Skip to main content

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ១)


                
ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី១)
ជំពូកទី១
សេចក្តីផ្តើម
.១. លំនាំបញ្ហានៃការស្រាវជ្រាវ (Background Rational)

ភាពរីកចម្រើនខាងសេដ្ឋកិច្ចទីផ្សារសេរីនាពេលបច្នុប្បន្នលើពិភពលោកមានសន្ទុះយ៉ាងលឿនហើយវាបានទំលុះព្រំដែនពាណិជ្ជកម្ម នៃបណ្តាលប្រទេសលើសកលលោក ដែលបានផ្តល់ឱកាស ដល់ក្រុមហ៊ុន និងអង្កការនានាចាប់បសដិសន្ធិឡើងតាមបណ្តាលប្រទេសជាច្រើន។ ក្រុមហ៊ុន និង អង្គការទាំងនោះបង្កើតឡើងដើម្បីប្រតិបត្តិការណ៍សកម្មភាពពាណិជ្ជកម្ម និងប្រឹងប្រែងអនុវត្តសកម្ម
­ភាពនានា របស់ខ្លួនក្នុងគោលបំណងទទួលបានផលប្រយោជន៍សម្រេចគោលដៅឲ្យសមស្របទៅ បេសកម្ម និងទស្សនៈវិស័យរបស់ខ្លួន។ ម្យ៉ាងវិញទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំនូវ គោលនយោបាយ ផែនការយុទ្ធសាស្រ្តចតុកោណឡើង ដើម្បីគ្រប់គ្រងប្រទេសឲ្យមានកំណើន សេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍន៍ ដែលក្នុងនោះមានវិស័យចម្បងៗដូចជា ការលើកស្ទួយវិស័យ​កសិកម្ម ការបន្តស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍន៍ផ្នែកឯកជន ការងារសុខាភិបាល ការ​កសាងសមត្ថ­ភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងកាត់បន្ថយ​ភាពក្រីក្រជាដើម។ល។ ហើយអ្នកវិនិយោគទុនជាច្រើន បានបោះជំហ៊ានមកវិនិយោគក្នុងប្រទេស​កម្ពុជាតាម​វិស័យសំខាន់ទាំងនោះជាច្រើន។
ផ្នែកមួយក្នុងកត្តាសំខាន់ៗ ដែលកំណត់នូវភាពជោគជ័យក្នុងក្រុមហ៊ុន និងអង្គភាពនោះ គឺជាបុគ្គលិកមានសមត្ថភាព ហើយគេអាចយល់បានថាបញ្ហាគុណភាពបុគ្គលិកគ្របដណ្តប់លើគ្រប់ ផ្នែកទាំងអស់នៃសកម្មភាពរបស់អង្គភាព ហើយត្រូវបានគេឲ្យនិយមន័យថា គឺជាធនធានកម្រ។ បញ្ហាបុគ្គលិកវាមានឥទិ្ធពលទៅលើដំណើរការសកម្មភាព និងការគ្រប់គ្រងដើម្បីឲ្យសម្រេចបាននូវ​កម្មវត្ថុរបស់ខ្លួនដែលបានកំណត់ទុក។ នេះបញ្ជាក់ឲ្យឃើញថាធនធានមនុស្សនាពេលបច្នុប្បន្ននេះ​ត្រូវបានគេកំណត់ទុកជាកត្តាសំខាន់បំផុតសម្រាប់អង្គភាព។ ហើយការគ្រប់គ្រងមានទំនាក់ទំនង​យ៉ាងជិតស្និទទៅនឹងធនធានមនុស្សដែរនាពេលបច្នុប្បន្ននេះ។ ហេតុដូច្នោះហើយភាពជោគ­ជ័យ គឺត្រូវបានគេជ្រើសរើសបុគ្គលិកដែលមាន សមត្ថភាព ជំនាញ ពិតប្រាកដដើម្បីបំពេញការងារ​ទទួលបានជោគជ័យតាមការគ្រោងទុករបស់ក្រុមហ៊ុននិងអង្គភាព។ ដោយឆ្លងតាមការសិក្សាស្វែង­យល់តាមរយៈឯកសារនានា និងឆ្លងតាមការសង្កេតឃើញនាពេលបច្នុប្បន្នបានបង្ហាញថាបញ្ហាដែល​ក្រុមហ៊ុនតែងតែជួបប្រទះនោះគឺការគ្រប់គ្រងធនធានមនុស្សហើយធ្វើការដោះស្រាយបញ្ហានេះអ្នកគ្រប់គ្រងត្រូវសិក្សាលើ ៧ ចំនុចជាពិសេស គឺដើម្បីឲ្យដឹងថាអ្វីទៅជាការគ្រប់គ្រងធនធានមនុស្ស ដែលក្នុងនោះរួមមាន ការវិភាគការងារ ការធ្វើផែនការធនធានមនុស្ស ការប្រកាសជ្រើសរើស​បុគ្គ­លិក ការជ្រើសរើស ការបណ្តុះបណ្តាល និងកាអភិវឌ្ឍន៍ ការវាយតម្លៃសកម្មភាព​ការងារ​ និងការ​ទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗ។
ស្របតាមស្ថានភាពបច្នុប្បន្ន សង្គមមានការរីកចម្រើនដោយសារកម្រិតសេដ្ឋកិច្ចមានការលូត­លាស់បច្ចេកវិទ្យាកាន់តែទំនើបតម្រូវឲ្យបុគ្គលិកគ្រប់រូបមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់។ ស្ថាប័ននីមួយៗអាចដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យលើគោល­ដៅរបស់ខ្លួនគឺអាស្រ័យលើសមត្ថភាព បទពិសោធន៍ និងចំណេះដឹងរបស់និយោជិកដែលជាធនធាន​ដ៏មានសារៈសំខាន់ក្នុងការអនុវត្តន៍ការងារ។ ហេតុដូចនេះហើយទើបអង្គភាព(....) កំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរៀបចំ​ផែនការ និងស្វែងរកវិធីសាស្ត្រនានា​ដើម្បីរៀបចំចាត់ចែងនិយោជិត​​​របស់ខ្លួន ស្របទៅនឹងតម្រូវការរបស់អង្គភាព​ ជាពិសេសគឺបាន​ផ្តល់ឱកាសឲ្យក្រុមនិសិ្សតបានចុះកម្មសិក្សាដើម្បីបញ្ជាក់ និងពង្រឹង​សមត្ថភាព ចំណេះដឹងជំនាញ និងបទពិសោធន៍ការងារ របស់ពួកគេ ដើម្បីឲ្យពួកគេក្លាយ​ជាធនធានយ៉ាងពិតប្រាកដ។
..​ ចំណោទបញ្ហានៃការស្រាវជ្រាវ (Problem Statement)
ដោយយុគសម័យទំនើបភាវូបនីកម្ម ជាក់ស្តែងក្រុមហ៊ុន សា្ថប័ន អង្គការជាតិ និងអន្តរជាតិ   ជាច្រើនតែងតែមានគោលនយោបាយផ្តោតលើគុណភាព និងប្រសិទ្ធនៃការគ្រប់គ្រងធនធានមនុស្ស ជាចម្បង។ ដូចនេះតើ អង្គភាព(....) មានវិធីសាស្ត្របែបណា ដើម្បីគ្រប់គ្រង ធនធានមនុស្សរបស់ខ្លួនឲ្យមានប្រសិទ្ធភាព?
.. គោលបំណងនៃការស្រាវជ្រាវ(Research Objectives)
