Skip to main content

Posts

ABRAHAM LINCOLN៖ បើខ្ញុំមានពេលវេលា ៨ម៉ោង ដើម្បីកាប់ដើមឈើ ខ្ញុំនឹងចំណាយពេល ៦ម៉ោងដើម្បីសំលៀងពូថៅ

ABRAHAM LINCOLN៖ បើខ្ញុំមានពេលវេលា ៨ម៉ោង ដើម្បីកាប់ដើមឈើ ខ្ញុំនឹងចំណាយពេល ៦ម៉ោងដើម្បីសំលៀងពូថៅ មនុស្សដែលគ្មានជំនាញ និងបទពិសោធក្នុងាការងារ គួរតែស្វែងរកចំណេះដឹងឱ្យបាន ច្រើនជាមុនសិន និងមានជំនាញពិតប្រាកដមួយ (សំលៀងពូថៅ)  ដើម្បីទៅធ្វើកិច្ចការនោះប្រកបដោយប្រសិទ្ធភាព នោះពេលកាំអ្វីមួយនឹងបានមុតខ្លាំង កាប់ឆាប់ដាច់ សម្រេចគោលដៅជាដើម។ ត្រូវមួយពូថៅណាក៏ដាច់ មួយពូថៅណាក៏មុត ហើយអ្នកប្រើកម្លាំងតែបន្តិច នឹងអាចរម្លំដើមឈើនោះបានពុំខានឡើយ។ លោកប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិក Abraham Lincoln បានមានប្រសាសន៍ថា «ប្រសិនបើខ្ញុំមានពេលវេលា ៨ម៉ោង ដើម្បីកាប់ដើមឈើដ៏ធំមួយ ខ្ញុំនឹងចំណាយពេល ៦ម៉ោងដើម្បីសំលៀងពូថៅ»។ ក្នុងអត្ថន័យនេះដែរ ចង់បង្ហាញយើងថា ការប្រើប្រាស់ពេលវេលាដែលមាន ២៤ម៉ោង ធ្វើការងារទាំងគ្មានផែនការ គ្មានយុទ្ធសាស្ត្រ គឺពិបាកក្នុងការសម្រេច​ផែនការណាស់ ទោះបីចំណាយកម្លាំងច្រើនប៉ុនណាក៏ដោយ តែបើយើងមានយុទ្ធសាស្ត្រល្អ សំលៀងពូថៅឱ្យតែមុតល្អ ចំណាយពេលតែ ១ម៉ោង ឬ ២ម៉ោង នឹងអាចកាប់ដើមឈើនោះរលំបានជាក់ជាងពុំខាន។ ចំពោះលោក Abraham Lincoln គាត់សុខចិត្តប្រើពេលវេលាសំលៀងពូថៅឱ្យច្រើនជាងការកាប់ ដោយគ្មានយុទ្ធសាស្ត្រ ចេះតែកាប់...

