Skip to main content

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ៤) ​


ជំពូកទី ៤
ការសា្រវជ្រាវពីស្ថានភាពទូទៅរបស់សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ
៤.១. ប្រវត្តិ និងស្ថានភាពទូទៅ របស់សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ
៤.១.១. ប្រវត្តិរបស់សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ
ក្រុមហ៊ុន សុខាត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា បណ្ឌិត សុខ គង់។ ក្រុមហ៊ុនដំបូងគេ នៃក្រុមហ៊ុនសុខាគឺ ក្រុមហ៊ុនប្រេង ឥន្ធនៈសូគីមិចគ្រុប។ ហើយក្រោយៗមកទៀតដោយមានការ វិនិយោគ និងមានការរីកចំរើនបន្ទាប់មកក្រុមហ៊ុនសុខាបានពង្រីកការវិនិយោគ របស់ខ្លួនបន្ថែមទៀត ដោយបានធ្វើការបង្កើតនូវសណ្ឋាគារលំដាប់ ផ្កាយ មួយចំនួនដូចជា នៅជាប់ឆ្នេរសមុទ្រនៃ ក្រុងព្រះសីហនុឈ្មោះ សណ្ឋាគារ ឆ្នេរសុខា សណ្ឋាគារ សុខាអង្គររីសត នៅក្រុមសៀមរាប សណ្ឋាគារ ឋានសួគ៌បូកគោ នៅលើភ្នំបូកគោនៃខេត្តកំពត និងចុងក្រោយគេគឺសណ្ឋាគារ រ៉េស៊ីដង់  សុខាភ្នំពេញ ដែលស្ថិតនៅតំបន់ចុងជ្រោយចង្វា ទល់មុខព្រះបរមរាជាវាំង។
ការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ជាចំនុចដ៏សំខាន់មួយ ដែលធ្វើឲ្យយើងមានការចាប់អារម្មណ៍ និងជំរុញឲ្យមានការអភិវឌ្ឍន៍បន្ថែមទៀត ហើយនៅក្នុងនោះផងដែរ វិស័យទេសចរណ៍ជាឧស្សាហ­កម្មមួយ ដែលកំពុងតែរីកដុះដាលយ៉ាងខ្លាំងហើយកំពុងស្ថិតក្នុងការវិវឌ្ឍន៍ខ្លួនយ៉ាងល្អប្រសើរ។ ក្រុមហ៊ុនសុខា អូតែលបានធ្វើការវិនិយោគ និងចូលរួមក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ដើម្បីឲ្យ មានការីកចំរើនកាន់តែប្រសើរជាងមុន ដូច្នេះហើយទើបក្រុមហ៊ុនសុខា អូតែល បានសំឡឹងឃើញនូវ សក្ដានុពលនៃតំបន់មួយចំនួន ដែលស្ថិតនៅជុំវិញខ្សែក្រវាត់ទីក្រុងភ្នំពេញ។
ដោយទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា  នៅថ្ងៃទី ខែសីហា ឆ្នាំ ២០០៨ ក្រុមហ៊ុនសុខា អូតែលបានបើកការដ្ឋានសាងសង់តំបន់ជ្រោយចង្វា នៃរាជធានីភ្នំពេញឲ្យកាន់តែ មានសោភណ្ឌភាពល្អប្រសើរថែមទៀត។ ការអភិឌ្ឍន៍នៅតំបន់នេះ ក្រុមហ៊ុនសុខា អូតែល បាន  រៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សួនច្បារ ច្រាំងទន្លេ និងបានសាងសង់សណ្ឋាគារដ៏ប្រណិតលំដាប់ អន្តរជាតិខ្នាតផ្កាយ ៥ មួយនៅចន្លោះទន្លេរមេគង្គ និងទន្លេរសាប ទល់មុខចំនុចប្រសពនៃទន្លេ ទាំងបួនដែលសណ្ឋាគារដ៏ធំស្កឹមស្កៃនេះឈ្មោះថា  សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។
សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ គឺជាសណ្ឋាគារ ដ៏ល្អឯកមួយក្នុងរាជធានីភ្នំពេញនាពេល បច្ចុប្បន្នដែលបង្កើតឡើងនៅថ្ងៃទី ខែ សីហា ឆ្នាំ ២០១៣ និងត្រូវបានបើកឲ្យដំណើរការ​ជាជំហានដំបូងក្នុងការបំរើសេវាកម្មជូនភ្ញៀវជាតិ និងអន្តរជាតិនៅថ្ងៃទី ខែ ធ្នូ ឆ្នាំ ២០១៤។  សណ្ឋាគារនេះមានកំពស់ ១៨ ជាន់ មានបន្ទប់ ៥៤៩បន្ទប់ ខុនដូ ១៩៥បន្ទប់ដែលបំពាក់ដោយ បរិក្ខារទំនើបៗ សាលប្រជុំធំទូលាយដែលអាចរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិ មានភោជនីដ្ឋាន ម្ហូបខ្មែរ អឺរុប ចិន ជប៉ុន កន្លែងហាត់ប្រាណ ម៉ាស្សា ស្ប៉ា បា ខារ៉ាអូខេ អាងហែលទឹក មានចំណត រថយន្ត ៣ជាន់ដ៏ធំទូលាយ និងកន្លែងស្នាក់នៅប្រណិត ១៩៥ មានបន្ទប់ប្រជុំធំទូលាយ ដែលគ្រប់  បន្ទប់ទាំងអស់សុទ្ធតែបំពាក់សំភារៈ ឧបករណ៍ទំនើប និងការតុបតែងប្រកបដោយភាពប្រណិត លំដាប់អន្តរជាតិ និងមានកន្លែងកំសាន្តប្រកបដោយផាសុខភាព។
សណ្ឋាគារសុខា គឺជាសណ្ឋាគារមួយដែលផ្ដល់នូវសេវាកម្មស្នាក់នៅ ដែលមានទីតាំងដ៏ល្អ ប្រសើរមួយពុំមានអ្នកណាដូច ហើយអាចមើលឃើញនូវទេសភាពទាំងមូល នៃរាជធានីភ្នំពេញភ្នើង­ពណ៌ដ៏ស្រស់ស្អាត នៃរាជាធានីភ្នំពេញនាពេលយប់ ក៍ដូចជាមើលឃើញនូវទន្លេរទាំង ៤ ទេសភាព​ដ៏ស្រស់ស្អាត ​នៃព្រះបរមរាជវាំងដែលសំឡឹងមើលពីចំងាយឃើញភាពល្អគន់ និងល្អឥតខ្ចោះរបស់​ព្រះបរមរាជវាំង។
ក. ទីតាំងភូសាស្ត្ររបស់សណ្ឋាគារ
សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញមានទីតាំងស្ថិតនៅផ្លូវកែវចិន្តា ភូមិមួយ សង្កាត់ជ្រោយចង្វា ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ខ. ផ្លាកសញ្ញារបស់សណ្ឋាគារ
៤.១.. ទស្សនៈវិស័យ បេសកកម្ម សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ
. ចក្ខុវិស័យ
ចក្ខុវិស័យរបស់សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ គឺដើម្បីបានការទទួលស្គាល់ថាជា រមណីយដ្ឋាន និងសណ្ឋាគារដែលល្អប្រសើរជាងគេក្នុងប្រទេសកម្ពុជា។
ខ. បេសកកម្ម
បេសកកម្មរបស់សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ គឺដើម្បីផ្ដល់នូវបទពិសោធន៍ផ្នែកបដិ សណ្ឋារកិច្ចដែលពិសេសជាងគេទាំងភាពប្រណិតនៃទីកន្លែង និងតាមរយៈការផ្ដល់នូវគុណភាពនៃ​សេវាកម្មក្នុងបរិយាកាសប្រកបដោយ ផាសុខភាព ភាពរាក់ទាក់បើកចំហ។ សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញនឹងប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ នៃការទទួលខុសត្រូវ និងទ្រទ្រង់បរិស្ថានស្រប ពេល ដែលយើងក៏នឹងផ្ដល់នូវប្រាក់ចំណេញយ៉ាងល្អប្រសើរទៅកាន់អ្នកវិនិយោគទន់របស់យើង។
