយថា ខ្ញុំគ្រាន់តែមើលៗលេងទេ។ ហាមនិយាយថា “Okay បង” រួចហើយដើរចេញនោះ។ ត្រូវនិយាយថា៖ មិនអីទេ បងមើលតាមសម្រួល ខ្ញុំនៅឈរទីនោះ បើបងមានអ្វីឱ្យខ្ញុំជួយ ចាំបងហៅខ្ញុំ បងអាចអង្គុយទីនេះសម្រាកបាន ខ្ញុំយកទឹកមួយដបឱ្យបង។ --- បង្កើនភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់ កុំរំខាន ២. ពេលអតិថិជនសួរថា តម្លៃថោកបំផុតប៉ុន្មាន? ហាមនិយាយតួលេខប្រាប់គាត់។ តែត្រូវនិយាយថា នៅហាងយើង តម្លៃមានខ្ពស់ មានទាប គុណភាពផ្សេងគ្នាបង។ សំខាន់ត្រូវជាមួយបង បងមើលទៅពេញចិត្តឬអត់។ ខ្ញុំអាចស្នើមេឱ្យបញ្ចុះតម្លៃខ្លះជូនបងបាន តែទាល់តែបងប្រាកដថាយកមួយនេះ។ --- ប្រើមនោសញ្ចេតនា និងប្រាប់ពីសិទ្ធិក្នុងការសម្រេចចិត្ត ៣. ពេលអតិថិជននិយាយថា ថ្លៃណាស់! ហាមនិយាយថា របស់គុណភាពល្អ ថ្លៃអ៊ីចឹងហើយ។ ត្រូវនិយាយថា ផលិតផលនៅលើទីផ្សារមានថោកមានថ្លៃ តាមមើលបង បើខ្ញុំយករបស់ថោកឱ្យបងមើល ក៏ប្រហែលជាបងមិនពេញចិត្តដែរ តើបងអាចប្រាប់ខ្ញុំបានទេ ថាក្នុងចិត្តបងតម្លៃប៉ុន្មានទើបសក្ដិសម? ខ្ញុំនៅក្នុងវិស័យនេះយូរហើយ ខ្ញុំរើសរបស់សក្ដិសមបំផុតជូនបង។ --- ពន្យល់ពីហេតុផល បង្ហាញពីជំនាញរបស់អ្នក ៤. នៅពេលដែលអតិថិជននិយាយថា អត់មាន...

យុត្តិសាស្រ្ត កុំឲ្យ ចាញ់ បោក គេ

                                                                        យុត្តិសាស្រ្ត កុំឲ្យ ចាញ់ បោក គេ  1- កុំ ឆាប់ ជឿ គេ ខ្លាំង ពេក  2- កុំ ឆាប់ចិត្ត ទន់ពេក  3- កុំអាណិត គេ(មុន អាណិត គេ ត្រូវ អាណិត ខ្លួន ឯងជា សិន )  4- កុំលោភ លន់ ចង់ បាន របស់ គេ  យេីង គោរព តាម លក្ខខណ្ឌ ដូច ខាងលើ នេះ យើង មិន ចាញ់ បោក គេ ទេ(បេី យល់ ឃើញ ថា ល្អ ហើយ ត្រឹម ត្រូវ សូម មេត្តា ជួយ Share ចែករំលែក បន្ត ទៅ មិត្តភ័ក្ដិ យើង ផង ។

រៀនគិតឲ្យធំ

      រៀនគិតឲ្យធំ រួចចាប់ផ្តើមធ្វើវារហូតទៅដល់កន្លែងមួយដែលអ្នកចង់បាន គិតហើយធ្វើ លទ្ធផលនឹងបង្ហាញអ្នក ត្រូវរស់នៅ ប្រឹងការងាររហូតទៅដល់គោលដៅដែលអ្នកចង់បាន ទើបជីវិតរបស់អ្នករស់នៅមានន័យ មោទនភាពអ្វីដែលខ្លួនឯងបានធ្វើ ដើម្បីសហគមន៍រស់នៅរបស់ខ្លួនឯង Be The Top អ្នកនឹងមើលឃើញឱកាសកាន់តែច្រើន កំពុងរង់ចាំអ្នក មានតែអ្នកម្នាក់គត់អាចកំណត់អនាគតខ្លួនឯងបាន សកម្មភាពថ្ងៃនេះ ជាលទ្ធផលសំរាប់អនាគត។

