Skip to main content

Posts

Showing posts from October, 2020

5 ចំណុចដើម្បីអភិវឌ្ឍន៍ខ្លួននៅកន្លែងធ្វើការរបស់អ្នក

 5 ចំណុចដើម្បីអភិវឌ្ឍន៍ខ្លួននៅកន្លែងធ្វើការរបស់អ្នក ។ 1. រៀបចំ To-Do List សម្រាប់ខ្លួនឯង៖ ដើម្បីបង្កើតTo-Do List ដំបូងបំបែកផែកការធំមួយទៅជាបំណែកការងារតូចៗរួចជ្រើសរើសការងារណាដែលសំខាន់ៗដើម្បីធ្វើមុន។ បន្ទាប់មក បង្កើតDeadlineសម្រាប់ការងារទាំងនោះ។ 2. ធ្វើការងារម្តងមួយប្រសើរជាងធ្វើការងារច្រើនក្នុងពេលតែមួយ៖ ការពិតធ្វើការងារច្រើនក្នុងពេលតែមួយនឹងធ្វើឲ្យគុណភាពការងារនីមួយៗថយចុះ។ ដូច្នេះដើម្បីឲ្យការងារមានគុណភាពល្អ អ្នកគួរយកចិត្តទុកដាក់លើការងារតែមួយវិញ។ 3. បង្កើតទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររបស់អ្នក៖ នៅពេលអ្នកមានមន្ទិលសង្ស័យចំពោះការងារអ្វីមួយក្រុមការងាររបស់អ្នកជាមនុស្សដំបូងដែលអ្នកគួរសួរ។ 4. ហ៊ានទទួលស្គាល់ចំនុចខ្សោយរបស់ខ្លួនឯង៖ គ្មាននរណាម្នាក់កើតមកល្អឥតខ្ចោះនោះទេ។ ដូច្នេះហើយអ្នកគួរយកពេលវេលាធ្វើការដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឯងបន្ថែមទៀតព្រមទាំងកែប្រែនូវកំហុស ឬចំនុចខ្សោយដែលអ្នកមាន។ 5. បង្កើតពេលវេលាសម្រាកសម្រាប់ខ្លួនឯង៖ ពេលអ្នកចាប់ផ្តើមមានអារម្មណ៍ថាស្រ្តេស អស់កម្លាំង គិតអ្វីមិនចេញអ្នកគួរតែផ្អាកធ្វើការងារមួយរយៈសិនព្រោះសុខភាពផ្លូវកាយ និងផ្លូវចិត្តជាកត្តាដ៏សំខាន់។

ទ្រឹស្តីរបស់ តេង សៀវភីង ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង កុំឲ្យភ្លេចខ្លួនឯង

 ទ្រឹស្តីរបស់ តេង សៀវភីង ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង កុំឲ្យភ្លេចខ្លួនឯង .ថាតើយើងជាអ្វី?  .យើងមកពីណា? .ហើយយើងធ្វើដើម្បីអ្វី? ១. នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។ ២. ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។ ៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។ ៤. កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។ ៥. កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។ ៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រមាថជាមួយជី

អ្នកក្រ អ្នកមធ្យម អ្នកមាន

 1. អ្នកក្រ គឺមកពីគាត់មិនមែនជាអ្នកមាន ហើយគាត់ក៏មិនដឹងថា ធ្វើយ៉ាងម៉េចទើបអាចក្លាយជាអ្នកមានបានទេ! 2. អ្នកមាន គឺមកពីគាត់មិនមែនជាអ្នកក្រ ហើយអ្នកមានដោយសារឱកាស គឺអាចក្រវិញបាន ហើយអាចក្រលើសដើម តែអ្នកមានដោយសារចំណេះ គឺមិនអាចក្រវិញទេ កាន់តែមានទៅៗ! 3. អ្នកមាន គឺមិនមែនក្រ ហើយអ្នកក្រ គឺមិនមែនមាន ដោយប្រទេសណា និងសម័យកាលណា ក៏មានការបែងចែកគ្នាអញ្ចឹង! 4. អ្នកក្រពិត គឺជាអ្នកក្រទាំងទ្រព្យសម្បត្តិ ចំណេះវិជ្ជា និងអត្តចរិក ហើយអ្នកមានពិត គឺជាអ្នកមានទាំងទ្រព្យសម្បត្តិ ចំណេះវិជ្ជា សុខភាព ពេលវេលា និងសិទ្ឋិសេរីភាពផ្ទាល់ខ្លូន! 5. អ្នកក្រចង់ក្លាយជាអ្នកមាន តែអ្នកមានមិនចង់ក្លាយជាអ្នកក្រទេ ព្រោះជីវិតក្រីក្រ គឺវាលំបាក ហើយជីវិតមានបាន គឺវាងាយស្រួល! បណ្ឌិត គីម ហ៊ាង

មនុស្សស្រីល្អដោយគតិ​១០​យ៉ាង

 មនុស្សស្រីល្អដោយគតិ​១០​យ៉ាង ១- មិនឆ្លេឆ្លាតាមសម្ភារនិយម ២- មិនឡេះឡោះច្រេីន ៣- មិនមេីលងាយអ្នកដទៃ ៤- មិនល្អតែរូបសម្បត្តិ ៥- មិនមានស្នេហាក្នុងវ័យសិក្សា ៦- មិននិយាយគំរោះគំរេីយ ៧- មិនហិចហេីរក្នុងខុសកាលវេលា ៨- មិនសេពគប់ជនអសប្បុរស ៩- មិនលង់ខ្លួនដោយចំណេះខ្លួន ១០- មិនមានគំនិតអវិជ្ជមាន។  ❤️ទស្សនៈល្ងេល្ងើ❤️