. វប្បធម៌ការងារ
និយោជិតសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ មិនត្រឹមតែចេះសហការក្នុងការងារប៉ុណ្ណោះទេ​ថែទាំងមានការគោរពគ្នាទៅវិញទៅមក ចេះយោគយល់អធ្យាស្រ័យគ្នា មានភាពស្មោះត្រង់ និងចេះ ជួយគ្នាទៅវិញទៅមកនៅពេលមានបញ្ហានៅក្នុងការងារ ជាពិសេសមានទំនៀមទំលាប់ល្អក៏ដូចជា  វប្បធម៌ការងារល្អៗដូចខាងក្រោម៖
-   គោរពពេលវេលា និងយកចិត្តទុកដាក់ធ្វើការងារ
-   មានទំនួលខុសត្រូវលើការងារ
-   គោរពតួនាទីភារៈកិច្ច
-   ចេះជួយគ្នាទៅវិញទៅមក និងចេះចែករំលែកការលំបាកគ្នា
-   ប្រឹងប្រែងធ្វើការងារអស់ពីសមត្ថភាព
-   គោរពនៅគោលការណ៍របស់សណ្ឋាគារ ដែលស្របទៅនឹងច្បាប់ការងារ
-   អនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍នៃច្បាប់ និងបរិស្ថាន
-   ចេះលើកទឹកចិត្តគ្នាទៅវិញទៅមក
-   មិនប្រកាន់បក្សពួកនិយម
-   ចេះរៀនសូត្រពីគ្នាទៅវិញទៅមក
-   មានភាពជាដៃគូរល្អក្នុងការងារ
-   អនុវត្តភារៈកិច្ចត្រឹមត្រូវច្បាស់លាស់គ្រប់គ្រាន់និងទាន់ពេលវេលា
-   ឲ្យតម្លៃខ្ពស់ទៅលើច្បាប់បញ្ញាតិនានាដែលក្រុមហ៊ុនបានចែង និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន
-   រវាងអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ថ្នាក់កណ្តាល ថ្នាក់ទាប និងនិយោជិតផ្ទាល់ចេះគោរពគ្នា​ទៅវិញទៅមកហើយចេះយល់ទុកធុរៈ ស្គាល់ការលំបាក និងយល់ដឹងពីបញ្ហាគ្នាដោយប្រកានខ្ជាប់នូវ សុជីវធម៌ សីលធម៌ វិជ្ជាជីវៈ ជាពិសេសឲ្យតម្លៃគ្នា ប្រកបដោយភាពស្និទ្ធស្នាល
-   បង្កឲ្យមានការខិតខំប្រឹងប្រែង តស៊ូ អត់ធ្មត់ក្នុងការងារទាំងនិយោជក និងនិយោជិត​ដើម្បីឲ្យទទួលបាននូវប្រសិទ្ធភាព និងភាពជោគជ័យក្នុងការងារទាំងអស់គ្នា
-   មិនធ្វើឲ្យប្រាស់ចាកពីច្បាប់រដ្ឋ និងមិនបង្កភាពស្មុគស្មាញដល់សង្គមជាតិ។
(សូមមើលឧបសម្ព័ន្ធទំព័រ ក- )
៤.១.. រចនាសម្ព័ន្ធ
. រចនាសម្ព័ន្ធរបស់សណ្ឋគាររ៉េស៊ីដងសុខាភ្នំពេញ
·      អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ (Top Manager)
·      អ្នកគ្រប់គ្រងថ្នាក់កណ្តាល (Middle Manager)
·      អ្នកគ្រប់គ្រងថ្នាក់ក្រោម (Fist Line Manager)
ការប្រើរចនាសម្ព័ន្ធរបស់សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ គឺតាមខ្សែរយៈបណ្តោយពីថ្នាក់ ខ្ពស់ទៅថ្នាក់ទាបធ្វើបែបនេះ គឺដើម្បីឲ្យការធ្វើផែនការប្រកបដោយប្រសិទ្ធភាព និងភាពសក្ត័សិទ្ធក្នុង ការគ្រប់គ្រងដឹកនាំនិយោជិត។
