Skip to main content

Posts

ការទិញដីទុកលក់ ជារបររកស៊ីមួយដែលត្រូវប៉ាន់ខ្លាំង ដោយសារតែរបរនេះផ្ដល់ផលចំណេញច្រើនសន្ធឹកសន្ធាប់។ 💰

 ការទិញដីទុកលក់ ជារបររកស៊ីមួយដែលត្រូវប៉ាន់ខ្លាំង ដោយសារតែរបរនេះផ្ដល់ផលចំណេញច្រើនសន្ធឹកសន្ធាប់។ 💰 យ៉ាងណាមិញ មិនមែនឱ្យតែមានលុយទិញដីទុកលក់ ដឹងតែចំណេញ កាក់កបគ្រប់ពេលនោះទេ។ ហេតុនេះ មុននឹងសម្រេចចិត្តទិញដីទុកលក់ គួរពិចារណាចំណុចមួយចំនួនខាងក្រោមនេះសិន៖ 1️⃣ ប្រភពលុយដែលយកទៅទិញដី ទិញដីនេះហើយ ជារបរត្រូវការដើមទុនច្រើនសន្ធឹក។ ហើយមិនមែនទិញថ្ងៃនេះ អាចលក់ចេញស្អែក មើលឃើញលុយចំណេញភ្លាមៗនោះទេ។ ដីខ្លះត្រូវប៉ាន់ អាចលក់ចេញលឿន តែដីខ្លះទៀតអាចប្រើពេលដល់៥ ទៅ១០ឆ្នាំ អាចបណ្ដាលឱ្យលុយយើងកប់ក្នុងដីនេះ។ បើអ្នកប្រើប្រាស់កម្ចីធនាគារ ឬលុយបង្វិលអាជីវកម្មផ្សេងៗ ត្រូវពិចារណាឱ្យច្បាស់លាស់។   2️⃣ ប្រភេទ និងសក្ដានុពល មុនទិញមួយកន្លែងៗ ក៏ត្រូវដឹងពីប្រភេទដីដែរ ត្រូវដឹងថាតើទិញដីប្រភេទណាបានចំណេញ។ ជាទូទៅ ដីត្រូវបានបែងចែកជា ៤ ប្រភេទធំៗ រួមមាន ដីកសិកម្ម ដីសម្រាប់ទេសចរណ៍ ដីសម្រាប់ឧស្សាហកម្ម និង ដីសាងសង់លំនៅឋាន។ ដីទាំង៤យ៉ាងនេះ មានសក្ដានុពលផ្សេងៗគ្នា តែអ្នកគួរគិតគូរទៅតាម ទីតាំង សកម្មភាពសេដ្ឋកិច្ចនៅជុំវិញ ស្ថានភាពទីផ្សារ ដើម្បីស្វែងរកដីដែលឆាប់មានការអភិវឌ្ឍ មានចរន្តមនុស្សរស់នៅចេញចូលចរាចរណ៍ច្រើន ទើបងាយស្រួលក្នុងការលក់ចេញ បានចំណេញច្រ...

គ្រឿងផ្សំ ៧មុខ សម្រាប់ជីវិតរីករាយ

       គ្រឿងផ្សំ ៧មុខ សម្រាប់ជីវិតរីករាយ ១. ឈប់ប្រកាន់នឹងអតីតកាល ២. ឈប់ខ្វល់អីអ្នកដទៃគិតយ៉ាងណា ៣. ពេលវេលាជាថ្នាំព្យាបាលដ៏ស័ក្តិសិទ្ធិ ៤. កុំបណ្តោយឱ្យអ្នកដទៃកំណត់ក្តីរីករាយរបស់អ្នក ៥. កុំចង់ធ្វើដូចអ្នកដទៃ ៦. ឈប់គិតច្រើន ៧. រកពេលញញឹមសើចសប្បាយ

