*មូលហេតុចំបង 7 យ៉ាង ដែលនាំឱ្យបរាជ័យក្នុងការប្រកួតប្រជែង ឬក្នុងសមរភូមិ។
១. មិនស្គាល់ខ្លួនឯង (មិនដឹងពីកម្លាំង សមត្ថភាព ចំណុចខ្លាំង និងចំណុចខ្សោយខ្លួនឯង និងក្រុមខ្លួនឯង)
២. មិនស្គាល់គូបដិបក្ស (មិនដឹងពីកម្លាំង សមត្ថភាព ចំណុចខ្លាំង និងចំណុចខ្សោយគូបដិបក្ស)
៣. មិនស្គាល់ថានរណាជាសម្ព័នមិត្ត នរណាជាគូបដិបក្ស/សត្រូវ (យកមិត្តធ្វើជាសត្រូវ យកសត្រូវធ្វើជាមិត្ត)
៤. ស្គាល់មិត្ត ប៉ុន្តែមានចិត្តច្រណែន និន្ទា ចង់កំចាត់មិត្តចេញ ធ្វើឱ្យមិត្តក្លាយទៅជាសត្រូវ
៥. មានទំនាស់ផ្ទៃក្នុង នាំឱ្យបែកបាក់សាមគ្គីភាព
៦. គ្មានអ្នកដឹកនាំល្អ និងគ្មានមធ្យោបាយដឹកនាំ ឬយុទ្ធសាស្ត្រដឹកនាំប្រកបដោយប្រសិទ្ធិភាព
៧. គ្មានមធ្យោបាយ និងយុទ្ធសាស្ត្រទំនាក់ទំនងល្អ និងប្រកបដោយប្រសិទ្ធិភាព។
*មូលហេតុចំបង 7 យ៉ាង ដែលនាំឱ្យទទួលជោគជ័យក្នុងការប្រកួតប្រជែង និងក្នុងសមរភូមិ ៖
១. ស្គាល់ខ្លួនឯង (ដឹងពីកម្លាំង សមត្ថភាព ចំណុចខ្លាំង និងចំណុចខ្សោយខ្លួនឯង និងក្រុមខ្លួនឯង)
២. ស្គាល់គូបដិបក្ស (ដឹងពីកម្លាំង សមត្ថភាព ចំណុចខ្លាំង និងចំណុចខ្សោយគូបដិបក្ស)
៣. ស្គាល់ថានរណាជាសម្ព័នមិត្ត នរណាជាគូបដិបក្ស/សត្រូវ រួចហើយរិតចំណងជាមួយសម្ព័ន្ធមិត្តឱ្យបានស្អិតរមួត។
៤. មានចិត្តទូលាយ មិនប្រកាន់ចំពោះរឿងកំបុិចកំប៉ុក ហើយផ្កោតលើគោលដៅជាធំ និងយុទ្ធសាស្ត្រសម្រេចគោលដៅជាអាទិភាព
៥. មានសាមគ្គីភាពផ្ទៃក្នុង និងជាមួយសម្ព័ន្ធមិត្តរឹងមាំ
៦. មានអ្នកដឹកនាំល្អ មធ្យោបាយ និងយុទ្ធសាស្ត្រដឹកនាំប្រកបដោយប្រសិទ្ធិភាព
៧. មានមធ្យោបាយ និងយុទ្ធសាស្ត្រទំនាក់ទំនងល្អ និងប្រកបដោយប្រសិទ្ធិភាព៕
Comments
Post a Comment