+      គ្រប់គ្រងថ្នាក់ខ្ពស់ (Top Manager) ៖ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ គឺជាអ្នកបំពេញ​ការងារនៅលំដាប់ខ្ពស់និងជាអ្នកទទួលខុសត្រូវលើជីវិតរបស់សណ្ឋាគារទាំងមូល និងជាអ្នកដែល​រៀបចំផែនការយុទ្ធសាស្រ្ត និងដាក់ចេញនូវផែនការសម្រាប់អនុវត្តនៅក្នុងសណ្ឋាគារដូចជា៖
- ការទទួលខុសត្រូវផ្នែកសម្របសម្រួលនិងដោះស្រាយបញ្ហារបស់ប្រធានផ្នែកនីមួយៗ
- រៀបចំការប្រជុំពិគ្រោះយោបល់ជាមួយប្រធានផ្នែកនីមួយៗ ដើម្បីដាក់ចេញផែនការ​យុទ្ធសាស្រ្ត
- ត្រួតពិនិត្យរបាយការណ៍ការងារ និងធ្វើការតម្រងទិស
- ធ្វើការទំនាក់ទំនងជាមួយនឹងបណ្តាលអ្នកវិនិយោគជាតិ ​​និងអន្តរជាតិព្រមទាំងដៃគូរ​សហការនានាលើវិស័យទេសចរណ៍ និងសណ្ឋាគារ
- ជាអ្នករៀបចំគម្រោងទាក់ទងការងារធំៗ ការធ្វើសេចក្តីសម្រេចចិត្តលើថវិកា និង​របាយការណ៍របស់សណ្ឋាគារទាំងមូល។
+      អ្នកគ្រប់គ្រងថ្នាក់កណ្តាល (Middle Manager) ៖ អ្នកគ្រប់គ្រងថ្នាក់កណ្តាលទទួល ខុសត្រូវលើការគ្រប់គ្រងនិយោជិត ឲ្យអនុវត្តការងារទៅតាមផែនការ និងតាមការបែងចែករបស់​អង្គភាពដាក់ចេញនូវ ផែនការសកម្មភាពធ្វើការតាមដាន និងត្រួតពិនិត្យសកម្មភាពនៃការអនុវត្តន៍ ការងាររបស់និយោជិត និងប្រធានផ្នែកនីមួយៗធ្វើជាការសម្របសម្រួលដោះស្រាយបញ្ហាដែលកើត​មានចំពោះនិយោជិត ជួយជម្រុញឲ្យការអនុវត្តន៍ការងារសម្រេចទៅតាមផែនការដែលអង្គភាពដាក់​ចេញ និងរបាយការណ៍បញ្ជូនទៅអ្នកគ្រប់គ្រងថ្នាក់ខ្ពស់។
អ្នកគ្រប់គ្រងថ្នាក់ក្រោម (Fist Line Manager)   ការទទួលខុលត្រូវរបស់អ្នកគ្រប់គ្រង​ថ្នាក់​ក្រោម គឺធ្វើការគ្រប់គ្រងដោយផ្ទាល់ទៅលើនិយោជិតដែលជាផ្នែកប្រតិបត្តិរបស់ខ្លួនដើម្បីដឹកនាំ​សកម្មភាពអនុវត្តការងារនៅក្នុងតំបន់គោលដៅដែលខ្លួនទទួលខុលត្រូវក្នុងការគ្រប់គ្រងពត៌មាន និង គោរពទៅតាមបទបញ្ជារថ្នាក់លើនឹងត្រូវបានធ្វើការត្រួតពិនិត្យដោយអ្នកគ្រប់គ្រងថ្នាក់កណ្តាល  និង ទទួលខុសត្រូវដូចជា គ្រប់គ្រងនិយោជិត រៀបចំរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ការវាយតម្លៃ និងតាមដានសកម្មភាពការអនុវត្តន៍ការងាររបស់និយោជិត ប្រមូលទិន្នន័យរក្សាទុកទិន្នន័យធ្វើជាជំនួយការ និងជាអ្នកសម្រប់សម្រួល ជាអ្នកចរចារទៅដល់និយោជិតថ្នាក់ក្រោមព្រមទាំងធ្វើជាអ្នកទំនាក់ទំនងសកម្មភាពការងារ ដែលពាក់ពន្ធ័កម្លាំងសមត្ថភាពនិយោជិត ពង្រឹងការអនុវត្តការងារ និងធ្វើទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងផ្សេងៗទៀតនៅក្នុងអង្គភាព ដើម្បីផ្តល់ពត៌មានឲ្យគ្នាទៅវិញ​ទៅមក។