ជនជាតិជប៉ុនបង្រៀនកូន

 ជនជាតិជប៉ុនបង្រៀនកូន 1. ជនជាតិជប៉ុនតែងតែគិតថា ការរៀនពូកែ ឆ្លាតវៃ មិនស្មើនឹងឥរិយាបទល្អ ស្មោះត្រង់និងមានមនុស្សធម៌។ 2.  បរិស្ថានរស់នៅនិងការសិក្សាគឺសំខាន់ណាស់ - ដើម្បីកូន  ជនជាតិជប៉ុនតែងតែព្យាយាមផ្លាស់ទៅកន្លែងដែលល្អប្រសើរជាង។ 3. ពួកគេស្រឡាញ់កូន ប៉ុន្តែដាច់ខាតមិនតាមចិត្តកូន។ កុំឲ្យកូនអត់ចង់ញ៉ាំគឺអត់ញ៉ាំ ចង់ស្រែកគឺស្រែកតាមចិត្ត។ ការញ៉ាំមិនមែនជារឿងលេងសើចទេ។ ត្រូវអង្គុយលើកៅអីញ៉ាំ មុនញ៉ាំត្រូវលាងដៃ។ មិនលូកញុំាផ្ដេសផ្ដាស ញ៉ាំត្រូវទៀតទាត់ពេលរាល់ថ្ងៃ។ 4. បង្រៀនកូនឲ្យចេះគោរព រាបសានិងវៃឆ្លាត។ ត្រូវឱ្យកុមារសំរេចចិត្តដោយខ្លួនឯងនូវ "បញ្ហា" របស់ខ្លួន។ 5. បង្រៀនកូនឲ្យមានចិត្តស្មោះត្រង់ វិធីគឺឪពុកម្តាយមិននិយាយកុហក នៅក្នុងការរស់និងនៅក្នុងគ្រួសារ។ 6. ពេលកុមារបាន 5ឆ្នាំ គួរបង្រៀនរបៀបចាយប្រាក់។ ឱ្យលុយរាល់សប្តាហ៍តែមានកំណត់ជានិច្ច។ 7. ត្រូវបង្រៀនកូនឲ្យចេះក្លាហាន ទទួលតួនាទីរបស់ខ្លួន បង្រៀនក្មេងឱ្យចេះរង់ចាំ បង្រៀនអំពីអត្ថន័យនៃមនុស្សធម៌។ ត្រូវតែបង្រៀនកុមារពីជីវិត ចេះឱ្យគេ និងចេះទទួលជំនួយពីគេ។ ហើយអ្នកដែលមានក្ដីសុខ តែងទទួលយកតិច  ឱ្យទៅច្រើន។ ត្រូវបង្រៀនកូនឲ្យនិយាយស្ដីមានសុជីវធម៌។  8.  ត្...

រូបមន្តបង្កេីនទ្រព្យ ៧យ៉ាង ៖

រូបមន្តបង្កេីនទ្រព្យ  ៧យ៉ាង  ៖   ១.  ចេះរក  ២.  ចេះសន្សំ   ៣.  ចេះវិនិយោគ   ៤.  ចេះថែរក្សា   ៥.  ចេះចែករំលែក ៦.  ចេះចាយ  (ឱ្យត្រូវខ្ទង់) ៧.  ចេះចាត់ចែង  (ទ្រព្យណាសម្រាប់ធ្វេីអី  ទ្រព្យណាសម្រាប់ធ្វេីអីផ្សេងទៀត)  ដកស្រង់ពីសៀវភៅ ហិរញ្ញវត្ថុ និងបទពិសោធន៍ជាក់ស្តែង

ទំលាប់ ជោគជ័យ មនុស្សអស្ច្យា

 រឿងបែបនេះមនុស្ស 99% ធ្វើមិនបានទេ -ចូលគេងម៉ោង 11 ភ្ញាក់ម៉ោង 6 ព្រឹករាល់ថ្ងៃ -ក្រោកពីគេងហើយ មិនប៉ះទូរស័ព្ទ ផឹកទឹកកន្លះលីត្រ សមាធិ 20 នាទី -មុនគេង មើលសៀវភៅ 40 នាទី ទុកទូរស័ព្ទនៅឆ្ងាយពីគ្រែគេង  -ចាប់ពីម៉ោង 9 យប់ទៅ មិនញ៉ាំអ្វីទាំងអស់ -មិនយកទូរស័ព្ទចូលបន្ទប់ទឹក -ដាក់កំណត់ខ្លួនឯងលេងបណ្តាញសង្គមមិនឱ្យលើសពី 1 ម៉ោងក្នុងមួយថ្ងៃ -ហ៊ាននិយាយថា «ទេ» ចំពោះអ្វីដែលធ្វើឱ្យយើងមិនរីកចម្រើន ដោយមិនបាច់បកស្រាយ -សន្សំលុយ និងកត់ត្រាទុកនូវចំណាយប្រចាំថ្ងៃ -គ្មានការពន្យារពេល ចង់ធ្វើអ្វីមួយគឺ ស្ទុះទៅធ្វើភ្លាម -កាត់បន្ថយការមើលរឿង និងលេងហ្គេម មកជាមើលវីដេអូអប់រំ ឬ រៀនជំនាញថ្មីវិញ -រៀនសរសេរអត្ថបទ ឬ កាត់វីដេអូ -មួយសប្តាហ៍តេទូរស័ព្ទ ឬ វីដេអូទៅកាន់អ្នកផ្ទះម្តង

