មូលហេតុ ៣ យ៉ាង ដែលមនុស្សមានគុណធម៌ មិនតបត ទៅនិងការជេរប្រមាថ៖
១. មនុស្សមានគុណធម៌មានការអធ្យាស្រ័យខ្ពស់ (ខន្តី)
២. មនុស្សមានគុណធម៌ចេះគ្រប់គ្រងចិត្ត មិនរងទុក្ខ ឬរងផលប៉ះពាល់ដោយការជេរប្រមាថ។ ប៉ុន្តែផ្ទុយទៅវិញ មានចិត្តអាណិត អាសូរដល់អ្នកដែលជេរប្រមាថនោះ
៣. មនុស្សមានគុណធម៌ជាមនុស្សមានឥស្សរភាព ឬស្ថិតនៅទីខ្ពស់ ហើយការជេរប្រមាថប្រៀបបានទៅនឹងការស្តោះទឹកមាត់។ មានន័យថា បើគេជេរមនុស្សមានគុណធម៌ ស្មើនឹងស្តោះទឹកមាត់ឡើងលើ ដូច្នេះទឹកមាត់ស្អុយរបស់គេ និងធ្លាក់ត្រូវក្បាលខ្លួនគេវិញទេ។
Comments
Post a Comment