Skip to main content

នារីគ្រប់លក្ខណ៍ ឬស្រី្តគ្រប់លក្ខណ៍




 នារីគ្រប់លក្ខណ៍ ឬស្រី្តគ្រប់លក្ខណ៍ គឺ​សំដៅលើ​ស្ត្រី​ទាំងឡាយណា ដែល​ប្រកបដោយ​លក្ខណ​ល្អ​បរិបូរ ដោយ​ឥត​ខ្លះ​ចន្លោះ​។ ស្រី្ត​គ្រប់លក្ខណ៍ ត្រូវបាន​ឲ្យ​តម្លៃ​តែ​ទៅលើ​ចរិយា​សម្បត្តិ​ប៉ុណ្ណោះ ដោយ​មិន​ពាក់ព័ន្ធ​នឹង​រូបសម្បត្តិ​ឡើយ​។​

​ចាស់​បុរាណ បាន​កំណត់ថា ប្រសិនបើ​ស្ត្រី​ណា​មាន​លក្ខណៈ​៣១​ប្រការ ស្ត្រី​នោះ​មាន​ឈ្មោះថា «​ស្រី្ត​គ្រប់លក្ខណ៍​»​។ ប្រកា​រទាំង​៣១ របស់​ស្ត្រី​គ្រប់លក្ខណ៍ គឺ​៖

១. មិន​និយាយដើម​គេ​

២. ចេះ​គួរសម​ចំពោះ​មាតាបិតា និង​ស្វាមី​

៣. ដឹងគុណ​មាតាបិតា និង​ញាតិសន្តាន ទាំងពីរ​ខាង​

៤. មិនចេះ​ដេក​ថ្ងៃ​

៥. មាន​ភាពឈ្លាសវៃ ដោយ​មិន​ភ្លេចមុខភ្លេចក្រោយ​

៦. ចេះ​ថែទាំ​របស់ទ្រព្យ​

៧. មិន​ផិតក្បត់​ស្វាមី​

៨. មិនចេះ​ប្រចណ្ឌ​ស្វាមី​

៩. គ្មាន​កល​មាយា​

១០. មិន​រំសាយសក់​ឲ្យ​គេ​ឃើញ​

១១. មានចិត្ត​អត់ធ្មត់​

១២. មាន​ជើង​ស្រាល មិន​ដើរ​តន្ត្រំ​ក្តុងក្តាំង​

១៣. មិន​ឈរ ឬ​អង្គុយ​ស​ម្ញែ​ញ​កាយ​ឲ្យ​គេ​ឃើញ​

១៤. មិន​ដើរ​ញ៉ិកញ៉ក់ និង​កាច់ឫក​កាច់រាង​

១៥. ចេះ​សង្រួម​ភ្នែក មិន​ក្រឡេក​រឡេមរឡាម​

១៦. មានដំណើរ​ល្អ មិន​គ្រលែង​កាយ​

១៧. មិន​បង់បោយ​ញាក់ស្មា ឬ​គ្រលែង​ដើមដៃ​

១៨. មាន​សំឡេង​តិចៗ និង​ច្បាស់លាស់ ដោយ​មិន​និយាយ​ឡូឡា​

១៩. មិនចេះ​ឡេះឡោះ​លេងសើច​

២០. មិន​និយាយ​ផ្តោះផ្តង​ជាមួយ​បុរស​

២១. ធ្វើការ​ណា ធ្វើ​ទាល់តែ​ហើយ​ការ​នោះ ដោយ​មិន​ទម្រន់​

២២. ទៅ​ទីណា​ឆាប់​ត្រឡប់មកវិញ 

២៣. ចេះ​ទុកដាក់​អីវ៉ាន់​ក្នុងផ្ទះ​

២៤. ចេះ​រៀបចំ​ផ្ទះសម្បែង​

២៥. ចេះ​តុបតែង​គ្រឿង​បរិភោគ (​របស់​ហូប​) និង​ឧបភោគ (​របស់​ប្រើប្រាស់​)

២៦. ខ្លាចចិត្ត​ស្វាមី​និង​មាតាបិតា ហើយ​គោរព​តាម​ឱវាទ​

២៧. បរិភោគ​ចំណីអាហារ ក្រោយ​ស្វាមី​និង​មាតាបិតា​

២៨. ឈប់​បរិភោគ មុន​ស្វាមី​និង​មាតាបិតា​

២៩. ដេកលក់​ក្រោយ​ស្វាមី​

៣០. ភ្ញាក់​មុន​ស្វាមី​

៣១. មាន​មេត្តាករុណា និង​ចេះ​ធ្វើ​បុណ្យទាន​៕

_______________

ស្នេហា និងគ្រួសារ

Credit: តម្រាបុរាណខ្មែរ

Comments

Popular posts from this blog

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ២)