កំពូលអ្នកលក់ គេទម្លាប់និយាយ ៥ យ៉ាងនេះ ការលក់កើនឡើងទ្វេដង

 កំពូលអ្នកលក់ គេទម្លាប់និយាយ ៥ យ៉ាងនេះ ការលក់កើនឡើងទ្វេដង ១- បងអាចទាក់ទងមកខ្ញុំពេលណាក៏បាន ប្តូរទៅជា ខ្ញុំនឹងឆ្លៀតពេលទាក់ទងទៅបង ត្រូវឱ្យអតិថិជនដឹងថា មិនមែនមានតែគាត់ទេ ដែលជាអតិថិជនរបស់អ្នក ពេលវេលារបស់អ្នកក៏មានតម្លៃដែរ តែអ្នកត្រូវតែទាក់ទងទៅគេមុន ព្រោះ 90% នៃពួកគេនឹងមិនទាក់ទងមកអ្នកឡើយ។ ២- តើពេលណាបងទំនេរ? ប្តូរទៅជា រសៀលនេះបងទំនេរម៉ោងប៉ុន្មាន? កំណត់ពេលវេលាច្បាស់លាស់បង្ហាញថាអ្នកបានរៀបចំពេលវេលារបស់អ្នកបានល្អ ហើយក៏ជាការគោរពពេលវេលារបស់អ្នកដទៃដែរ។ ៣- តើបងមានអ្វីឱ្យខ្ញុំជួយដែរ? ប្តូរទៅជា ខ្ញុំដឹងថាបងមានបញ្ហានេះ.... នៅពេលដែលអ្នកអាចនិយាយចេញនូវបញ្ហារបស់អតិថិជនមុនពេលដែលគេហាមាត់និយាយ នោះបង្ហាញថាអ្នកពិតជាជំនាញ និងអាចជួយដោះស្រាយបញ្ហារបស់អតិថិជនបាន។ ៤- យើងមានប្រូម៉ូសិនច្រើនណាស់ ប្តូរទៅជា ស្អែកត្រឡប់ទៅតម្លៃដើមវិញហើយ អតិថិជនមិនចង់បានថោកទេ តែគាត់ចង់បានចំណេញ ដូច្នេះធ្វើឱ្យគាត់ចំណេញ តែក៏ត្រូវមានពេលវេលាកំណត់ដែរ របស់ល្អមិនអាចរកទិញបានគ្រប់ពេលទេ។ ៥- តើបងទូទាត់ឥឡូវមែនទេ? ប្តូរទៅជា បងទូទាត់លុយសុទ្ធ ឬក៏ឆូតកាត? ពីទិញ ឬ មិនទិញ ទៅជាទិញហើយទូទាត់តាមវិធីណា។

ចង់ក្លាយជាឣ្នករកស៊ីពូកែ រឹងមាំយូរឣង្វែង ត្រូវតែពូកែគ្រឹះ ៩ចំនុច គឺ ៖

 ចង់ក្លាយជាឣ្នករកស៊ីពូកែ រឹងមាំយូរឣង្វែង ត្រូវតែពូកែគ្រឹះ ៩ចំនុច គឺ ៖ ១. មានចំណេះដឹង មានជំនាញ មានពិសោធន៌ លើមុខរបរ។ ២. មានចំណេះដឹង ពូកែកំណត់ឣតិថិជនគោលដៅ និងដៃគូ។ ៣. ចេះផ្សព្វផ្សាយ ចេះលក់ ចេះដោះស្រាយបញ្ហាឣតិថិជន។ ៤. ចេះផ្តល់សេវាកម្មល្ឣបំផុតដល់ឣតិថិជន និងចេះថែរក្សាឣតថិជន។ ៥. ពូកែគ្រប់គ្រង់ដៃគូ និងឣតិថិជន។ ៦. ពូកែគ្រប់គ្រងចាត់ចែងបុគ្គលិក បណ្តុះបណ្តាលបុគ្គលិក លើកទឹកចិត្តបុគ្គលិក។ ៧. ចេះប្រើបច្ចេកវិទ្យាជំនួយឣាជីវកម្ម។ ៨. ពូកែទំនាក់ទំនង និងដោះស្រាយបញ្ហាគ្រប់យ៉ាង។ ៩. ចេះគ្រប់គ្រងលុយ ចំណូល ចំណាយ