គំនិត និង លុយ

 សិនជាអ្នកមានគំនិតល្អមួយ ហើយអ្នកដឹងថាអ្នកអាចនឹងបង្កើតលុយបាន 1លានដុល្លារ តែពេលនេះអ្នកត្រូវការលុយ 20 ដុល្លារ តើអ្នកត្រូវធ្វើយ៉ាងម៉េច?  ជម្រើសទីមួយ ខ្ចីធនាគារ ដាក់ទ្រព្យបញ្ចាំ ខ្ចីលុយពីធនាគារ ដើម្បីយកទៅធ្វើដើមទុន ពេលបានប្រាក់ចំណេញ សងធនាគារវិញទាំងដើមទាំងការ ហើយ លុយដែលនៅសេសសល់សុទ្ធតែជាលុយរបស់អ្នកហើយ។ បើបរាជ័យ អ្នកត្រូវលក់ទ្រព្យសម្បតិ្តទាំងអស់សងធនាគារ ឬត្រូវធនាគាររឹបអូស។  នេះគឺហៅថាកម្ចី (Loan)  ចុះបើគ្មានទ្រព្យបញ្ចាំ ធនាគារមិនអោយយើងខ្ចីទេ  ប្រើជម្រើសទីពីរ កៀងគរទុន  សរសេរផែនការអាជីវកម្មមួយអោយច្បាស់លាស់ ស្វែងរកអ្នកវិនិយោគ ត្រូវការ 20ដុល្លារ អោយហ៊ុនគេ 20% បើអ្នកចំណេញ 1លានមែន អ្នកត្រូវចែកគេ 20ម៉ឺន បូកនឹងថ្លៃដើមគេ 20ដុល្លារ។ បើបរាជ័យ អ្នកមិនមានកាតព្វកិច្ចសងគេទេ ព្រោះនេះជាការវិនិយោគ នេះគេហៅថា (Investment) ជម្រើសទីបី ទៅរកក្រុមហ៊ុនគ្រប់គ្រងមូលធុន  20% របស់អ្នក គេយកវាទៅចែកជា 20 ចំណែក។ គេជួយយើងរកអ្នកវិនិយោគ 20 នាក់ ចេញម្នាក់ 1ដុល្លារ យកម្នាក់ 1% នេះគេហៅថាកៀងគរទុនពីសាធារណជន (Crowdfunding)

ជីវិត គឺ ជា ឧបសគ្គ

  ជីវិត គឺ ជា ឧបសគ្គ  ទោះបី ជា អ្នក ចាប់ ផ្ដើម ធ្វើ កិច្ចការ អ្វី មួយ ក៏ ដោយ  ក៏ អ្នក ត្រូវ តែ ជួប នឹង បញ្ហា  ដោយ ចៀស មិន ផុត នោះ ទេ  បេីមិន ច្រើន ក៏ តិចតួច  ដែរ  ក៏ប៉ុន្តែ សុំ អោយ មាន ភាព ជឿជាក់  មាន កា រ តស៊ូ   ព្យាយាម  អំណត់  អត់ធ្មត់  មិន រំជើបរំជួល  តាម ពាក្យ និន្ទា រិះគន់  នោះ គឺ ជា កត្តា សំខាន់ បំផុត  ដែល ជា ការ ធានា ថា  អ្នក អាច ប្រយុុទ្ធ ប្រជែង យក ឈ្នះ នូវ ឧបសគ្គ ទាំង នោះ  បាន គ្រប់ ពេល វេលា  ហើយ ជីវិត អ្នក នឹង មាន ភាព  ប្រសើរ ពិតប្រាកដ ជាក់ ជា មិនខាន ❤️❤️❤️