នារីគ្រប់លក្ខណ៍ ឬស្រី្តគ្រប់លក្ខណ៍

 នារីគ្រប់លក្ខណ៍ ឬស្រី្តគ្រប់លក្ខណ៍ គឺ​សំដៅលើ​ស្ត្រី​ទាំងឡាយណា ដែល​ប្រកបដោយ​លក្ខណ​ល្អ​បរិបូរ ដោយ​ឥត​ខ្លះ​ចន្លោះ​។ ស្រី្ត​គ្រប់លក្ខណ៍ ត្រូវបាន​ឲ្យ​តម្លៃ​តែ​ទៅលើ​ចរិយា​សម្បត្តិ​ប៉ុណ្ណោះ ដោយ​មិន​ពាក់ព័ន្ធ​នឹង​រូបសម្បត្តិ​ឡើយ​។​ ​ចាស់​បុរាណ បាន​កំណត់ថា ប្រសិនបើ​ស្ត្រី​ណា​មាន​លក្ខណៈ​៣១​ប្រការ ស្ត្រី​នោះ​មាន​ឈ្មោះថា «​ស្រី្ត​គ្រប់លក្ខណ៍​»​។ ប្រកា​រទាំង​៣១ របស់​ស្ត្រី​គ្រប់លក្ខណ៍ គឺ​៖ ១. មិន​និយាយដើម​គេ​ ២. ចេះ​គួរសម​ចំពោះ​មាតាបិតា និង​ស្វាមី​ ៣. ដឹងគុណ​មាតាបិតា និង​ញាតិសន្តាន ទាំងពីរ​ខាង​ ៤. មិនចេះ​ដេក​ថ្ងៃ​ ៥. មាន​ភាពឈ្លាសវៃ ដោយ​មិន​ភ្លេចមុខភ្លេចក្រោយ​ ៦. ចេះ​ថែទាំ​របស់ទ្រព្យ​ ៧. មិន​ផិតក្បត់​ស្វាមី​ ៨. មិនចេះ​ប្រចណ្ឌ​ស្វាមី​ ៩. គ្មាន​កល​មាយា​ ១០. មិន​រំសាយសក់​ឲ្យ​គេ​ឃើញ​ ១១. មានចិត្ត​អត់ធ្មត់​ ១២. មាន​ជើង​ស្រាល មិន​ដើរ​តន្ត្រំ​ក្តុងក្តាំង​ ១៣. មិន​ឈរ ឬ​អង្គុយ​ស​ម្ញែ​ញ​កាយ​ឲ្យ​គេ​ឃើញ​ ១៤. មិន​ដើរ​ញ៉ិកញ៉ក់ និង​កាច់ឫក​កាច់រាង​ ១៥. ចេះ​សង្រួម​ភ្នែក មិន​ក្រឡេក​រឡេមរឡាម​ ១៦. មានដំណើរ​ល្អ មិន​គ្រលែង​កាយ​ ១៧. មិន​បង់បោយ​ញាក់ស្មា ឬ​គ្រលែង​ដើមដៃ​ ១៨. មាន​សំឡេង​តិចៗ និង​ច្បាស់លាស់ ដោយ​មិន​និយាយ​ឡូឡា​

5LEVELS កំរិតភាពជាអ្នកដឹកនាំ

 5LEVELS កំរិតភាពជាអ្នកដឹកនាំ 1. POSITION ទីមួយមេដឹកនាំដែលមានតែតួនាទី 2.PERMISSION ទីពីមេដឹកនាំដែលចូលចិត្តប្រើអំណាច 3.PRODUCTION ទីបីមេដឹកនាំដែលទទួលបានលទ្ធផល 4.PEOPLE DEVELOMENTទីបួនមេដឹកនាំ ដែលមាន    សម្ថភាពអភិវឌ្ឍន៍ក្រុម ពង្រីកធនធានមនុស្ស 5.PINNACLE ទីប្រាំមេដឹកនាំដែលទទួលបាន តម្លៃ ការគោរពនឹងអោយតម្លៃពីមនុស្សជុំវិញខ្លួន

គន្លឹះជោគជ័យ៩​ របស់ឯកឧត្តមបណ្ឌិត ម៉ុងរិទ្ធី

  ·           បើខ្ញុំមិនធ្លាប់ធ្វើការស៊ីឈ្នូលគេ ហើយបើខ្ញុំធ្លាប់គេធ្វើបាបខ្ញុំក៏អត់មានថ្ងៃនេះដែរ ·          ជ្រើសរើសដៃគូរជីវិតស្រប់តាមការងារដែលកំពុងធ្វើ ·          រក្សាខ្លួនកុំឲ្យភ្លេចធាតុដើម ·          ខ្លាចខាតដើមទើបខ្ញុំធ្វើ ព្រោះតែខ្លាចក្រទើបខំធ្វើ ·          ធ្វើជំនួយណាដែលយើងចំណេញ តែគេឈឺចាប់បើអាចចៀសវាងរួចមិនគួរធ្វើរកស៊ីទេ ·          មានទស្សនៈវិស័យវាងឆ្លាយ ដោយគិតមុនគេ និងប្រើប្រាស់ឲ្យអស់ធនធាន ·          ហ៊ានសាកល្បងកុំចេះតែស្មាន ·          ត្រូវដឹងមុនដោយចេះត្រៀមខ្លួន និងរៀបចំផែនការរួចរាល់ ·          ចូលរួមចំណែកក្នុងសង្គម