ការ ប្រើប្រាស់ លុយ គួរប្រយ័ត្ន

 ប្រើប្រាស់លុយគួរប្រយ័ត្ន ១.ចំណូលតិច ចំណាយច្រើន ( បំណុល ) ២.លេងតុងទីន   ( បំណុល ) ៣.ចាយហុឺហារ សប្បាយច្រើន ( បំណុល ) ៤.ទិញរបស់មិនចាំបាច់ ( បំណុល ) ៥.ខ្ចីធនាគារ ចងការប្រាក់ឯកជន ទិញអចលនវត្ថុ ( បំណុល ) ៦.បង់រំលោះរថយន្ត គ្រឿងចក្រ ( បំណុល ) ៧.ធ្វើកសិកម្ម ចំណាយខ្ពស់ ជាងផលទទួលបាន ( បំណុល ) ៨.សេពគប់បុគ្គល បោកប្រាស់ ( បំណុល ) ៩.បុណ្យ ការ ខួបកំណើតច្រើន ( បំណុល ) ១០.ឈឺច្រើន កូនច្រើន ( បំណុល ) បំណុលកើតមកពីចំណាយហួសពីសមត្ថភាពរកបាន ត្រូវប្រុងប្រយ័ត្នមុនចំណាយ ( ប្រាក់ងាយស្រួលចាយ តែពិបាករក ) ។

ពាក្យ 4 ម៉ាត់ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន

  ពាក្យ 4 ម៉ាត់ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន ១. នៅពេលដែលអតិថិជននិយាយថា ខ្ញុំគ្រាន់តែមើលៗលេងទេ។ ហាមនិយាយថា “Okay បង” រួចហើយដើរចេញនោះ។ ត្រូវនិយាយថា៖ មិនអីទេ បងមើលតាមសម្រួល ខ្ញុំនៅឈរទីនោះ បើបងមានអ្វីឱ្យខ្ញុំជួយ ចាំបងហៅខ្ញុំ បងអាចអង្គុយទីនេះសម្រាកបាន ខ្ញុំយកទឹកមួយដបឱ្យបង។ --- បង្កើនភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់ កុំរំខាន ២. ពេលអតិថិជនសួរថា តម្លៃថោកបំផុតប៉ុន្មាន? ហាមនិយាយតួលេខប្រាប់គាត់។ តែត្រូវនិយាយថា នៅហាងយើង តម្លៃមានខ្ពស់ មានទាប គុណភាពផ្សេងគ្នាបង។ សំខាន់ត្រូវជាមួយបង បងមើលទៅពេញចិត្តឬអត់។ ខ្ញុំអាចស្នើមេឱ្យបញ្ចុះតម្លៃខ្លះជូនបងបាន តែទាល់តែបងប្រាកដថាយកមួយនេះ។ --- ប្រើមនោសញ្ចេតនា និងប្រាប់ពីសិទ្ធិក្នុងការសម្រេចចិត្ត ៣. ពេលអតិថិជននិយាយថា ថ្លៃណាស់! ហាមនិយាយថា របស់គុណភាពល្អ ថ្លៃអ៊ីចឹងហើយ។ ត្រូវនិយាយថា ផលិតផលនៅលើទីផ្សារមានថោកមានថ្លៃ តាមមើលបង បើខ្ញុំយករបស់ថោកឱ្យបងមើល ក៏ប្រហែលជាបងមិនពេញចិត្តដែរ តើបងអាចប្រាប់ខ្ញុំបានទេ ថាក្នុងចិត្តបងតម្លៃប៉ុន្មានទើបសក្ដិសម? ខ្ញុំនៅក្នុងវិស័យនេះយូរហើយ ខ្ញុំរើសរបស់សក្ដិសមបំផុតជូនបង។ --- ពន្យល់ពីហេតុផល បង្ហាញពីជំនាញរបស់អ្នក ៤. នៅពេលដែលអតិថិជននិយាយថា អត់មាន...

យុត្តិសាស្រ្ត កុំឲ្យ ចាញ់ បោក គេ

                                                                        យុត្តិសាស្រ្ត កុំឲ្យ ចាញ់ បោក គេ  1- កុំ ឆាប់ ជឿ គេ ខ្លាំង ពេក  2- កុំ ឆាប់ចិត្ត ទន់ពេក  3- កុំអាណិត គេ(មុន អាណិត គេ ត្រូវ អាណិត ខ្លួន ឯងជា សិន )  4- កុំលោភ លន់ ចង់ បាន របស់ គេ  យេីង គោរព តាម លក្ខខណ្ឌ ដូច ខាងលើ នេះ យើង មិន ចាញ់ បោក គេ ទេ(បេី យល់ ឃើញ ថា ល្អ ហើយ ត្រឹម ត្រូវ សូម មេត្តា ជួយ Share ចែករំលែក បន្ត ទៅ មិត្តភ័ក្ដិ យើង ផង ។

