Skip to main content

Posts

Showing posts from January, 2023

ពាក្យ 4 ម៉ាត់ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន

  ពាក្យ 4 ម៉ាត់ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន ១. នៅពេលដែលអតិថិជននិយាយថា ខ្ញុំគ្រាន់តែមើលៗលេងទេ។ ហាមនិយាយថា “Okay បង” រួចហើយដើរចេញនោះ។ ត្រូវនិយាយថា៖ មិនអីទេ បងមើលតាមសម្រួល ខ្ញុំនៅឈរទីនោះ បើបងមានអ្វីឱ្យខ្ញុំជួយ ចាំបងហៅខ្ញុំ បងអាចអង្គុយទីនេះសម្រាកបាន ខ្ញុំយកទឹកមួយដបឱ្យបង។ --- បង្កើនភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់ កុំរំខាន ២. ពេលអតិថិជនសួរថា តម្លៃថោកបំផុតប៉ុន្មាន? ហាមនិយាយតួលេខប្រាប់គាត់។ តែត្រូវនិយាយថា នៅហាងយើង តម្លៃមានខ្ពស់ មានទាប គុណភាពផ្សេងគ្នាបង។ សំខាន់ត្រូវជាមួយបង បងមើលទៅពេញចិត្តឬអត់។ ខ្ញុំអាចស្នើមេឱ្យបញ្ចុះតម្លៃខ្លះជូនបងបាន តែទាល់តែបងប្រាកដថាយកមួយនេះ។ --- ប្រើមនោសញ្ចេតនា និងប្រាប់ពីសិទ្ធិក្នុងការសម្រេចចិត្ត ៣. ពេលអតិថិជននិយាយថា ថ្លៃណាស់! ហាមនិយាយថា របស់គុណភាពល្អ ថ្លៃអ៊ីចឹងហើយ។ ត្រូវនិយាយថា ផលិតផលនៅលើទីផ្សារមានថោកមានថ្លៃ តាមមើលបង បើខ្ញុំយករបស់ថោកឱ្យបងមើល ក៏ប្រហែលជាបងមិនពេញចិត្តដែរ តើបងអាចប្រាប់ខ្ញុំបានទេ ថាក្នុងចិត្តបងតម្លៃប៉ុន្មានទើបសក្ដិសម? ខ្ញុំនៅក្នុងវិស័យនេះយូរហើយ ខ្ញុំរើសរបស់សក្ដិសមបំផុតជូនបង។ --- ពន្យល់ពីហេតុផល បង្ហាញពីជំនាញរបស់អ្នក ៤. នៅពេលដែលអតិថិជននិយាយថា អត់មានរបស់

យុត្តិសាស្រ្ត កុំឲ្យ ចាញ់ បោក គេ

                                                                        យុត្តិសាស្រ្ត កុំឲ្យ ចាញ់ បោក គេ  1- កុំ ឆាប់ ជឿ គេ ខ្លាំង ពេក  2- កុំ ឆាប់ចិត្ត ទន់ពេក  3- កុំអាណិត គេ(មុន អាណិត គេ ត្រូវ អាណិត ខ្លួន ឯងជា សិន )  4- កុំលោភ លន់ ចង់ បាន របស់ គេ  យេីង គោរព តាម លក្ខខណ្ឌ ដូច ខាងលើ នេះ យើង មិន ចាញ់ បោក គេ ទេ(បេី យល់ ឃើញ ថា ល្អ ហើយ ត្រឹម ត្រូវ សូម មេត្តា ជួយ Share ចែករំលែក បន្ត ទៅ មិត្តភ័ក្ដិ យើង ផង ។

រៀនគិតឲ្យធំ

      រៀនគិតឲ្យធំ រួចចាប់ផ្តើមធ្វើវារហូតទៅដល់កន្លែងមួយដែលអ្នកចង់បាន គិតហើយធ្វើ លទ្ធផលនឹងបង្ហាញអ្នក ត្រូវរស់នៅ ប្រឹងការងាររហូតទៅដល់គោលដៅដែលអ្នកចង់បាន ទើបជីវិតរបស់អ្នករស់នៅមានន័យ មោទនភាពអ្វីដែលខ្លួនឯងបានធ្វើ ដើម្បីសហគមន៍រស់នៅរបស់ខ្លួនឯង Be The Top អ្នកនឹងមើលឃើញឱកាសកាន់តែច្រើន កំពុងរង់ចាំអ្នក មានតែអ្នកម្នាក់គត់អាចកំណត់អនាគតខ្លួនឯងបាន សកម្មភាពថ្ងៃនេះ ជាលទ្ធផលសំរាប់អនាគត។

គំនិត និង លុយ

 សិនជាអ្នកមានគំនិតល្អមួយ ហើយអ្នកដឹងថាអ្នកអាចនឹងបង្កើតលុយបាន 1លានដុល្លារ តែពេលនេះអ្នកត្រូវការលុយ 20 ដុល្លារ តើអ្នកត្រូវធ្វើយ៉ាងម៉េច?  ជម្រើសទីមួយ ខ្ចីធនាគារ ដាក់ទ្រព្យបញ្ចាំ ខ្ចីលុយពីធនាគារ ដើម្បីយកទៅធ្វើដើមទុន ពេលបានប្រាក់ចំណេញ សងធនាគារវិញទាំងដើមទាំងការ ហើយ លុយដែលនៅសេសសល់សុទ្ធតែជាលុយរបស់អ្នកហើយ។ បើបរាជ័យ អ្នកត្រូវលក់ទ្រព្យសម្បតិ្តទាំងអស់សងធនាគារ ឬត្រូវធនាគាររឹបអូស។  នេះគឺហៅថាកម្ចី (Loan)  ចុះបើគ្មានទ្រព្យបញ្ចាំ ធនាគារមិនអោយយើងខ្ចីទេ  ប្រើជម្រើសទីពីរ កៀងគរទុន  សរសេរផែនការអាជីវកម្មមួយអោយច្បាស់លាស់ ស្វែងរកអ្នកវិនិយោគ ត្រូវការ 20ដុល្លារ អោយហ៊ុនគេ 20% បើអ្នកចំណេញ 1លានមែន អ្នកត្រូវចែកគេ 20ម៉ឺន បូកនឹងថ្លៃដើមគេ 20ដុល្លារ។ បើបរាជ័យ អ្នកមិនមានកាតព្វកិច្ចសងគេទេ ព្រោះនេះជាការវិនិយោគ នេះគេហៅថា (Investment) ជម្រើសទីបី ទៅរកក្រុមហ៊ុនគ្រប់គ្រងមូលធុន  20% របស់អ្នក គេយកវាទៅចែកជា 20 ចំណែក។ គេជួយយើងរកអ្នកវិនិយោគ 20 នាក់ ចេញម្នាក់ 1ដុល្លារ យកម្នាក់ 1% នេះគេហៅថាកៀងគរទុនពីសាធារណជន (Crowdfunding)