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស( ជំពូកទី ២) ជំពូកទី ២ ការរំលឹកទ្រឹស្តី ២.១. លំនាំដើមនៃការគ្រប់គ្រងធនធានមនុស្ស ( Introduction Human Resource Management) ការគ្រប់គ្រងធនធានមនុស្ស ត្រូវបានគេចាត់ទុកថាជាអាទិភាពនៅក្នុងដំណើរការអភិវឌ្ឍន៍លើ​ធនធានមនុស្ស ​ជាទូទៅអង្គភាពទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៏ការងារ របស់ខ្លួនអាស្រ័យ​ដោយមានធនធានមនុស្សគ្រប់គ្រាន់នៅក្នុងការងារអង្គភាព។ ២.១.១ . និយមន័យការគ្រប់គ្រងធនធានមនុស្ស( Definition of Human Resources Management)         ការគ្រប់គ្រងធនធានមនុស្សគេបានឲ្យនិយមន័យផ្សេងៗគ្នា៖ ការគ្រប់គ្រងធនធានមនុស្ស គឺជាដំណើរការនៃការធ្វើផែនការ ការជ្រើសរើស ការវាយតម្លៃ និងការផ្តល់នូវសំណងដល់និយោជិតម្នាក់ៗដែលបានបម្រើការងារក្នុងអង្គភាព ស្ថាប័ន ​ ឬដើម្បី សម្រេចបាននូវគោលបំណងរបស់អង្គភាព ឬស្ថាប័នប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។ ហើយការគ្រប់គ្រងធនធានមនុស្សសំដៅលើគោលនយោបាយរបស់អង្គ­ ភាព ការអនុវត្តន៍ ឥរិយាបទ អាកប្បកិរិយា ពីការអនុវត្តន៍ការងាររបស់បុគ្គលិកក្នុងអង្គភាព។ ( យោងតាម H. John Bernadin 2010, 5 th Edition, Human Resources Managermant, McGraw-Hill Company, Inc., New

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ១)

                 ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស( ជំពូកទី១) ជំពូកទី១ សេចក្តីផ្តើម ១ . ១. លំនាំបញ្ហានៃការស្រាវជ្រាវ (Background Rational) ភាពរីកចម្រើនខាងសេដ្ឋកិច្ចទីផ្សារសេរីនាពេលបច្នុប្បន្នលើពិភពលោកមានសន្ទុះយ៉ាងលឿនហើយវាបានទំលុះព្រំដែនពាណិជ្ជកម្ម នៃបណ្តាលប្រទេសលើសកលលោក ដែលបានផ្តល់ឱកាស ដល់ក្រុមហ៊ុន និងអង្កការនានាចាប់បសដិសន្ធិឡើងតាមបណ្តាលប្រទេសជាច្រើន។ ក្រុមហ៊ុន និង អង្គការទាំងនោះបង្កើតឡើងដើម្បីប្រតិបត្តិការណ៍សកម្មភាពពាណិជ្ជកម្ម និងប្រឹងប្រែងអនុវត្តសកម្ម ­ ភាពនានា របស់ខ្លួនក្នុងគោលបំណងទទួលបានផលប្រយោជន៍សម្រេចគោលដៅឲ្យសមស្របទៅ បេសកម្ម និងទស្សនៈវិស័យរបស់ខ្លួន។ ម្យ៉ាងវិញទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំនូវ គោលនយោបាយ ផែនការយុទ្ធសាស្រ្តចតុកោណឡើង ដើម្បីគ្រប់គ្រងប្រទេសឲ្យមានកំណើន សេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍន៍ ដែលក្នុងនោះមានវិស័យចម្បងៗដូចជា ការលើកស្ទួយវិស័យ​កសិកម្ម ការបន្តស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍន៍ផ្នែកឯកជន ការងារសុខាភិបាល ការ​កសាងសមត្ថ ­ ភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងកាត់បន្ថយ​ភាពក្រីក្រជាដើម។ល។ ហើយអ្នកវិនិយោគទុនជាច្រើន បានបោះជំហ

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ៣)

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស( ជំពូកទី ៣) ជំពួកទី ៣ វិធីសាស្រ្តនៃការស្រាវជ្រាវ ៣.១. គ្រោងនៃការវិភាគ ៣.១.១. ការកំណត់អថេរ គម្រោងនៃការវិភាគផ្ដោតលើអថេរទាំងពីរគឺ អថេរឯករាជ្យ (Independent Variable) និង​អថេរ​មិនឯករាជ្យ (Dependent Variable) អថេរទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងជិតស្និតមិនអាច​កាត់​ផ្ដាច់ពីគ្នាបានទេ។ -    អថេរមិនឯករាជ្យ ៖ ឬហៅថាអថេរអាស្រ័យ គឺជាអថេរគោលដែលទទួលរងឥទ្ធិពលពីគេ​ទាំងស្រុង។ លទ្ធផលរបស់វាប្រសើរ ឬមិនប្រសើរវាអាស្រ័យលើអថេរឯករាជ្យទាំងស្រុងដែលមាន​ឥទ្ធិពលដោយផ្ទាល់នៅគ្រប់សកម្មភាពដែលបានអនុវត្តន៍ ដូច្នេះវាពឹងផ្អែកទាំងស្រុងលើអថេរ​ឯក­រាជ្យ។ -    អថេរឯករាជ្យ ៖ ហៅថាអថេរមិនស្រ័យជាអថេរដែលជះឥទ្ធិពល ដោយផ្ទាល់លើអថេរ​មិនឯករាជ្យ។ អថេរនេះជាគន្លឹះដ៏មានសារៈសំខាន់ក្នុងការឲ្យគោលបំណងរបស់អង្គភាពទទូលបាន​ជោគជ័យ។ ក. អថេរមិនឯករាជ្យ សំដៅលើប្រធានបទស្ដីពីការគ្រប់គ្រងធនធានមនុស្ស ដោយហេតុនេះជាប្រយោជន៍ដែលត្រូវ​បានកំណត់ថាអថេរមិនឯករាជ្យ ហើយត្រូវបានសិក្សានៅក្នុងគម្រោងនៃការវិភាគនេះ។ ប្រសិទ្ធភាព​នៃការត្រួតពិនិត្យ និងកែលម្អការគ្រប់គ្រងធនធានមនុស្សត្រូវបានចាត់ទុកជាគន្លឹះយ៉ាងសំខាន់ក្នុង​ដំណើរការប្រត