រៀនគិតឲ្យធំ

      រៀនគិតឲ្យធំ រួចចាប់ផ្តើមធ្វើវារហូតទៅដល់កន្លែងមួយដែលអ្នកចង់បាន គិតហើយធ្វើ លទ្ធផលនឹងបង្ហាញអ្នក ត្រូវរស់នៅ ប្រឹងការងាររហូតទៅដល់គោលដៅដែលអ្នកចង់បាន ទើបជីវិតរបស់អ្នករស់នៅមានន័យ មោទនភាពអ្វីដែលខ្លួនឯងបានធ្វើ ដើម្បីសហគមន៍រស់នៅរបស់ខ្លួនឯង Be The Top អ្នកនឹងមើលឃើញឱកាសកាន់តែច្រើន កំពុងរង់ចាំអ្នក មានតែអ្នកម្នាក់គត់អាចកំណត់អនាគតខ្លួនឯងបាន សកម្មភាពថ្ងៃនេះ ជាលទ្ធផលសំរាប់អនាគត។

គំនិត និង លុយ

 សិនជាអ្នកមានគំនិតល្អមួយ ហើយអ្នកដឹងថាអ្នកអាចនឹងបង្កើតលុយបាន 1លានដុល្លារ តែពេលនេះអ្នកត្រូវការលុយ 20 ដុល្លារ តើអ្នកត្រូវធ្វើយ៉ាងម៉េច?  ជម្រើសទីមួយ ខ្ចីធនាគារ ដាក់ទ្រព្យបញ្ចាំ ខ្ចីលុយពីធនាគារ ដើម្បីយកទៅធ្វើដើមទុន ពេលបានប្រាក់ចំណេញ សងធនាគារវិញទាំងដើមទាំងការ ហើយ លុយដែលនៅសេសសល់សុទ្ធតែជាលុយរបស់អ្នកហើយ។ បើបរាជ័យ អ្នកត្រូវលក់ទ្រព្យសម្បតិ្តទាំងអស់សងធនាគារ ឬត្រូវធនាគាររឹបអូស។  នេះគឺហៅថាកម្ចី (Loan)  ចុះបើគ្មានទ្រព្យបញ្ចាំ ធនាគារមិនអោយយើងខ្ចីទេ  ប្រើជម្រើសទីពីរ កៀងគរទុន  សរសេរផែនការអាជីវកម្មមួយអោយច្បាស់លាស់ ស្វែងរកអ្នកវិនិយោគ ត្រូវការ 20ដុល្លារ អោយហ៊ុនគេ 20% បើអ្នកចំណេញ 1លានមែន អ្នកត្រូវចែកគេ 20ម៉ឺន បូកនឹងថ្លៃដើមគេ 20ដុល្លារ។ បើបរាជ័យ អ្នកមិនមានកាតព្វកិច្ចសងគេទេ ព្រោះនេះជាការវិនិយោគ នេះគេហៅថា (Investment) ជម្រើសទីបី ទៅរកក្រុមហ៊ុនគ្រប់គ្រងមូលធុន  20% របស់អ្នក គេយកវាទៅចែកជា 20 ចំណែក។ គេជួយយើងរកអ្នកវិនិយោគ 20 នាក់ ចេញម្នាក់ 1ដុល្លារ យកម្នាក់ 1% នេះគេហៅថាកៀងគរទុនពីសាធារណជន (Crowdfunding)

ជីវិត គឺ ជា ឧបសគ្គ

  ជីវិត គឺ ជា ឧបសគ្គ  ទោះបី ជា អ្នក ចាប់ ផ្ដើម ធ្វើ កិច្ចការ អ្វី មួយ ក៏ ដោយ  ក៏ អ្នក ត្រូវ តែ ជួប នឹង បញ្ហា  ដោយ ចៀស មិន ផុត នោះ ទេ  បេីមិន ច្រើន ក៏ តិចតួច  ដែរ  ក៏ប៉ុន្តែ សុំ អោយ មាន ភាព ជឿជាក់  មាន កា រ តស៊ូ   ព្យាយាម  អំណត់  អត់ធ្មត់  មិន រំជើបរំជួល  តាម ពាក្យ និន្ទា រិះគន់  នោះ គឺ ជា កត្តា សំខាន់ បំផុត  ដែល ជា ការ ធានា ថា  អ្នក អាច ប្រយុុទ្ធ ប្រជែង យក ឈ្នះ នូវ ឧបសគ្គ ទាំង នោះ  បាន គ្រប់ ពេល វេលា  ហើយ ជីវិត អ្នក នឹង មាន ភាព  ប្រសើរ ពិតប្រាកដ ជាក់ ជា មិនខាន ❤️❤️❤️

