តើអ្វីជាការពិត និងអ្វីជាការសន្មត់?
- កុំដោយសារតែពពកខ្មៅបាំងភ្នែកយើង បែរជានាំគ្នាសន្មតថាមេឃខ្មៅងងឹត។ មេឃមិនដែលប្រែពណ៌ជាខ្មៅម្តងណាឡើយ។
- កុំដោយសារឃើញមនុស្សស្រក់ទឹកភ្នែក បែរជាសន្មត់ថាគេសុទ្ធតែមានបញ្ហា ឬក្តីទុក្ខសោក។ មានពេលខ្លះមនុស្សក៏ស្រក់ទឹកភ្នែកដោយសារតែគេមានក្តីរំភើបខ្លាំងដែរ។
- កុំដោយសារតែចិត្តអគតិ (លម្អៀង) របស់យើង បែរជានាំគ្នាសន្មត់ថាគេជាមនុស្សអាក្រក់ពិសពុល។ មនុស្សគ្រប់រូបតែងមានចំណុចល្អ និងចំណុចមិនល្អ ទោះតិច ឬច្រើន។ ដូច្នេះយើងត្រូវសង្កេតមើលអំពីនិន្នាការនៃទង្វើដោយចិត្ត ដោយកាយ និងដោយវាចារបស់គេ និងទុកឱ្យពេលវេលាជាអ្នកបញ្ចាក់ការពិត។
* បុគ្គលដែលមានប្រាជ្ញា មិនឆាប់ធ្វើការសន្មតតាមការមើលដោយភ្នែក ឬស្តាប់ដោយត្រចៀក ឬក៏តាមអារម្មណ៍របស់ខ្លួនតែប៉ុណ្ណោះនោះទេ។ គេត្រូវឈ្វេងយល់ពីគ្រប់ជ្រុង ស្វែងរកពត៌មាន និងភស្តុតាង ហើយតាមដាន និងសង្កេតមើលសកម្មភាពនៃចិត្ត កាយ និងវាចា មុននឹងធ្វើការសន្មត់ ឬសន្និដ្ឋានទៅលើនរណាម្នាក់ ឬអ្វីមួយ។
Comments
Post a Comment