នារីគ្រប់លក្ខណ៍ ឬស្រី្តគ្រប់លក្ខណ៍ គឺសំដៅលើស្ត្រីទាំងឡាយណា ដែលប្រកបដោយលក្ខណល្អបរិបូរ ដោយឥតខ្លះចន្លោះ។ ស្រី្តគ្រប់លក្ខណ៍ ត្រូវបានឲ្យតម្លៃតែទៅលើចរិយាសម្បត្តិប៉ុណ្ណោះ ដោយមិនពាក់ព័ន្ធនឹងរូបសម្បត្តិឡើយ។
ចាស់បុរាណ បានកំណត់ថា ប្រសិនបើស្ត្រីណាមានលក្ខណៈ៣១ប្រការ ស្ត្រីនោះមានឈ្មោះថា «ស្រី្តគ្រប់លក្ខណ៍»។ ប្រការទាំង៣១ របស់ស្ត្រីគ្រប់លក្ខណ៍ គឺ៖
១. មិននិយាយដើមគេ
២. ចេះគួរសមចំពោះមាតាបិតា និងស្វាមី
៣. ដឹងគុណមាតាបិតា និងញាតិសន្តាន ទាំងពីរខាង
៤. មិនចេះដេកថ្ងៃ
៥. មានភាពឈ្លាសវៃ ដោយមិនភ្លេចមុខភ្លេចក្រោយ
៦. ចេះថែទាំរបស់ទ្រព្យ
៧. មិនផិតក្បត់ស្វាមី
៨. មិនចេះប្រចណ្ឌស្វាមី
៩. គ្មានកលមាយា
១០. មិនរំសាយសក់ឲ្យគេឃើញ
១១. មានចិត្តអត់ធ្មត់
១២. មានជើងស្រាល មិនដើរតន្ត្រំក្តុងក្តាំង
១៣. មិនឈរ ឬអង្គុយសម្ញែញកាយឲ្យគេឃើញ
១៤. មិនដើរញ៉ិកញ៉ក់ និងកាច់ឫកកាច់រាង
១៥. ចេះសង្រួមភ្នែក មិនក្រឡេករឡេមរឡាម
១៦. មានដំណើរល្អ មិនគ្រលែងកាយ
១៧. មិនបង់បោយញាក់ស្មា ឬគ្រលែងដើមដៃ
១៨. មានសំឡេងតិចៗ និងច្បាស់លាស់ ដោយមិននិយាយឡូឡា
១៩. មិនចេះឡេះឡោះលេងសើច
២០. មិននិយាយផ្តោះផ្តងជាមួយបុរស
២១. ធ្វើការណា ធ្វើទាល់តែហើយការនោះ ដោយមិនទម្រន់
២២. ទៅទីណាឆាប់ត្រឡប់មកវិញ
២៣. ចេះទុកដាក់អីវ៉ាន់ក្នុងផ្ទះ
២៤. ចេះរៀបចំផ្ទះសម្បែង
២៥. ចេះតុបតែងគ្រឿងបរិភោគ (របស់ហូប) និងឧបភោគ (របស់ប្រើប្រាស់)
២៦. ខ្លាចចិត្តស្វាមីនិងមាតាបិតា ហើយគោរពតាមឱវាទ
២៧. បរិភោគចំណីអាហារ ក្រោយស្វាមីនិងមាតាបិតា
២៨. ឈប់បរិភោគ មុនស្វាមីនិងមាតាបិតា
២៩. ដេកលក់ក្រោយស្វាមី
៣០. ភ្ញាក់មុនស្វាមី
៣១. មានមេត្តាករុណា និងចេះធ្វើបុណ្យទាន៕
_______________
ស្នេហា និងគ្រួសារ
Credit: តម្រាបុរាណខ្មែរ
Comments
Post a Comment