Skip to main content

ការទិញដីទុកលក់ ជារបររកស៊ីមួយដែលត្រូវប៉ាន់ខ្លាំង ដោយសារតែរបរនេះផ្ដល់ផលចំណេញច្រើនសន្ធឹកសន្ធាប់។ 💰

 ការទិញដីទុកលក់ ជារបររកស៊ីមួយដែលត្រូវប៉ាន់ខ្លាំង ដោយសារតែរបរនេះផ្ដល់ផលចំណេញច្រើនសន្ធឹកសន្ធាប់។ 💰


យ៉ាងណាមិញ មិនមែនឱ្យតែមានលុយទិញដីទុកលក់ ដឹងតែចំណេញ កាក់កបគ្រប់ពេលនោះទេ។ ហេតុនេះ មុននឹងសម្រេចចិត្តទិញដីទុកលក់ គួរពិចារណាចំណុចមួយចំនួនខាងក្រោមនេះសិន៖


1️⃣ ប្រភពលុយដែលយកទៅទិញដី

ទិញដីនេះហើយ ជារបរត្រូវការដើមទុនច្រើនសន្ធឹក។ ហើយមិនមែនទិញថ្ងៃនេះ អាចលក់ចេញស្អែក មើលឃើញលុយចំណេញភ្លាមៗនោះទេ។ ដីខ្លះត្រូវប៉ាន់ អាចលក់ចេញលឿន តែដីខ្លះទៀតអាចប្រើពេលដល់៥ ទៅ១០ឆ្នាំ អាចបណ្ដាលឱ្យលុយយើងកប់ក្នុងដីនេះ។ បើអ្នកប្រើប្រាស់កម្ចីធនាគារ ឬលុយបង្វិលអាជីវកម្មផ្សេងៗ ត្រូវពិចារណាឱ្យច្បាស់លាស់។

 

2️⃣ ប្រភេទ និងសក្ដានុពល

មុនទិញមួយកន្លែងៗ ក៏ត្រូវដឹងពីប្រភេទដីដែរ ត្រូវដឹងថាតើទិញដីប្រភេទណាបានចំណេញ។ ជាទូទៅ ដីត្រូវបានបែងចែកជា ៤ ប្រភេទធំៗ រួមមាន ដីកសិកម្ម ដីសម្រាប់ទេសចរណ៍ ដីសម្រាប់ឧស្សាហកម្ម និង ដីសាងសង់លំនៅឋាន។ ដីទាំង៤យ៉ាងនេះ មានសក្ដានុពលផ្សេងៗគ្នា តែអ្នកគួរគិតគូរទៅតាម ទីតាំង សកម្មភាពសេដ្ឋកិច្ចនៅជុំវិញ ស្ថានភាពទីផ្សារ ដើម្បីស្វែងរកដីដែលឆាប់មានការអភិវឌ្ឍ មានចរន្តមនុស្សរស់នៅចេញចូលចរាចរណ៍ច្រើន ទើបងាយស្រួលក្នុងការលក់ចេញ បានចំណេញច្រើន។


3️⃣ ទីតាំងភូមិសាស្ត្រដី

នេះជាចំណុចសំខាន់មួយ ព្រោះទោះតម្លៃអាចក្រោមទីផ្សារ តែទីតាំងមិនសមប្រកបក៏ពិបាកលក់ចេញដែរ។ ក្នុងការជ្រើសរើសទីតាំងដីដែលល្អ និងត្រូវប៉ាន់គួរមើលលើចំណុចមួយចំនួនដូចជា 

🔹 ទីតាំងនៅទីប្រជុំជន ឬតំបន់ដាច់ស្រយាល? 

🔹 មានប្រព័ន្ធទឹកភ្លើងរដ្ឋទៅដល់ទេ? 

🔹 មានប្រព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធរំដោះជំនន់ទឹកភ្លៀងទេ?

🔹 ឧស្សាហ៍កើតមានគ្រោះធម្មជាតិទេ? 

