Skip to main content

Posts

Showing posts from March, 2019

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ៤) ​ ត

៤.២. ការប្រកាសជ្រើសរើសនិយោជិត ៤.២.១. ប្រភពនៃការប្រកាសជ្រើសរើស                     សណ្ឋាគារ និងរមណីយដ្ឋានសុខា ធ្វើការប្រកាសជ្រើសរើសបុគ្គលិកចេញពីប្រភព ២ គឺ ប្រភពខាងក្នុង និងប្រភពខាងក្រៅ ប៉ុន្តែជាបឋមគឺសណ្ឋាគារលើកទឹកចិត្តដល់ បុគ្គលិកដោយ ជ្រើសរើសពីប្រភពខាងក្នុងជាមុនសិន ហើយក្នុងករណី ដែលមិនអាចរកបេក្ខជនពីខាងក្នុងបាន ឬមួយក៏ចាំបាច់ជ្រើសរើសបេក្ខជនពីខាងក្រៅ នោះសណ្ឋាគារនឹងធ្វើការផ្សព្វផ្សាយជ្រើសរើសបុគ្គ­លិកតាមរយៈអ៊ិនធឺណេត ការសែត ឫ ឃោសនាតាមសាកលវិទ្យាល័យ គ្រឹះស្ថានឧត្ថមសិក្សា​នានាផ្សព្វផ្សាយតាមរយៈបុគ្គលិកពីខាងក្នុង។ ការប្រកាសជ្រើសរើសមានការកំណត់ពីមុខងារដែលធ្វើការ​ជ្រើសរើសការកំណត់ពី៖ -          អាយុ -          ភេទ -          ជំនាញ -          ទីកន្លែងបំពេញការងារ -          តួនាទី និងភារកិច្ចសង្ខេបដែលត្រូវអនុវត្តន៍ -          ចំនួនបុគ្គលិកដែលមានតំរូវការ -          និងបទពិសោធន៍ ៤.២.២. ដំណើរការនៃការប្រកាសជ្រើសរើសនិយោជិតរបស់សណ្ឋាគារ ក.   ដំណើរការនៃការប្រកាសជ្រើសរើសពីខាងក្នុង . . ខ. ដំណើរការនៃការប្រកាសជ្រើសរើសពីខាងក្រៅ . . ៤.៣. ការជ្រើសរើសនិយោជិត ៤.៣.១.  ដំណើរការនៃការជ្រ

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ៤) ​

ជំពូកទី ៤ ការសា្រវជ្រាវពីស្ថានភាពទូទៅរបស់សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ៤.១. ប្រវត្តិ និងស្ថានភាពទូទៅ របស់សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ៤.១. ១. ប្រវត្តិរបស់សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក្រុមហ៊ុន សុខាត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា បណ្ឌិត សុខ គង់។ ក្រុមហ៊ុនដំបូងគេ នៃក្រុមហ៊ុនសុខាគឺ ក្រុមហ៊ុនប្រេង ឥន្ធនៈសូគីមិចគ្រុប។ ហើយក្រោយៗមកទៀតដោយមានការ វិនិយោគ និងមានការរីកចំរើនបន្ទាប់មកក្រុមហ៊ុនសុខាបានពង្រីកការវិនិយោគ របស់ខ្លួនបន្ថែមទៀត ដោយបានធ្វើការបង្កើតនូវសណ្ឋាគារលំដាប់ ផ្កាយ ៥ មួយចំនួនដូចជា នៅជាប់ឆ្នេរសមុទ្រនៃ ក្រុងព្រះសីហនុឈ្មោះ សណ្ឋាគារ ឆ្នេរសុខា សណ្ឋាគារ សុខាអង្គររីសត នៅក្រុមសៀមរាប សណ្ឋាគារ ឋានសួគ៌បូកគោ នៅលើភ្នំបូកគោនៃខេត្តកំពត និងចុងក្រោយគេគឺសណ្ឋាគារ រ៉េស៊ីដង់   សុខាភ្នំពេញ ដែលស្ថិតនៅតំបន់ចុងជ្រោយចង្វា ទល់មុខព្រះបរមរាជាវាំង។ ការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ជាចំនុចដ៏សំខាន់មួយ ដែលធ្វើឲ្យយើងមានការចាប់អារម្មណ៍ និងជំរុញឲ្យមានការអភិវឌ្ឍន៍បន្ថែមទៀត ហើយនៅក្នុងនោះផងដែរ វិស័យទេសចរណ៍ជាឧស្សាហ ­ កម្មមួយ ដែលកំពុងតែរីកដុះដាលយ៉ាងខ្លាំងហើយកំពុងស្ថិតក្នុងការវិវឌ្ឍន៍ខ្លួនយ៉ាងល្អប្រសើរ។ ក