អាយុចន្លោះ ២០ - ៣០ ឆ្នាំ អ្នកនឹងមានអារម្មណ៍បែបនេះ៖
* មនុស្សល្អនឹងយេីងសុខៗ ស្រាប់តែក្លាយជាអាក្រក់មួយរំពេច
* ពេលមានគេប្រាប់ថាស្រឡាញ់ អារម្មណ៍របស់យេីងគឺរបៀបថា "Noted with Thanks"
* បាត់បង់មនុស្សក្លាយជារឿងធម្មតា ប្រៀបដូចជាតួអង្គដេីរកាត់ឆាកជីវិតយេីងមួុយប្រាវ
* អនាគតរបស់យេីង ភាគច្រេីនអាស្រ័យលេីអ្វីដែលយេីងកំពុងធ្វេីនៅវ័យនេះ
* ស្នេហ៍ដំបូងប្រៀបដូចជាបទពិសោធទុកញញឹម ពេលចាស់ទៅ
* សុខភាពសំខាន់ជាងលុយ តែបេីអត់លុយ អារម្មណ៍មិនស្រណុកធ្លាក់ខ្លួនឈឺ។ អ៊ីចឹងហេីយទេីបត្រូវរកលុយផង ដេីរលេងផង!
* ផ្ទះ ដី ឡាន គឺជាទ្រព្យទូទៅដែលមនុស្សសម័យថ្មីត្រូវមាន (ផ្នែកមួយនៃជីវិត)
* ពួកម៉ាកចាប់ផ្ដេីមជ្រុះតាមផ្លូវរពុយៗ
* រកស៊ីជាមួយពួកម៉ាក បេីជៀសបានជៀសទៅ ព្រោះថាបេីជោគជ័យ មិត្តភាពកាន់តែស្អិតរមួត តែបេីបរាជ័យ លុយក៏ខាត មិត្តភាពក៏បាត់បង់
* លុយអត់សំខាន់ទេ តែសាកធ្វេីខ្លួនឱ្យក្រ ហេីយចូលចំណោមគេសិនទៅ ដឹងហេីយថាយេីងបាន reaction ពីអ្នកជុំវិញខ្លួនបែបណា
* Single ឬ Taken ទុក្ខមានម្យ៉ាងម្នាក់! មិនបាច់ផ្ចាញ់ផ្ចាលគ្នាទេ
* ជួបជុំពួកម៉ាករម្លឹករឿងចាស់ ស្រាប់តែភ្ញាក់ខ្លួនថា "អូ! អញជិតចូលក្បាលបីហេីយ!"
* ញ៉ាំបាយជុំគ្រួសារ គឺជាវិធីសាស្ត្រចម្បងតែមួយគត់ ដែលជួយរឹតចំណងគ្រួសារ
* "វាមិនដែលក្រព្រោះស៊ីទេ" ត្រូវ! វាមិនក្រទេ គ្រាន់តែមិនសល់អី!
* ឃេីញក្មេងៗងប់ងល់នឹងរឿងអ្វីមួយ ក្នុងចិត្តគិតថា "អាយុប៉ិនអញ អ្ហែងដឹងហេីយអានាង!"
Comments
Post a Comment