ត្រង់ចំណុចនេះអ្នកអាចស្វែងរកជំនួយប្រឹក្សាយោបល់ពី អ្នកជំនាញការផ្នែកអចលនទ្រព្យបាន។


4️⃣ លិខិតស្នាមគ្រប់គ្រាន់

ឯកសារផ្លូវច្បាប់ជាអ្វី កាន់តែត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់។ អ្នកអាចទុកចិត្តថា ដីមួយកន្លែងស្របច្បាប់អាចទិញ បានលុះត្រាតែដីនោះមានឯកសារគ្រប់គ្រាន់ដូចជាប្លង់រឹង (ចុះបញ្ជីរួច) ឬប្លង់ទន់ (មិនទាន់ចុះបញ្ជី) ឯកសារបង់ពន្ធ និងកិច្ចសន្យាទិញ-លក់។ ឯកសារទាំងនេះចាំបាច់ទទួលស្គាល់ និងចេញដោយអាជ្ញាធរមានសមត្ថកិច្ច រួមមានខាងពន្ធដារ ការិយាល័យសុរិយោដី សាលាឃុំ-សង្កាត់-ស្រុកជាដើម។


ចំណុចខាងលើជាជំនួយស្មារតីដល់អ្នក ដែលអាចជួយឱ្យអ្នកមានបម្រុងប្រយ័ត្នខ្ពស់ ក្នុងដំណើរការទិញដីទុកលក់យកចំណេញរបស់អ្នក៕ 

Comments

Popular posts from this blog

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ២)

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស( ជំពូកទី ២) ជំពូកទី ២ ការរំលឹកទ្រឹស្តី ២.១. លំនាំដើមនៃការគ្រប់គ្រងធនធានមនុស្ស ( Introduction Human Resource Management) ការគ្រប់គ្រងធនធានមនុស្ស ត្រូវបានគេចាត់ទុកថាជាអាទិភាពនៅក្នុងដំណើរការអភិវឌ្ឍន៍លើ​ធនធានមនុស្ស ​ជាទូទៅអង្គភាពទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៏ការងារ របស់ខ្លួនអាស្រ័យ​ដោយមានធនធានមនុស្សគ្រប់គ្រាន់នៅក្នុងការងារអង្គភាព។ ២.១.១ . និយមន័យការគ្រប់គ្រងធនធានមនុស្ស( Definition of Human Resources Management)         ការគ្រប់គ្រងធនធានមនុស្សគេបានឲ្យនិយមន័យផ្សេងៗគ្នា៖ ការគ្រប់គ្រងធនធានមនុស្ស គឺជាដំណើរការនៃការធ្វើផែនការ ការជ្រើសរើស ការវាយតម្លៃ និងការផ្តល់នូវសំណងដល់និយោជិតម្នាក់ៗដែលបានបម្រើការងារក្នុងអង្គភាព ស្ថាប័ន ​ ឬដើម្បី សម្រេចបាននូវគោលបំណងរបស់អង្គភាព ឬស្ថាប័នប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។ ហើយការគ្រប់គ្រងធនធានមនុស្សសំដៅលើគោលនយោបាយរបស់អង្គ­ ភាព ការអនុវត្តន៍ ឥរិយាបទ អាកប្បកិរិយា ពីការអនុវត្តន៍ការងាររបស់បុគ្គលិកក្នុងអង្គភាព។ ( យោងតាម H. John Bernadin 2010, 5 th Edition, Human Resources Managermant, McGraw-Hill Company, Inc., New

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ១)