អាយុចន្លោះ ២០ - ៣០ ឆ្នាំ អ្នកនឹងមានអារម្មណ៍បែបនេះ៖

  អាយុចន្លោះ  ២០  -  ៣០  ឆ្នាំ  អ្នកនឹងមានអារម្មណ៍បែបនេះ៖   * មនុស្សល្អនឹងយេីងសុខៗ  ស្រាប់តែក្លាយជាអាក្រក់មួយរំពេច * ពេលមានគេប្រាប់ថាស្រឡាញ់  អារម្មណ៍របស់យេីងគឺរបៀបថា  "Noted with Thanks"  * បាត់បង់មនុស្សក្លាយជារឿងធម្មតា  ប្រៀបដូចជាតួអង្គដេីរកាត់ឆាកជីវិតយេីងមួុយប្រាវ  * អនាគតរបស់យេីង  ភាគច្រេីនអាស្រ័យលេីអ្វីដែលយេីងកំពុងធ្វេីនៅវ័យនេះ * ស្នេហ៍ដំបូងប្រៀបដូចជាបទពិសោធទុកញញឹម ពេលចាស់ទៅ   * សុខភាពសំខាន់ជាងលុយ  តែបេីអត់លុយ  អារម្មណ៍មិនស្រណុកធ្លាក់ខ្លួនឈឺ។  អ៊ីចឹងហេីយទេីបត្រូវរកលុយផង  ដេីរលេងផង!   * ផ្ទះ  ដី   ឡាន  គឺជាទ្រព្យទូទៅដែលមនុស្សសម័យថ្មីត្រូវមាន  (ផ្នែកមួយនៃជីវិត) * ពួកម៉ាកចាប់ផ្ដេីមជ្រុះតាមផ្លូវរពុយៗ *  រកស៊ីជាមួយពួកម៉ាក  បេីជៀសបានជៀសទៅ  ព្រោះថាបេីជោគជ័យ  មិត្តភាពកាន់តែស្អិតរមួត  តែបេីបរាជ័យ  លុយក៏ខាត  មិត្តភាពក៏បាត់បង់   * លុយអត់សំខាន់ទេ  តែសាកធ្វេីខ្លួនឱ្យក្រ  ហេីយចូលចំណោមគេសិនទៅ  ដឹងហេី...

វិធីសាស្ត្រគ្រប់គ្រងស្ត្រេសកំឡុងពេល Covid-19

- ​សន្ទនា​ជាមួយ​នឹង​ក្រុមគ្រួសារ ដោយ​ប្រើប្រាស់​វិធី​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​រយៈ​មធ្យោបាយ​ជា​ច្រើន​ដែល​យើង​មាន​នា​ពេល​សព្វថ្ងៃ​នេះ - លំហាត់​ប្រាណ​គឺ​ជា​វិធី​ដ៏​ល្អ​សម្រាប់​ព្យាបាល​ការ​បាក់​ទឹកចិត្ត​ និង​បញ្ហា​តប់​ប្រមល់ - អានសៀវភៅ ស្តាប់តន្ត្រី មើលកម្មវិធីកម្សាន្តផ្សេងៗ - ​ការរក្សា​ទម្លាប់​ចូលគេង​ឲ្យ​ត្រូវ​ទៅ​តាម​ម៉ោង​របស់​អ្នក​ជារៀងរាល់​យប់ និង​ភ្ញាក់​ពី​ព្រលឹម​ដូចជា​ពេល​ថ្ងៃ​ធ្វើការ​ធម្មតា។  - ឧស្សាហ៍ងូត​ទឹក និង​ប្តូរស្លៀកពាក់  - បរិភោគ​អាហារ​ទៅ​តាម​ម៉ោង​ធម្មតា… - ដកដង្ហើម​ចូល​យឺតៗ បន្ទាប់មក​ដក​ដង្ហើម​ចេញយឺតៗ - សារៈសំខាន់​នៃ​ការអាន​ព័ត៌មាន​ដែល​មក​ពី​ប្រភព​ដែល​អាច​ទុកចិត្ត​បាន  - ការ​សើច​សប្បាយ​ល្អសម្រាប់​យើង។ ខ្ញុំ​គិតថា វា​ជា​វិធី​មួយ​ដើម្បី​ធ្វើ​ឲ្យ​ខួរក្បាល​យើង​ដំណើរការ​ល្អ ហើយ​អាច​ការពារ​យើង​ឲ្យ​មាន​ប្រព័ន្ធ​ការពារ​ល្អ​ជាង​មុន​ផង​ដែរ៕

