Skip to main content

Posts

Showing posts from March, 2020

ABRAHAM LINCOLN៖ បើខ្ញុំមានពេលវេលា ៨ម៉ោង ដើម្បីកាប់ដើមឈើ ខ្ញុំនឹងចំណាយពេល ៦ម៉ោងដើម្បីសំលៀងពូថៅ

ABRAHAM LINCOLN៖ បើខ្ញុំមានពេលវេលា ៨ម៉ោង ដើម្បីកាប់ដើមឈើ ខ្ញុំនឹងចំណាយពេល ៦ម៉ោងដើម្បីសំលៀងពូថៅ មនុស្សដែលគ្មានជំនាញ និងបទពិសោធក្នុងាការងារ គួរតែស្វែងរកចំណេះដឹងឱ្យបាន ច្រើនជាមុនសិន និងមានជំនាញពិតប្រាកដមួយ (សំលៀងពូថៅ)  ដើម្បីទៅធ្វើកិច្ចការនោះប្រកបដោយប្រសិទ្ធភាព នោះពេលកាំអ្វីមួយនឹងបានមុតខ្លាំង កាប់ឆាប់ដាច់ សម្រេចគោលដៅជាដើម។ ត្រូវមួយពូថៅណាក៏ដាច់ មួយពូថៅណាក៏មុត ហើយអ្នកប្រើកម្លាំងតែបន្តិច នឹងអាចរម្លំដើមឈើនោះបានពុំខានឡើយ។ លោកប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិក Abraham Lincoln បានមានប្រសាសន៍ថា «ប្រសិនបើខ្ញុំមានពេលវេលា ៨ម៉ោង ដើម្បីកាប់ដើមឈើដ៏ធំមួយ ខ្ញុំនឹងចំណាយពេល ៦ម៉ោងដើម្បីសំលៀងពូថៅ»។ ក្នុងអត្ថន័យនេះដែរ ចង់បង្ហាញយើងថា ការប្រើប្រាស់ពេលវេលាដែលមាន ២៤ម៉ោង ធ្វើការងារទាំងគ្មានផែនការ គ្មានយុទ្ធសាស្ត្រ គឺពិបាកក្នុងការសម្រេច​ផែនការណាស់ ទោះបីចំណាយកម្លាំងច្រើនប៉ុនណាក៏ដោយ តែបើយើងមានយុទ្ធសាស្ត្រល្អ សំលៀងពូថៅឱ្យតែមុតល្អ ចំណាយពេលតែ ១ម៉ោង ឬ ២ម៉ោង នឹងអាចកាប់ដើមឈើនោះរលំបានជាក់ជាងពុំខាន។ ចំពោះលោក Abraham Lincoln គាត់សុខចិត្តប្រើពេលវេលាសំលៀងពូថៅឱ្យច្រើនជាងការកាប់ ដោយគ្មានយុទ្ធសាស្ត្រ ចេះតែកាប់ទាំង

ប្រវត្តិសាស្ត្រ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មិនា

​ភ្នំពេញ​៖ នា​ដើម​ទសវត្ស៍ ១៩០០ ជា​សម័យកាល ដែល​មានការ​ផ្ទុះឡើង និង​មាន​ភាព​ច្របូក ច្របល់​ច្រើន​នូវ​សកល​ឧស្សា​ហូប​និ​យក​ម្ម និង​ជា​ពេលដែល​មនោគមវិជ្ជា​រ៉ាឌីកាល់​បាន​រីក រាលដាល នាំឱ្យមាន​ការតវ៉ា និង​ចលនា​ជាច្រើន ដើម្បី​ទាមទារ​សិទ្ធិ​ផ្សេងៗ​របស់​ស្ត្រី​រួមទាំង តម្លៃ​ពលកម្ម និង​លក្ខន្តិកៈ​ការងារ​ប្រសើរ​ជាង​មុន រហូតដល់​ឆ្នាំ ១៩៧៥ ទើប​ទិវា​នារី​អន្តរជាតិ មាន​លក្ខណៈ​ពេញរូបពេញរាង​ទូទាំង​ពិភពលោក ។​ ​នៅ​ឆ្នាំ​១៩០៨ មានការ​ពិភាក្សា​យ៉ាង​រំជើបរំជួល បាន​កើតឡើង​ក្នុងចំណោម​ពួក​ស្ត្រី ។ ការ​គាប សង្កត់ និង​ភាពមិន​ស្មើភាព​គ្នា​របស់​ស្ត្រី និង​បុរស​បាន​ជំរុញ​ឱ្យ​ពួក​ស្ត្រី​មានការ​តស៊ូ​មតិ​ច្រើនឡើងៗ និង​រិត​តែ​សកម្ម​ឡើងៗ​ក្នុងការ​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ ។ នៅក្នុង​ឆ្នាំ​១៩០៨ ដដែល​នោះ មាន​ស្ត្រី ១៥.០០០ នាក់ បាន​ដើរ​ជា​ក្បួន​ដង្ហែ​ពាសពេញ​ទីក្រុង​ញូវយ៉ក​ទាមទារ​ឱ្យ​ម៉ោង​ធ្វើការ​របស់ ស្ត្រី​កាន់តែ​តិច ទទួលបាន​ប្រាក់​ឈ្នួល​ប្រសើរ​ជាង​មុន និង​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​បោះឆ្នោត ។​ ​នៅ​ឆ្នាំ​១៩០៩ ស្រប​ជាមួយនឹង​សេចក្តីប្រកាស​របស់​គណ​បក្ស​សង្គមនិយម​អាមេរិក ទិវា​ស្ត្រីជាតិ លើក​ទី​១ ត្រូវបាន​ប្រារព្ធ​ទូទាំងប្រទេស នៅ

ក្រសួងសម្រេចប្រកាសវិធីទិញដី ទិញផ្ទះ ប្រកបដោយសុវត្ថិភាព

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវដល់សាធារណជនមេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួន មុនធ្វើការសម្រេចចិត្តទិញលំនៅដ្ឋាន ឬការទិញដីឡូត៍ក្នុងគោលបំណងជួយឱ្យការទិញ-លក់ អចលនទ្រព្យ (ដីឡូត៍ និងផ្ទះ) អាចប្រពឹត្តទៅដោយសុវត្ថិភាព និងអាចជៀសវាងហានិភ័យជាយថាហេតុ ដែលបង្កឡើងដោយជនខិលខូច។ *ព័ត៌មានសំខាន់ៗមួយចំនួនមុន ធ្វើការសម្រេចចិត្តទិញលំនៅដ្ឋានឬការទិញដីឡូត៍មានដូចខាងក្រោម៖ ក) ព័ត៌មានសម្រាប់ការទិញដីឡូត៍ ១- ឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍគម្រោងពុះដីឡូត៍លក់ ឬ ជារបស់អ្នកផ្សេង។ ២- វិញ្ញាបនប័ត្រសម្គាល់អចលនទ្រព្យ (មានជាប់បន្ទុក ឬអត់) ៣- លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬ អង្គភាពមានសមត្ថកិច្ច (ដូចមានចែងក្នុងប្រកាសលេខ០៨៧ ដ.ន.ស ប្រក/និក. ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨ ស្តីពីការអភិវឌ្ឍដីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ៤- ឯកសារបង់ពន្ធអចលនវត្ថុ ៥- បណ្ណបំបែកក្បាលដី ៦- ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។ ខ) ព័ត៌មានសម្រាប់ការទិញលំនៅឋាន ១- លិខិតអនុញ្ញាតសាងសង់ (ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឬសាលារាជធានីភ្នំពេញ) ២- វិញ្ញ