                 ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស( ជំពូកទី១) ជំពូកទី១ សេចក្តីផ្តើម ១ . ១. លំនាំបញ្ហានៃការស្រាវជ្រាវ (Background Rational) ភាពរីកចម្រើនខាងសេដ្ឋកិច្ចទីផ្សារសេរីនាពេលបច្នុប្បន្នលើពិភពលោកមានសន្ទុះយ៉ាងលឿនហើយវាបានទំលុះព្រំដែនពាណិជ្ជកម្ម នៃបណ្តាលប្រទេសលើសកលលោក ដែលបានផ្តល់ឱកាស ដល់ក្រុមហ៊ុន និងអង្កការនានាចាប់បសដិសន្ធិឡើងតាមបណ្តាលប្រទេសជាច្រើន។ ក្រុមហ៊ុន និង អង្គការទាំងនោះបង្កើតឡើងដើម្បីប្រតិបត្តិការណ៍សកម្មភាពពាណិជ្ជកម្ម និងប្រឹងប្រែងអនុវត្តសកម្ម ­ ភាពនានា របស់ខ្លួនក្នុងគោលបំណងទទួលបានផលប្រយោជន៍សម្រេចគោលដៅឲ្យសមស្របទៅ បេសកម្ម និងទស្សនៈវិស័យរបស់ខ្លួន។ ម្យ៉ាងវិញទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំនូវ គោលនយោបាយ ផែនការយុទ្ធសាស្រ្តចតុកោណឡើង ដើម្បីគ្រប់គ្រងប្រទេសឲ្យមានកំណើន សេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍន៍ ដែលក្នុងនោះមានវិស័យចម្បងៗដូចជា ការលើកស្ទួយវិស័យ​កសិកម្ម ការបន្តស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍន៍ផ្នែកឯកជន ការងារសុខាភិបាល ការ​កសាងសមត្ថ ­ ភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងកាត់បន្ថយ​ភាពក្រីក្រជាដើម។ល។ ហើយអ្នកវិនិយោគទុនជាច្រើន បានបោះជំហ

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ៣)

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស( ជំពូកទី ៣) ជំពួកទី ៣ វិធីសាស្រ្តនៃការស្រាវជ្រាវ ៣.១. គ្រោងនៃការវិភាគ ៣.១.១. ការកំណត់អថេរ គម្រោងនៃការវិភាគផ្ដោតលើអថេរទាំងពីរគឺ អថេរឯករាជ្យ (Independent Variable) និង​អថេរ​មិនឯករាជ្យ (Dependent Variable) អថេរទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងជិតស្និតមិនអាច​កាត់​ផ្ដាច់ពីគ្នាបានទេ។ -    អថេរមិនឯករាជ្យ ៖ ឬហៅថាអថេរអាស្រ័យ គឺជាអថេរគោលដែលទទួលរងឥទ្ធិពលពីគេ​ទាំងស្រុង។ លទ្ធផលរបស់វាប្រសើរ ឬមិនប្រសើរវាអាស្រ័យលើអថេរឯករាជ្យទាំងស្រុងដែលមាន​ឥទ្ធិពលដោយផ្ទាល់នៅគ្រប់សកម្មភាពដែលបានអនុវត្តន៍ ដូច្នេះវាពឹងផ្អែកទាំងស្រុងលើអថេរ​ឯក­រាជ្យ។ -    អថេរឯករាជ្យ ៖ ហៅថាអថេរមិនស្រ័យជាអថេរដែលជះឥទ្ធិពល ដោយផ្ទាល់លើអថេរ​មិនឯករាជ្យ។ អថេរនេះជាគន្លឹះដ៏មានសារៈសំខាន់ក្នុងការឲ្យគោលបំណងរបស់អង្គភាពទទូលបាន​ជោគជ័យ។ ក. អថេរមិនឯករាជ្យ សំដៅលើប្រធានបទស្ដីពីការគ្រប់គ្រងធនធានមនុស្ស ដោយហេតុនេះជាប្រយោជន៍ដែលត្រូវ​បានកំណត់ថាអថេរមិនឯករាជ្យ ហើយត្រូវបានសិក្សានៅក្នុងគម្រោងនៃការវិភាគនេះ។ ប្រសិទ្ធភាព​នៃការត្រួតពិនិត្យ និងកែលម្អការគ្រប់គ្រងធនធានមនុស្សត្រូវបានចាត់ទុកជាគន្លឹះយ៉ាងសំខាន់ក្នុង​ដំណើរការប្រត