ABRAHAM LINCOLN៖ បើខ្ញុំមានពេលវេលា ៨ម៉ោង ដើម្បីកាប់ដើមឈើ ខ្ញុំនឹងចំណាយពេល ៦ម៉ោងដើម្បីសំលៀងពូថៅ
មនុស្សដែលគ្មានជំនាញ និងបទពិសោធក្នុងាការងារ គួរតែស្វែងរកចំណេះដឹងឱ្យបាន ច្រើនជាមុនសិន និងមានជំនាញពិតប្រាកដមួយ (សំលៀងពូថៅ) ដើម្បីទៅធ្វើកិច្ចការនោះប្រកបដោយប្រសិទ្ធភាព នោះពេលកាំអ្វីមួយនឹងបានមុតខ្លាំង កាប់ឆាប់ដាច់ សម្រេចគោលដៅជាដើម។ ត្រូវមួយពូថៅណាក៏ដាច់ មួយពូថៅណាក៏មុត ហើយអ្នកប្រើកម្លាំងតែបន្តិច នឹងអាចរម្លំដើមឈើនោះបានពុំខានឡើយ។
លោកប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិក Abraham Lincoln បានមានប្រសាសន៍ថា «ប្រសិនបើខ្ញុំមានពេលវេលា ៨ម៉ោង ដើម្បីកាប់ដើមឈើដ៏ធំមួយ ខ្ញុំនឹងចំណាយពេល ៦ម៉ោងដើម្បីសំលៀងពូថៅ»។
ក្នុងអត្ថន័យនេះដែរ ចង់បង្ហាញយើងថា ការប្រើប្រាស់ពេលវេលាដែលមាន ២៤ម៉ោង ធ្វើការងារទាំងគ្មានផែនការ គ្មានយុទ្ធសាស្ត្រ គឺពិបាកក្នុងការសម្រេចផែនការណាស់ ទោះបីចំណាយកម្លាំងច្រើនប៉ុនណាក៏ដោយ តែបើយើងមានយុទ្ធសាស្ត្រល្អ សំលៀងពូថៅឱ្យតែមុតល្អ ចំណាយពេលតែ ១ម៉ោង ឬ ២ម៉ោង នឹងអាចកាប់ដើមឈើនោះរលំបានជាក់ជាងពុំខាន។
ចំពោះលោក Abraham Lincoln គាត់សុខចិត្តប្រើពេលវេលាសំលៀងពូថៅឱ្យច្រើនជាងការកាប់ ដោយគ្មានយុទ្ធសាស្ត្រ ចេះតែកាប់ទាំងងងឹតងងុល ប្រើតែកម្លាំងបាយ មិនចេះប្រើប្រាជ្ញារបស់ខ្លួនដែលមាន។ ដូច្នេះបើចង់កាប់ដើមឈើធំបាន (សម្រេចជោគជ័យ) អ្នកត្រូវតែប្រើពេលក្នុងការសំលៀ ងពូថៅឱ្យបានមុតល្អជាងមុនសិន ពេលនោះយើងប្រើកម្លាំងតិច តែទទួលបានលទ្ធផលធំជាង ច្រើនជាងពុំខាន។ ចូរកុំប្រើកម្លាំងដូចជាក្របីអូសរទះ តែត្រូវឆ្លាតដូចទន្សាយប្រើប្រាជ្ញាល្អជាង៕
អត្ថបទ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
អត្ថបទ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
៙រក្សាសិទ្ធិគ្រប់យ៉ាង
Comments
Post a Comment