5 ចំណុចដើម្បីអភិវឌ្ឍន៍ខ្លួននៅកន្លែងធ្វើការរបស់អ្នក

 5 ចំណុចដើម្បីអភិវឌ្ឍន៍ខ្លួននៅកន្លែងធ្វើការរបស់អ្នក ។ 1. រៀបចំ To-Do List សម្រាប់ខ្លួនឯង៖ ដើម្បីបង្កើតTo-Do List ដំបូងបំបែកផែកការធំមួយទៅជាបំណែកការងារតូចៗរួចជ្រើសរើសការងារណាដែលសំខាន់ៗដើម្បីធ្វើមុន។ បន្ទាប់មក បង្កើតDeadlineសម្រាប់ការងារទាំងនោះ។ 2. ធ្វើការងារម្តងមួយប្រសើរជាងធ្វើការងារច្រើនក្នុងពេលតែមួយ៖ ការពិតធ្វើការងារច្រើនក្នុងពេលតែមួយនឹងធ្វើឲ្យគុណភាពការងារនីមួយៗថយចុះ។ ដូច្នេះដើម្បីឲ្យការងារមានគុណភាពល្អ អ្នកគួរយកចិត្តទុកដាក់លើការងារតែមួយវិញ។ 3. បង្កើតទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររបស់អ្នក៖ នៅពេលអ្នកមានមន្ទិលសង្ស័យចំពោះការងារអ្វីមួយក្រុមការងាររបស់អ្នកជាមនុស្សដំបូងដែលអ្នកគួរសួរ។ 4. ហ៊ានទទួលស្គាល់ចំនុចខ្សោយរបស់ខ្លួនឯង៖ គ្មាននរណាម្នាក់កើតមកល្អឥតខ្ចោះនោះទេ។ ដូច្នេះហើយអ្នកគួរយកពេលវេលាធ្វើការដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឯងបន្ថែមទៀតព្រមទាំងកែប្រែនូវកំហុស ឬចំនុចខ្សោយដែលអ្នកមាន។ 5. បង្កើតពេលវេលាសម្រាកសម្រាប់ខ្លួនឯង៖ ពេលអ្នកចាប់ផ្តើមមានអារម្មណ៍ថាស្រ្តេស អស់កម្លាំង គិតអ្វីមិនចេញអ្នកគួរតែផ្អាកធ្វើការងារមួយរយៈសិនព្រោះសុខភាពផ្លូវកាយ និងផ្លូវចិត្តជាកត្តាដ៏សំខាន់។

ទ្រឹស្តីរបស់ តេង សៀវភីង ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង កុំឲ្យភ្លេចខ្លួនឯង

 ទ្រឹស្តីរបស់ តេង សៀវភីង ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង កុំឲ្យភ្លេចខ្លួនឯង .ថាតើយើងជាអ្វី?  .យើងមកពីណា? .ហើយយើងធ្វើដើម្បីអ្វី? ១. នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។ ២. ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។ ៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។ ៤. កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។ ៥. កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។ ៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រម...

អ្នកក្រ អ្នកមធ្យម អ្នកមាន

 1. អ្នកក្រ គឺមកពីគាត់មិនមែនជាអ្នកមាន ហើយគាត់ក៏មិនដឹងថា ធ្វើយ៉ាងម៉េចទើបអាចក្លាយជាអ្នកមានបានទេ! 2. អ្នកមាន គឺមកពីគាត់មិនមែនជាអ្នកក្រ ហើយអ្នកមានដោយសារឱកាស គឺអាចក្រវិញបាន ហើយអាចក្រលើសដើម តែអ្នកមានដោយសារចំណេះ គឺមិនអាចក្រវិញទេ កាន់តែមានទៅៗ! 3. អ្នកមាន គឺមិនមែនក្រ ហើយអ្នកក្រ គឺមិនមែនមាន ដោយប្រទេសណា និងសម័យកាលណា ក៏មានការបែងចែកគ្នាអញ្ចឹង! 4. អ្នកក្រពិត គឺជាអ្នកក្រទាំងទ្រព្យសម្បត្តិ ចំណេះវិជ្ជា និងអត្តចរិក ហើយអ្នកមានពិត គឺជាអ្នកមានទាំងទ្រព្យសម្បត្តិ ចំណេះវិជ្ជា សុខភាព ពេលវេលា និងសិទ្ឋិសេរីភាពផ្ទាល់ខ្លូន! 5. អ្នកក្រចង់ក្លាយជាអ្នកមាន តែអ្នកមានមិនចង់ក្លាយជាអ្នកក្រទេ ព្រោះជីវិតក្រីក្រ គឺវាលំបាក ហើយជីវិតមានបាន គឺវាងាយស្រួល! បណ្ឌិត គីម ហ៊ាង