Comments

  1. ខ្ញុំត្រូវការគម្រូសារណាពេញលេញពាក់ព័ន្ធនឹងសណ្ឋាគារសុខាភ្នំពេញ តើអាចផ្ដល់ឲ្យខ្ញុំជាជំនួយបានទេ?

    ReplyDelete
  2. តើខ្ញុំអាចសុំឯកសារជំពួកទី៥ និងជំពួកទី៦បានទេ?

    ReplyDelete
  3. តើខ្ញុំអាចសុំឯកសារសារណាហ្នឹងបានទេនូវជំពួកទី៥ និងជំពួកទី៦?

    ReplyDelete

Post a Comment

Popular posts from this blog

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ២)

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស( ជំពូកទី ២) ជំពូកទី ២ ការរំលឹកទ្រឹស្តី ២.១. លំនាំដើមនៃការគ្រប់គ្រងធនធានមនុស្ស ( Introduction Human Resource Management) ការគ្រប់គ្រងធនធានមនុស្ស ត្រូវបានគេចាត់ទុកថាជាអាទិភាពនៅក្នុងដំណើរការអភិវឌ្ឍន៍លើ​ធនធានមនុស្ស ​ជាទូទៅអង្គភាពទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៏ការងារ របស់ខ្លួនអាស្រ័យ​ដោយមានធនធានមនុស្សគ្រប់គ្រាន់នៅក្នុងការងារអង្គភាព។ ២.១.១ . និយមន័យការគ្រប់គ្រងធនធានមនុស្ស( Definition of Human Resources Management)         ការគ្រប់គ្រងធនធានមនុស្សគេបានឲ្យនិយមន័យផ្សេងៗគ្នា៖ ការគ្រប់គ្រងធនធានមនុស្ស គឺជាដំណើរការនៃការធ្វើផែនការ ការជ្រើសរើស ការវាយតម្លៃ និងការផ្តល់នូវសំណងដល់និយោជិតម្នាក់ៗដែលបានបម្រើការងារក្នុងអង្គភាព ស្ថាប័ន ​ ឬដើម្បី សម្រេចបាននូវគោលបំណងរបស់អង្គភាព ឬស្ថាប័នប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។ ហើយការគ្រប់គ្រងធនធានមនុស្សសំដៅលើគោលនយោបាយរបស់អង្គ­ ភាព ការអនុវត្តន៍ ឥរិយាបទ អាកប្បកិរិយា ពីការអនុវត្តន៍ការងាររបស់បុគ្គលិកក្នុងអង្គភាព។ ( យោងតាម H. John Bernadin 2010, 5 th Edition, Human Resources Managermant, McGraw-Hill Company, Inc., New

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ១)