ប្រវត្តិសាស្ត្រ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មិនា

​ភ្នំពេញ​៖ នា​ដើម​ទសវត្ស៍ ១៩០០ ជា​សម័យកាល ដែល​មានការ​ផ្ទុះឡើង និង​មាន​ភាព​ច្របូក ច្របល់​ច្រើន​នូវ​សកល​ឧស្សា​ហូប​និ​យក​ម្ម និង​ជា​ពេលដែល​មនោគមវិជ្ជា​រ៉ាឌីកាល់​បាន​រីក រាលដាល នាំឱ្យមាន​ការតវ៉ា និង​ចលនា​ជាច្រើន ដើម្បី​ទាមទារ​សិទ្ធិ​ផ្សេងៗ​របស់​ស្ត្រី​រួមទាំង តម្លៃ​ពលកម្ម និង​លក្ខន្តិកៈ​ការងារ​ប្រសើរ​ជាង​មុន រហូតដល់​ឆ្នាំ ១៩៧៥ ទើប​ទិវា​នារី​អន្តរជាតិ មាន​លក្ខណៈ​ពេញរូបពេញរាង​ទូទាំង​ពិភពលោក ។​ ​នៅ​ឆ្នាំ​១៩០៨ មានការ​ពិភាក្សា​យ៉ាង​រំជើបរំជួល បាន​កើតឡើង​ក្នុងចំណោម​ពួក​ស្ត្រី ។ ការ​គាប សង្កត់ និង​ភាពមិន​ស្មើភាព​គ្នា​របស់​ស្ត្រី និង​បុរស​បាន​ជំរុញ​ឱ្យ​ពួក​ស្ត្រី​មានការ​តស៊ូ​មតិ​ច្រើនឡើងៗ និង​រិត​តែ​សកម្ម​ឡើងៗ​ក្នុងការ​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ ។ នៅក្នុង​ឆ្នាំ​១៩០៨ ដដែល​នោះ មាន​ស្ត្រី ១៥.០០០ នាក់ បាន​ដើរ​ជា​ក្បួន​ដង្ហែ​ពាសពេញ​ទីក្រុង​ញូវយ៉ក​ទាមទារ​ឱ្យ​ម៉ោង​ធ្វើការ​របស់ ស្ត្រី​កាន់តែ​តិច ទទួលបាន​ប្រាក់​ឈ្នួល​ប្រសើរ​ជាង​មុន និង​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​បោះឆ្នោត ។​ ​នៅ​ឆ្នាំ​១៩០៩ ស្រប​ជាមួយនឹង​សេចក្តីប្រកាស​របស់​គណ​បក្ស​សង្គមនិយម​អាមេរិក ទិវា​ស្ត្រីជាតិ លើក​ទី​១ ត្រូវបាន​ប្រារព្ធ​ទូទាំងប្រទេស នៅ...

ក្រសួងសម្រេចប្រកាសវិធីទិញដី ទិញផ្ទះ ប្រកបដោយសុវត្ថិភាព

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវដល់សាធារណជនមេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួន មុនធ្វើការសម្រេចចិត្តទិញលំនៅដ្ឋាន ឬការទិញដីឡូត៍ក្នុងគោលបំណងជួយឱ្យការទិញ-លក់ អចលនទ្រព្យ (ដីឡូត៍ និងផ្ទះ) អាចប្រពឹត្តទៅដោយសុវត្ថិភាព និងអាចជៀសវាងហានិភ័យជាយថាហេតុ ដែលបង្កឡើងដោយជនខិលខូច។ *ព័ត៌មានសំខាន់ៗមួយចំនួនមុន ធ្វើការសម្រេចចិត្តទិញលំនៅដ្ឋានឬការទិញដីឡូត៍មានដូចខាងក្រោម៖ ក) ព័ត៌មានសម្រាប់ការទិញដីឡូត៍ ១- ឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍគម្រោងពុះដីឡូត៍លក់ ឬ ជារបស់អ្នកផ្សេង។ ២- វិញ្ញាបនប័ត្រសម្គាល់អចលនទ្រព្យ (មានជាប់បន្ទុក ឬអត់) ៣- លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬ អង្គភាពមានសមត្ថកិច្ច (ដូចមានចែងក្នុងប្រកាសលេខ០៨៧ ដ.ន.ស ប្រក/និក. ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨ ស្តីពីការអភិវឌ្ឍដីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ៤- ឯកសារបង់ពន្ធអចលនវត្ថុ ៥- បណ្ណបំបែកក្បាលដី ៦- ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។ ខ) ព័ត៌មានសម្រាប់ការទិញលំនៅឋាន ១- លិខិតអនុញ្ញាតសាងសង់ (ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឬសាលារាជធានីភ្នំពេញ) ២- វិញ្ញ...

