5 ចំណុចដើម្បីអភិវឌ្ឍន៍ខ្លួននៅកន្លែងធ្វើការរបស់អ្នក ។
1. រៀបចំ To-Do List សម្រាប់ខ្លួនឯង៖ ដើម្បីបង្កើតTo-Do List ដំបូងបំបែកផែកការធំមួយទៅជាបំណែកការងារតូចៗរួចជ្រើសរើសការងារណាដែលសំខាន់ៗដើម្បីធ្វើមុន។ បន្ទាប់មក បង្កើតDeadlineសម្រាប់ការងារទាំងនោះ។
2. ធ្វើការងារម្តងមួយប្រសើរជាងធ្វើការងារច្រើនក្នុងពេលតែមួយ៖ ការពិតធ្វើការងារច្រើនក្នុងពេលតែមួយនឹងធ្វើឲ្យគុណភាពការងារនីមួយៗថយចុះ។ ដូច្នេះដើម្បីឲ្យការងារមានគុណភាពល្អ អ្នកគួរយកចិត្តទុកដាក់លើការងារតែមួយវិញ។
3. បង្កើតទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររបស់អ្នក៖ នៅពេលអ្នកមានមន្ទិលសង្ស័យចំពោះការងារអ្វីមួយក្រុមការងាររបស់អ្នកជាមនុស្សដំបូងដែលអ្នកគួរសួរ។
4. ហ៊ានទទួលស្គាល់ចំនុចខ្សោយរបស់ខ្លួនឯង៖ គ្មាននរណាម្នាក់កើតមកល្អឥតខ្ចោះនោះទេ។ ដូច្នេះហើយអ្នកគួរយកពេលវេលាធ្វើការដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឯងបន្ថែមទៀតព្រមទាំងកែប្រែនូវកំហុស ឬចំនុចខ្សោយដែលអ្នកមាន។
5. បង្កើតពេលវេលាសម្រាកសម្រាប់ខ្លួនឯង៖ ពេលអ្នកចាប់ផ្តើមមានអារម្មណ៍ថាស្រ្តេស អស់កម្លាំង គិតអ្វីមិនចេញអ្នកគួរតែផ្អាកធ្វើការងារមួយរយៈសិនព្រោះសុខភាពផ្លូវកាយ និងផ្លូវចិត្តជាកត្តាដ៏សំខាន់។
Comments
Post a Comment