                 ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស( ជំពូកទី១) ជំពូកទី១ សេចក្តីផ្តើម ១ . ១. លំនាំបញ្ហានៃការស្រាវជ្រាវ (Background Rational) ភាពរីកចម្រើនខាងសេដ្ឋកិច្ចទីផ្សារសេរីនាពេលបច្នុប្បន្នលើពិភពលោកមានសន្ទុះយ៉ាងលឿនហើយវាបានទំលុះព្រំដែនពាណិជ្ជកម្ម នៃបណ្តាលប្រទេសលើសកលលោក ដែលបានផ្តល់ឱកាស ដល់ក្រុមហ៊ុន និងអង្កការនានាចាប់បសដិសន្ធិឡើងតាមបណ្តាលប្រទេសជាច្រើន។ ក្រុមហ៊ុន និង អង្គការទាំងនោះបង្កើតឡើងដើម្បីប្រតិបត្តិការណ៍សកម្មភាពពាណិជ្ជកម្ម និងប្រឹងប្រែងអនុវត្តសកម្ម ­ ភាពនានា របស់ខ្លួនក្នុងគោលបំណងទទួលបានផលប្រយោជន៍សម្រេចគោលដៅឲ្យសមស្របទៅ បេសកម្ម និងទស្សនៈវិស័យរបស់ខ្លួន។ ម្យ៉ាងវិញទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំនូវ គោលនយោបាយ ផែនការយុទ្ធសាស្រ្តចតុកោណឡើង ដើម្បីគ្រប់គ្រងប្រទេសឲ្យមានកំណើន សេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍន៍ ដែលក្នុងនោះមានវិស័យចម្បងៗដូចជា ការលើកស្ទួយវិស័យ​កសិកម្ម ការបន្តស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍន៍ផ្នែកឯកជន ការងារសុខាភិបាល ការ​កសាងសមត្ថ ­ ភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងកាត់បន្ថយ​ភាពក្រីក្រជាដើម។ល។ ហើយអ្នកវិនិយោគទុនជាច្រើន បានបោះជំហ

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ៣)

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស( ជំពូកទី ៣) ជំពួកទី ៣ វិធីសាស្រ្តនៃការស្រាវជ្រាវ ៣.១. គ្រោងនៃការវិភាគ ៣.១.១. ការកំណត់អថេរ គម្រោងនៃការវិភាគផ្ដោតលើអថេរទាំងពីរគឺ អថេរឯករាជ្យ (Independent Variable) និង​អថេរ​មិនឯករាជ្យ (Dependent Variable) អថេរទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងជិតស្និតមិនអាច​កាត់​ផ្ដាច់ពីគ្នាបានទេ។ -    អថេរមិនឯករាជ្យ ៖ ឬហៅថាអថេរអាស្រ័យ គឺជាអថេរគោលដែលទទួលរងឥទ្ធិពលពីគេ​ទាំងស្រុង។ លទ្ធផលរបស់វាប្រសើរ ឬមិនប្រសើរវាអាស្រ័យលើអថេរឯករាជ្យទាំងស្រុងដែលមាន​ឥទ្ធិពលដោយផ្ទាល់នៅគ្រប់សកម្មភាពដែលបានអនុវត្តន៍ ដូច្នេះវាពឹងផ្អែកទាំងស្រុងលើអថេរ​ឯក­រាជ្យ។ -    អថេរឯករាជ្យ ៖ ហៅថាអថេរមិនស្រ័យជាអថេរដែលជះឥទ្ធិពល ដោយផ្ទាល់លើអថេរ​មិនឯករាជ្យ។ អថេរនេះជាគន្លឹះដ៏មានសារៈសំខាន់ក្នុងការឲ្យគោលបំណងរបស់អង្គភាពទទូលបាន​ជោគជ័យ។ ក. អថេរមិនឯករាជ្យ សំដៅលើប្រធានបទស្ដីពីការគ្រប់គ្រងធនធានមនុស្ស ដោយហេតុនេះជាប្រយោជន៍ដែលត្រូវ​បានកំណត់ថាអថេរមិនឯករាជ្យ ហើយត្រូវបានសិក្សានៅក្នុងគម្រោងនៃការវិភាគនេះ។ ប្រសិទ្ធភាព​នៃការត្រួតពិនិត្យ និងកែលម្អការគ្រប់គ្រងធនធានមនុស្សត្រូវបានចាត់ទុកជាគន្លឹះយ៉ាងសំខាន់ក្នុង​ដំណើរការប្រត