មនុស្សស្រីល្អដោយគតិ​១០​យ៉ាង

 មនុស្សស្រីល្អដោយគតិ​១០​យ៉ាង ១- មិនឆ្លេឆ្លាតាមសម្ភារនិយម ២- មិនឡេះឡោះច្រេីន ៣- មិនមេីលងាយអ្នកដទៃ ៤- មិនល្អតែរូបសម្បត្តិ ៥- មិនមានស្នេហាក្នុងវ័យសិក្សា ៦- មិននិយាយគំរោះគំរេីយ ៧- មិនហិចហេីរក្នុងខុសកាលវេលា ៨- មិនសេពគប់ជនអសប្បុរស ៩- មិនលង់ខ្លួនដោយចំណេះខ្លួន ១០- មិនមានគំនិតអវិជ្ជមាន។  ❤️ទស្សនៈល្ងេល្ងើ❤️

នារីគ្រប់លក្ខណ៍ ឬស្រី្តគ្រប់លក្ខណ៍

 នារីគ្រប់លក្ខណ៍ ឬស្រី្តគ្រប់លក្ខណ៍ គឺ​សំដៅលើ​ស្ត្រី​ទាំងឡាយណា ដែល​ប្រកបដោយ​លក្ខណ​ល្អ​បរិបូរ ដោយ​ឥត​ខ្លះ​ចន្លោះ​។ ស្រី្ត​គ្រប់លក្ខណ៍ ត្រូវបាន​ឲ្យ​តម្លៃ​តែ​ទៅលើ​ចរិយា​សម្បត្តិ​ប៉ុណ្ណោះ ដោយ​មិន​ពាក់ព័ន្ធ​នឹង​រូបសម្បត្តិ​ឡើយ​។​ ​ចាស់​បុរាណ បាន​កំណត់ថា ប្រសិនបើ​ស្ត្រី​ណា​មាន​លក្ខណៈ​៣១​ប្រការ ស្ត្រី​នោះ​មាន​ឈ្មោះថា «​ស្រី្ត​គ្រប់លក្ខណ៍​»​។ ប្រកា​រទាំង​៣១ របស់​ស្ត្រី​គ្រប់លក្ខណ៍ គឺ​៖ ១. មិន​និយាយដើម​គេ​ ២. ចេះ​គួរសម​ចំពោះ​មាតាបិតា និង​ស្វាមី​ ៣. ដឹងគុណ​មាតាបិតា និង​ញាតិសន្តាន ទាំងពីរ​ខាង​ ៤. មិនចេះ​ដេក​ថ្ងៃ​ ៥. មាន​ភាពឈ្លាសវៃ ដោយ​មិន​ភ្លេចមុខភ្លេចក្រោយ​ ៦. ចេះ​ថែទាំ​របស់ទ្រព្យ​ ៧. មិន​ផិតក្បត់​ស្វាមី​ ៨. មិនចេះ​ប្រចណ្ឌ​ស្វាមី​ ៩. គ្មាន​កល​មាយា​ ១០. មិន​រំសាយសក់​ឲ្យ​គេ​ឃើញ​ ១១. មានចិត្ត​អត់ធ្មត់​ ១២. មាន​ជើង​ស្រាល មិន​ដើរ​តន្ត្រំ​ក្តុងក្តាំង​ ១៣. មិន​ឈរ ឬ​អង្គុយ​ស​ម្ញែ​ញ​កាយ​ឲ្យ​គេ​ឃើញ​ ១៤. មិន​ដើរ​ញ៉ិកញ៉ក់ និង​កាច់ឫក​កាច់រាង​ ១៥. ចេះ​សង្រួម​ភ្នែក មិន​ក្រឡេក​រឡេមរឡាម​ ១៦. មានដំណើរ​ល្អ មិន​គ្រលែង​កាយ​ ១៧. មិន​បង់បោយ​ញាក់ស្មា ឬ​គ្រលែង​ដើមដៃ​ ១៨. មាន​សំឡេង​តិចៗ និង​ច្បាស់លាស់ ដោយ​មិន​និយាយ​ឡ...