របស់៩យ៉ាងដ៏ល្អប្រសើរបំផុតសម្រាប់មនុស្សរួមមាន៖

របស់៩យ៉ាងដ៏ល្អប្រសើរបំផុតសម្រាប់មនុស្សរួមមាន៖ ១- ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ខ្ញុំគឺសុខភាពល្អ ២- ជម្រកដ៏កក់ក្តៅបំផុតរបស់ខ្ញុំគឺគ្រួសារដែលមានសុភមង្គលនិងកល្យាណមិត្ត ៣- អាហារដែលធ្វើឱ្យខ្ញុំមានសម្រស់ដ៏ល្អស្អាតបំផុតគឺចំណេះវិជ្ជានិងកិរិយាមារយាទល្អ ៤- គ្រឿងអលង្ការដែលលំអខ្ញុំបានល្អស្អាតបំផុតគឺកិត្តិយសល្អ ៥- គន្ធពិដោរដែលជួយឱ្យខ្ញុំក្រអូបបំផុតគឺកេរ្តិ៍ឈ្មោះល្អ ៦- ឱសថរបស់ខ្ញុំដែលអាចព្យាបាលរោគមនុស្សបានច្រើនមុខនិងសក្ដិសិទ្ធិបំផុតគឺសម្មាវាចា ៧- ភេសជ្ជៈដែលមានរសឆ្ងាញ់និងត្រជាក់បំផុតរបស់ខ្ញុំគឺចិត្តត្រជាក់ ចិត្តស្ងប់ ៨- កម្លាំងដ៏ខ្លាំងបំផុតរបស់ខ្ញុំគឺកម្លាំងចិត្តនិងកម្លាំងបញ្ញា ៩- ជីវិតដែលមានន័យនិងសប្បាយបំផុតរបស់ខ្ញុំគឺការរស់នៅប្រកបដោយគុណតម្លៃ គុណធម៌ និងសម្មាជីវៈ។ #បេសកកម្មជីវិត (ទោះរបស់ខ្លះពិបាករក ពិបាកទទួលបាន និងលំបាករក្សាវាទុកណាស់ ហើយមិនទាន់ដឹងថាខ្លួនឯងមានអ្វីច្រើនខ្លះហើយក៏ដោយ តែខ្ញុំត្រូវខំរកបន្ថែមនិងរក្សាវាជាបន្ត)។

មូលហេតុចំបង 7 យ៉ាង ដែលនាំឱ្យបរាជ័យ និងជោគជ័យក្នុងការប្រកួតប្រជែង ឬក្នុងសមរភូមិ

*មូលហេតុចំបង 7 យ៉ាង ដែលនាំឱ្យបរាជ័យក្នុងការប្រកួតប្រជែង ឬក្នុងសមរភូមិ។ ១. មិនស្គាល់ខ្លួនឯង (មិនដឹងពីកម្លាំង សមត្ថភាព ចំណុចខ្លាំង និងចំណុចខ្សោយខ្លួនឯង និងក្រុមខ្លួនឯង) ២. មិនស្គាល់គូបដិបក្ស (មិនដឹងពីកម្លាំង សមត្ថភាព ចំណុចខ្លាំង និងចំណុចខ្សោយគូបដិបក្ស) ៣. មិនស្គាល់ថានរណាជាសម្ព័នមិត្ត នរណាជាគូបដិបក្ស/សត្រូវ (យកមិត្តធ្វើជាសត្រូវ យកសត្រូវធ្វើជាមិត្ត) ៤. ស្គាល់មិត្ត ប៉ុន្តែមានចិត្តច្រណែន និន្ទា ចង់កំចាត់មិត្តចេញ ធ្វើឱ្យមិត្តក្លាយទៅជាសត្រូវ ៥. មានទំនាស់ផ្ទៃក្នុង នាំឱ្យបែកបាក់សាមគ្គីភាព ៦. គ្មានអ្នកដឹកនាំល្អ និងគ្មានមធ្យោបាយដឹកនាំ ឬយុទ្ធសាស្ត្រដឹកនាំប្រកបដោយប្រសិទ្ធិភាព ៧. គ្មានមធ្យោបាយ និងយុទ្ធសាស្ត្រទំនាក់ទំនងល្អ និងប្រកបដោយប្រសិទ្ធិភាព។ *មូលហេតុចំបង 7 យ៉ាង ដែលនាំឱ្យទទួលជោគជ័យក្នុងការប្រកួតប្រជែង និងក្នុងសមរភូមិ ៖ ១. ស្គាល់ខ្លួនឯង (ដឹងពីកម្លាំង សមត្ថភាព ចំណុចខ្លាំង និងចំណុចខ្សោយខ្លួនឯង និងក្រុមខ្លួនឯង) ២. ស្គាល់គូបដិបក្ស (ដឹងពីកម្លាំង សមត្ថភាព ចំណុចខ្លាំង និងចំណុចខ្សោយគូបដិបក្ស) ៣. ស្គាល់ថានរណាជាសម្ព័នមិត្ត នរណាជាគូបដិបក្ស/សត្រូវ រួចហើយរិតចំណងជាមួយសម្ព័ន្ធមិត្តឱ្យបានស្អ...