គោលបំណងនៃការស្រាវជ្រាវគឺសិក្សាដើម្បីពិនិត្យមើលនូវដំណើរការនៃការគ្រប់គ្រងធនធានមនុស្សរបស់សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ដែលយើងបានសិក្សាទៅលើ៖
-   ស្ថានភាពទូទៅរបស់អង្គភាព(....)
-   សិក្សាលើមុខងារគ្រប់គ្រងធនធានមនុស្សមួយចំនួន
-   ស្វែងរកនូវកត្តាដែលនាំឲ្យការគ្រប់គ្រងធនធានមនុស្សមានប្រសិទ្ធភាព និងគ្មានប្រសិទ្ធភាព
-   សេចក្តីសនិ្នដ្ឋាន និងការផ្តល់អនុសាសន៍
១.៤. ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ(Scope and Limitation of Research)
... ទំហំ (Scope)
ដំណើរការនៃការស្រាវជ្រាវនេះ ធ្វើឡើងដោយពិនិត្យមើលនូវដំណើការ និងវិធីសាស្រ្តនៃការ​គ្រប់គ្រង ធនធានមនុស្សរបស់អង្គភាព(....)។
... ដែនកំណត់ (Limitation)
          ដោយផ្អែកលើប្រធានបទ ដែលបានកំណត់ខាងលើការសិក្សានេះ និងផ្តោតស៊ីជម្រៅលើ ចំណុចដូចខាងក្រោម៖
-   ការប្រកាសជ្រើសរើសបុគ្គលិក
-   ការជ្រើសរើសបុគ្គលិក
-   ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍បុគ្គលិក
-   ការវាយតម្លៃការបំពេញការងាររបស់បុគ្គលិក
-   ការទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់បុគ្គលិក
.. សារៈសំខាន់នៃការស្រាវជ្រាវ (The Importance of Research)
-   យល់ដឹងអំពីសកម្មភាពគ្រប់គ្រងរបស់អង្គភាព
-   ផ្តល់ជាឯកសារបន្ថែមសម្រាប់អ្នកគ្រប់គ្រង និងបំពេញនូវចំនុចខ្វះខាតមួយចំនួន
-   ផ្តល់ជាឯកសារសម្រាប់និស្សិត និងអ្នកស្រាវជ្រាវជំនាន់ក្រោយ
-   ដើម្បីផ្សារភ្ជាប់ការសិក្សាទៅលើទ្រឹស្តី និង​ការអនុវត្តន៍ជាក់ស្តែង
-   ជាមូលដ្ឋានដើម្បីការសិក្សាបន្តកម្រិតក្រោយឧត្តមសិក្សា។
១.៦. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ(The Organization of Research)
នៅក្នុងការស្រាវជ្រាវនេះត្រូវបានបែងចែកជាប្រាំមួយជំពូកធំៗ ដូចខាងក្រោម៖
ជំពូកទី ១  សេចក្តីផ្តើម      
ជំពូកទី ២  ៖ ការរំលឹកទ្រឹស្តី
ជំពូកទី ៣  ៖ វិធីសាស្ត្រនៃការស្រាវជ្រាវ
ជំពូកទី ៤  ៖ ការស្រាវជ្រាវពីស្ថានភាពទូទៅរបស់អង្គភាព
ជំពូកទី ៥  ៖ ការវិភាគទិន្នន័យ និងរបកគំហើញ
ជំពូកទី ៦  ៖ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍




