Skip to main content

Posts

Showing posts from April, 2018

ចិត្តវិទ្យា

(ចិត្តវិជ្ជា ក្នុងវចនានុក្រមខ្មែរ) គឺជា វិទ្យាសាស្ត្រ ដែលសិក្សាអំពី ចិត្ត   អារម្មណ៍   សតិ  របស់មនុស្សដែលមាន ទំនាក់ទំនង ទៅនឹងការលូតលាស់ ការផ្លាស់ប្ដូរនៃ  ចរិយា   អត្តចរិត   ឥរិយាបថ បុគ្គលិកលក្ខណៈ  ព្រមទាំងសិក្សា ជម្ងឺខាងផ្លូវចិត្ត ផ្សេងៗ។ គោលបំណងនៃចិត្តវិទ្យាគឺដើម្បីស្វែងយល់អោយច្បាស់លាស់នូវចិត្ត និង ឥរិយាបថរបស់មនុស្ស ក៏ដូចជាទំនាក់ទំនងរវាងមនុស្សទាំងនោះក្នុងក្រុម​ដោយការពិសោធ និង វិធីផ្សេងៗតាមបែបវិទ្យាសាស្ត្រ។ អ្នកដែលសិក្សាចិត្តវិទ្យា ត្រូវបានអោយឈ្មោះថា អ្នកចិត្តវិទ្យា ឫ  ចិត្តវិទូ ​។ ចិត្តវិទូសិក្សាស្វែងយល់នូវគំនិតដូចជា សញ្ញាណក្ខន្ធ(Perception) ញាណ(Cognition) សតិការ(Attention) អារម្មណ៍(Emotion) មុខងារនៃខួរក្បាល(Brain Functioning) បុគ្គលិកលក្ខណៈ(Personality) ឥរិយាបថ(Behavior) និង ទំនាក់ទំនងក្នុងចិត្តមនុស្សផ្សេងទៀត។ សាខានៃចិត្តវិទ្យា ដោយសារចិត្តវិទ្យាគ្របដណ្តប់លើមុខវិជ្ជាជាច្រើន មានការបែងចែកចិត្តវិទ្យាជាផ្នែកផ្សេងៗដូចជា៖ -  ចិត្តវិទ្យាជីវសាស្ដ្រ   -  ចិត្តវិទ្យាផ្នែកព្យាបាលជំងឺ   -  ចិត្តវិទ្យាផ្នែកញាណ   -  ចិត្តវិទ្យាផ្នែកឥរិយាបថ និង ចិត្ត របស់សត្វ   -  ចិត្តវិទ្យាផ្នែក