មូលហេតុ ៣ យ៉ាង ដែលមនុស្សមានគុណធម៌ មិនតបត ទៅនិងការជេរប្រមាថ៖

មូលហេតុ ៣ យ៉ាង ដែលមនុស្សមានគុណធម៌ មិនតបត ទៅនិងការជេរប្រមាថ៖ ១. មនុស្សមានគុណធម៌មានការអធ្យាស្រ័យខ្ពស់ (ខន្តី) ២. មនុស្សមានគុណធម៌ចេះគ្រប់គ្រងចិត្ត មិនរងទុក្ខ ឬរងផលប៉ះពាល់ដោយការជេរប្រមាថ។ ប៉ុន្តែផ្ទុយទៅវិញ មានចិត្តអាណិត អាសូរដល់អ្នកដែលជេរប្រមាថនោះ ៣. មនុស្សមានគុណធម៌ជាមនុស្សមានឥស្សរភាព ឬស្ថិតនៅទីខ្ពស់ ហើយការជេរប្រមាថប្រៀបបានទៅនឹងការស្តោះទឹកមាត់។ មានន័យថា បើគេជេរមនុស្សមានគុណធម៌ ស្មើនឹងស្តោះទឹកមាត់ឡើងលើ ដូច្នេះទឹកមាត់ស្អុយរបស់គេ និងធ្លាក់ត្រូវក្បាលខ្លួនគេវិញទេ។

ជាទ្រព្យ/ធនធាន ឬជាបំណុល? កម្ពុជា ថ្ងៃនេះ!

ជាទ្រព្យ/ធនធាន ឬជាបំណុល? ពលរដ្ឋខ្មែរ ដែលមានអាយុតិចជាង 35 ឆ្នាំ មានចំនួនរហូតដល់ទៅ 72% នៃប្រជាពលរដ្ឋសរុប។ កម្រមានប្រទេសឯណានៅក្រោមមេឃ មានពលរដ្ឋវ័យក្មេងច្រើនដូច្នេះទេ។ ពលរដ្ឋអាចជាទ្រព្យ/ធនធានផង និងអាចជាបំណុលផង... ១. ពលរដ្ឋដែលជាទ្រព្យ/ធនធាន៖ - មានចំណេះវិជ្ជា និងជំនាញច្បាស់លាស់ អាចធ្វើការ ឬបង្កើតអាជីវកម្ម ដែលទទួលបានចំណូលសមរម្យ។ - មានគុណធម៌ និងសីលធម៌ ក្នុងការរស់នៅ - មានសុខភាពល្អ ទាំងផ្នែករាងកាយ និងសុខភាពផ្លូវចិត្ត - ឧស្សាព្យាយាម និងចេះច្នៃប្រឌិត - មានឧត្តមគតិ និងមន:សិកាស្នេហាជាតិ និងបម្រើផលប្រយោជន៍ខ្លួនឯងផង និងផលប្រយោជន៍សង្គមផង ២. ពលរដ្ឋដែលជាបំណុល៖ - អវិជ្ជា គ្មានចំណេះដឹង ឬជំនាញពិតប្រាកដ - មានចរិតពាល ធ្វើសកម្មភាពពាលា អសីលធម៌ និងប្រព្រឹត្តិអំពើទុច្ចរិតគ្រប់ប្រភេទ - មានបញ្ហាសុខភាព ផ្នែករាងកាយ និងផ្លូវវចិត្ត - ញៀនគ្រឿងស្រវឹង ឬថ្នាំញៀន និងល្បែងសុីសង - ខ្ជឹលច្រអូស - អាត្មានិយម (គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន) *អ្នកដឹកនាំប្រទេសត្រូវមានគោលនយោបាយធ្វើឱ្យពលរដ្ឋក្លាយជាទ្រព្យ/ធនធាន និងទប់ស្កាត់ពលរដ្ឋមិនឱ្យក្លាយទៅជាបំណុល។ *ឪពុកម្តាយ ឬអាណាព្យាបាលមានកាតព្វកិច្ចធ្វើឱ្យកូន ឬសមាជិកក្នុងបន្ទុករ...