អាយុចន្លោះ ២០ - ៣០ ឆ្នាំ អ្នកនឹងមានអារម្មណ៍បែបនេះ៖

  អាយុចន្លោះ  ២០  -  ៣០  ឆ្នាំ  អ្នកនឹងមានអារម្មណ៍បែបនេះ៖   * មនុស្សល្អនឹងយេីងសុខៗ  ស្រាប់តែក្លាយជាអាក្រក់មួយរំពេច * ពេលមានគេប្រាប់ថាស្រឡាញ់  អារម្មណ៍របស់យេីងគឺរបៀបថា  "Noted with Thanks"  * បាត់បង់មនុស្សក្លាយជារឿងធម្មតា  ប្រៀបដូចជាតួអង្គដេីរកាត់ឆាកជីវិតយេីងមួុយប្រាវ  * អនាគតរបស់យេីង  ភាគច្រេីនអាស្រ័យលេីអ្វីដែលយេីងកំពុងធ្វេីនៅវ័យនេះ * ស្នេហ៍ដំបូងប្រៀបដូចជាបទពិសោធទុកញញឹម ពេលចាស់ទៅ   * សុខភាពសំខាន់ជាងលុយ  តែបេីអត់លុយ  អារម្មណ៍មិនស្រណុកធ្លាក់ខ្លួនឈឺ។  អ៊ីចឹងហេីយទេីបត្រូវរកលុយផង  ដេីរលេងផង!   * ផ្ទះ  ដី   ឡាន  គឺជាទ្រព្យទូទៅដែលមនុស្សសម័យថ្មីត្រូវមាន  (ផ្នែកមួយនៃជីវិត) * ពួកម៉ាកចាប់ផ្ដេីមជ្រុះតាមផ្លូវរពុយៗ *  រកស៊ីជាមួយពួកម៉ាក  បេីជៀសបានជៀសទៅ  ព្រោះថាបេីជោគជ័យ  មិត្តភាពកាន់តែស្អិតរមួត  តែបេីបរាជ័យ  លុយក៏ខាត  មិត្តភាពក៏បាត់បង់   * លុយអត់សំខាន់ទេ  តែសាកធ្វេីខ្លួនឱ្យក្រ  ហេីយចូលចំណោមគេសិនទៅ  ដឹងហេី...

វិធីសាស្ត្រគ្រប់គ្រងស្ត្រេសកំឡុងពេល Covid-19

- ​សន្ទនា​ជាមួយ​នឹង​ក្រុមគ្រួសារ ដោយ​ប្រើប្រាស់​វិធី​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​រយៈ​មធ្យោបាយ​ជា​ច្រើន​ដែល​យើង​មាន​នា​ពេល​សព្វថ្ងៃ​នេះ - លំហាត់​ប្រាណ​គឺ​ជា​វិធី​ដ៏​ល្អ​សម្រាប់​ព្យាបាល​ការ​បាក់​ទឹកចិត្ត​ និង​បញ្ហា​តប់​ប្រមល់ - អានសៀវភៅ ស្តាប់តន្ត្រី មើលកម្មវិធីកម្សាន្តផ្សេងៗ - ​ការរក្សា​ទម្លាប់​ចូលគេង​ឲ្យ​ត្រូវ​ទៅ​តាម​ម៉ោង​របស់​អ្នក​ជារៀងរាល់​យប់ និង​ភ្ញាក់​ពី​ព្រលឹម​ដូចជា​ពេល​ថ្ងៃ​ធ្វើការ​ធម្មតា។  - ឧស្សាហ៍ងូត​ទឹក និង​ប្តូរស្លៀកពាក់  - បរិភោគ​អាហារ​ទៅ​តាម​ម៉ោង​ធម្មតា… - ដកដង្ហើម​ចូល​យឺតៗ បន្ទាប់មក​ដក​ដង្ហើម​ចេញយឺតៗ - សារៈសំខាន់​នៃ​ការអាន​ព័ត៌មាន​ដែល​មក​ពី​ប្រភព​ដែល​អាច​ទុកចិត្ត​បាន  - ការ​សើច​សប្បាយ​ល្អសម្រាប់​យើង។ ខ្ញុំ​គិតថា វា​ជា​វិធី​មួយ​ដើម្បី​ធ្វើ​ឲ្យ​ខួរក្បាល​យើង​ដំណើរការ​ល្អ ហើយ​អាច​ការពារ​យើង​ឲ្យ​មាន​ប្រព័ន្ធ​ការពារ​ល្អ​ជាង​មុន​ផង​ដែរ៕