របស់៩យ៉ាងដ៏ល្អប្រសើរបំផុតសម្រាប់មនុស្សរួមមាន៖ ១- ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ខ្ញុំគឺសុខភាពល្អ ២- ជម្រកដ៏កក់ក្តៅបំផុតរបស់ខ្ញុំគឺគ្រួសារដែលមានសុភមង្គលនិងកល្យាណមិត្ត ៣- អាហារដែលធ្វើឱ្យខ្ញុំមានសម្រស់ដ៏ល្អស្អាតបំផុតគឺចំណេះវិជ្ជានិងកិរិយាមារយាទល្អ ៤- គ្រឿងអលង្ការដែលលំអខ្ញុំបានល្អស្អាតបំផុតគឺកិត្តិយសល្អ ៥- គន្ធពិដោរដែលជួយឱ្យខ្ញុំក្រអូបបំផុតគឺកេរ្តិ៍ឈ្មោះល្អ ៦- ឱសថរបស់ខ្ញុំដែលអាចព្យាបាលរោគមនុស្សបានច្រើនមុខនិងសក្ដិសិទ្ធិបំផុតគឺសម្មាវាចា ៧- ភេសជ្ជៈដែលមានរសឆ្ងាញ់និងត្រជាក់បំផុតរបស់ខ្ញុំគឺចិត្តត្រជាក់ ចិត្តស្ងប់ ៨- កម្លាំងដ៏ខ្លាំងបំផុតរបស់ខ្ញុំគឺកម្លាំងចិត្តនិងកម្លាំងបញ្ញា ៩- ជីវិតដែលមានន័យនិងសប្បាយបំផុតរបស់ខ្ញុំគឺការរស់នៅប្រកបដោយគុណតម្លៃ គុណធម៌ និងសម្មាជីវៈ។ #បេសកកម្មជីវិត (ទោះរបស់ខ្លះពិបាករក ពិបាកទទួលបាន និងលំបាករក្សាវាទុកណាស់ ហើយមិនទាន់ដឹងថាខ្លួនឯងមានអ្វីច្រើនខ្លះហើយក៏ដោយ តែខ្ញុំត្រូវខំរកបន្ថែមនិងរក្សាវាជាបន្ត)។