Comments

  1. តើបងមាន ជំពូកទី ៤ ៖ ការស្រាវជ្រាវពីស្ថានភាពទូទៅរបស់អង្គភាព
    ជំពូកទី ៥ ៖ ការវិភាគទិន្នន័យ និងរបកគំហើញ
    ជំពូកទី ៦ ៖ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

    ReplyDelete

Post a Comment

Popular posts from this blog

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ២)

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស( ជំពូកទី ២) ជំពូកទី ២ ការរំលឹកទ្រឹស្តី ២.១. លំនាំដើមនៃការគ្រប់គ្រងធនធានមនុស្ស ( Introduction Human Resource Management) ការគ្រប់គ្រងធនធានមនុស្ស ត្រូវបានគេចាត់ទុកថាជាអាទិភាពនៅក្នុងដំណើរការអភិវឌ្ឍន៍លើ​ធនធានមនុស្ស ​ជាទូទៅអង្គភាពទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៏ការងារ របស់ខ្លួនអាស្រ័យ​ដោយមានធនធានមនុស្សគ្រប់គ្រាន់នៅក្នុងការងារអង្គភាព។ ២.១.១ . និយមន័យការគ្រប់គ្រងធនធានមនុស្ស( Definition of Human Resources Management)         ការគ្រប់គ្រងធនធានមនុស្សគេបានឲ្យនិយមន័យផ្សេងៗគ្នា៖ ការគ្រប់គ្រងធនធានមនុស្ស គឺជាដំណើរការនៃការធ្វើផែនការ ការជ្រើសរើស ការវាយតម្លៃ និងការផ្តល់នូវសំណងដល់និយោជិតម្នាក់ៗដែលបានបម្រើការងារក្នុងអង្គភាព ស្ថាប័ន ​ ឬដើម្បី សម្រេចបាននូវគោលបំណងរបស់អង្គភាព ឬស្ថាប័នប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។ ហើយការគ្រប់គ្រងធនធានមនុស្សសំដៅលើគោលនយោបាយរបស់អង្គ­ ភាព ការអនុវត្តន៍ ឥរិយាបទ អាកប្បកិរិយា ពីការអនុវត្តន៍ការងាររបស់បុគ្គលិកក្នុងអង្គភាព។ ( យោងតាម H. John Bernadin 2010, 5 th Edition, Human Resources Managermant, McGraw-Hill Company, Inc., New

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ៣)

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស( ជំពូកទី ៣) ជំពួកទី ៣ វិធីសាស្រ្តនៃការស្រាវជ្រាវ ៣.១. គ្រោងនៃការវិភាគ ៣.១.១. ការកំណត់អថេរ គម្រោងនៃការវិភាគផ្ដោតលើអថេរទាំងពីរគឺ អថេរឯករាជ្យ (Independent Variable) និង​អថេរ​មិនឯករាជ្យ (Dependent Variable) អថេរទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងជិតស្និតមិនអាច​កាត់​ផ្ដាច់ពីគ្នាបានទេ។ -    អថេរមិនឯករាជ្យ ៖ ឬហៅថាអថេរអាស្រ័យ គឺជាអថេរគោលដែលទទួលរងឥទ្ធិពលពីគេ​ទាំងស្រុង។ លទ្ធផលរបស់វាប្រសើរ ឬមិនប្រសើរវាអាស្រ័យលើអថេរឯករាជ្យទាំងស្រុងដែលមាន​ឥទ្ធិពលដោយផ្ទាល់នៅគ្រប់សកម្មភាពដែលបានអនុវត្តន៍ ដូច្នេះវាពឹងផ្អែកទាំងស្រុងលើអថេរ​ឯក­រាជ្យ។ -    អថេរឯករាជ្យ ៖ ហៅថាអថេរមិនស្រ័យជាអថេរដែលជះឥទ្ធិពល ដោយផ្ទាល់លើអថេរ​មិនឯករាជ្យ។ អថេរនេះជាគន្លឹះដ៏មានសារៈសំខាន់ក្នុងការឲ្យគោលបំណងរបស់អង្គភាពទទូលបាន​ជោគជ័យ។ ក. អថេរមិនឯករាជ្យ សំដៅលើប្រធានបទស្ដីពីការគ្រប់គ្រងធនធានមនុស្ស ដោយហេតុនេះជាប្រយោជន៍ដែលត្រូវ​បានកំណត់ថាអថេរមិនឯករាជ្យ ហើយត្រូវបានសិក្សានៅក្នុងគម្រោងនៃការវិភាគនេះ។ ប្រសិទ្ធភាព​នៃការត្រួតពិនិត្យ និងកែលម្អការគ្រប់គ្រងធនធានមនុស្សត្រូវបានចាត់ទុកជាគន្លឹះយ៉ាងសំខាន់ក្នុង​ដំណើរការប្រត