ជាទ្រព្យ/ធនធាន ឬជាបំណុល?
ពលរដ្ឋខ្មែរ ដែលមានអាយុតិចជាង 35 ឆ្នាំ មានចំនួនរហូតដល់ទៅ 72% នៃប្រជាពលរដ្ឋសរុប។ កម្រមានប្រទេសឯណានៅក្រោមមេឃ មានពលរដ្ឋវ័យក្មេងច្រើនដូច្នេះទេ។ ពលរដ្ឋអាចជាទ្រព្យ/ធនធានផង និងអាចជាបំណុលផង...
១. ពលរដ្ឋដែលជាទ្រព្យ/ធនធាន៖
- មានចំណេះវិជ្ជា និងជំនាញច្បាស់លាស់ អាចធ្វើការ ឬបង្កើតអាជីវកម្ម ដែលទទួលបានចំណូលសមរម្យ។
- មានគុណធម៌ និងសីលធម៌ ក្នុងការរស់នៅ
- មានសុខភាពល្អ ទាំងផ្នែករាងកាយ និងសុខភាពផ្លូវចិត្ត
- ឧស្សាព្យាយាម និងចេះច្នៃប្រឌិត
- មានឧត្តមគតិ និងមន:សិកាស្នេហាជាតិ និងបម្រើផលប្រយោជន៍ខ្លួនឯងផង និងផលប្រយោជន៍សង្គមផង
២. ពលរដ្ឋដែលជាបំណុល៖
- អវិជ្ជា គ្មានចំណេះដឹង ឬជំនាញពិតប្រាកដ
- មានចរិតពាល ធ្វើសកម្មភាពពាលា អសីលធម៌ និងប្រព្រឹត្តិអំពើទុច្ចរិតគ្រប់ប្រភេទ
- មានបញ្ហាសុខភាព ផ្នែករាងកាយ និងផ្លូវវចិត្ត
- ញៀនគ្រឿងស្រវឹង ឬថ្នាំញៀន និងល្បែងសុីសង
- ខ្ជឹលច្រអូស
- អាត្មានិយម (គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន)
*អ្នកដឹកនាំប្រទេសត្រូវមានគោលនយោបាយធ្វើឱ្យពលរដ្ឋក្លាយជាទ្រព្យ/ធនធាន និងទប់ស្កាត់ពលរដ្ឋមិនឱ្យក្លាយទៅជាបំណុល។
*ឪពុកម្តាយ ឬអាណាព្យាបាលមានកាតព្វកិច្ចធ្វើឱ្យកូន ឬសមាជិកក្នុងបន្ទុករបស់ខ្លួនក្លាយជាទ្រព្យ/ធនធាន និងទប់ស្កាត់ពួកគាត់កុំឱ្យក្លាយជាបំណុល។
*ពលរដ្ឋម្នាក់ៗ ត្រូវធ្វើខ្លួនឱ្យក្លាយជាទ្រព្យ/ធនធាន និងទប់ស្កាត់ខ្លួនឯងកុំឱ្យក្លាយជាបំណុល។
Comments
Post a Comment