Skip to main content

ជនជាតិជប៉ុនបង្រៀនកូន

 ជនជាតិជប៉ុនបង្រៀនកូន

1. ជនជាតិជប៉ុនតែងតែគិតថា ការរៀនពូកែ ឆ្លាតវៃ មិនស្មើនឹងឥរិយាបទល្អ ស្មោះត្រង់និងមានមនុស្សធម៌។

2.  បរិស្ថានរស់នៅនិងការសិក្សាគឺសំខាន់ណាស់ - ដើម្បីកូន 

ជនជាតិជប៉ុនតែងតែព្យាយាមផ្លាស់ទៅកន្លែងដែលល្អប្រសើរជាង។

3. ពួកគេស្រឡាញ់កូន ប៉ុន្តែដាច់ខាតមិនតាមចិត្តកូន។ កុំឲ្យកូនអត់ចង់ញ៉ាំគឺអត់ញ៉ាំ ចង់ស្រែកគឺស្រែកតាមចិត្ត។ ការញ៉ាំមិនមែនជារឿងលេងសើចទេ។ ត្រូវអង្គុយលើកៅអីញ៉ាំ មុនញ៉ាំត្រូវលាងដៃ។ មិនលូកញុំាផ្ដេសផ្ដាស ញ៉ាំត្រូវទៀតទាត់ពេលរាល់ថ្ងៃ។

4. បង្រៀនកូនឲ្យចេះគោរព រាបសានិងវៃឆ្លាត។ ត្រូវឱ្យកុមារសំរេចចិត្តដោយខ្លួនឯងនូវ "បញ្ហា" របស់ខ្លួន។

5. បង្រៀនកូនឲ្យមានចិត្តស្មោះត្រង់ វិធីគឺឪពុកម្តាយមិននិយាយកុហក នៅក្នុងការរស់និងនៅក្នុងគ្រួសារ។

6. ពេលកុមារបាន 5ឆ្នាំ គួរបង្រៀនរបៀបចាយប្រាក់។ ឱ្យលុយរាល់សប្តាហ៍តែមានកំណត់ជានិច្ច។

7. ត្រូវបង្រៀនកូនឲ្យចេះក្លាហាន ទទួលតួនាទីរបស់ខ្លួន បង្រៀនក្មេងឱ្យចេះរង់ចាំ បង្រៀនអំពីអត្ថន័យនៃមនុស្សធម៌។ ត្រូវតែបង្រៀនកុមារពីជីវិត ចេះឱ្យគេ និងចេះទទួលជំនួយពីគេ។ ហើយអ្នកដែលមានក្ដីសុខ តែងទទួលយកតិច  ឱ្យទៅច្រើន។ ត្រូវបង្រៀនកូនឲ្យនិយាយស្ដីមានសុជីវធម៌។ 

8.  ត្រូវបង្រៀនឱ្យកុមារយល់ថា ការបរាជ័យគឺជារឿងធម្មតា។ ដួលគឺត្រូវក្រោកឈរ មិនចាំឱ្យអ្នកដទៃអាណិតអាសូរ។

9. កុមារតែងងាយនឹងឈឺ កុំបារម្ភអំពីរឿងនេះ មិនបាច់ព្រួយបារម្ភទាំងរឿង កូនហាលក្ដៅរាល់ថ្ងៃ ទុកឱ្យកុមារលេងតាមចិត្ត ជិតស្និតនឹងធម្មជាតិ។ មានដូច្នេះទើបកុមាររឹងមាំ ធន់ពេលកុមារធំឡើង។

10. រៀនសូត្រមិនចាំបាច់ កាន់សៀវភៅ"កខគ" ទេ។ រៀនគឺលេង

ផ្តល់ឱកាសដល់កុមារ ស្វែងយល់ពីខ្លួនឯង រួចស្វែងយល់ពីពិភពលោកនៅជុំវិញ។ នោះពិតជាការចាំបាច់ណាស់។

11. សម្រាប់អ្នកដែលជាឪពុកម្តាយ ត្រូវធានារាល់ថ្ងៃ ត្រូវលេងជាមួយកូន ទោះជារវល់យ៉ាងណាក៏ដោយ។ លេងល្បែងជាមួយគាត់  គោលបំណងនៃល្បែងទាំងនេះ គឺធ្វើឱ្យក្មេងសើចសប្បាយ សំណើចពិតជាសំខាន់ណាស់ គឺជួយឱ្យក្មេងឈរនឹងនៅក្នុងសង្គម ...

From JAGODO

ប្រភព  ទស្សន:ភាសាជប៉ុន

Comments

Popular posts from this blog

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ២)

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស( ជំពូកទី ២) ជំពូកទី ២ ការរំលឹកទ្រឹស្តី ២.១. លំនាំដើមនៃការគ្រប់គ្រងធនធានមនុស្ស ( Introduction Human Resource Management) ការគ្រប់គ្រងធនធានមនុស្ស ត្រូវបានគេចាត់ទុកថាជាអាទិភាពនៅក្នុងដំណើរការអភិវឌ្ឍន៍លើ​ធនធានមនុស្ស ​ជាទូទៅអង្គភាពទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៏ការងារ របស់ខ្លួនអាស្រ័យ​ដោយមានធនធានមនុស្សគ្រប់គ្រាន់នៅក្នុងការងារអង្គភាព។ ២.១.១ . និយមន័យការគ្រប់គ្រងធនធានមនុស្ស( Definition of Human Resources Management)         ការគ្រប់គ្រងធនធានមនុស្សគេបានឲ្យនិយមន័យផ្សេងៗគ្នា៖ ការគ្រប់គ្រងធនធានមនុស្ស គឺជាដំណើរការនៃការធ្វើផែនការ ការជ្រើសរើស ការវាយតម្លៃ និងការផ្តល់នូវសំណងដល់និយោជិតម្នាក់ៗដែលបានបម្រើការងារក្នុងអង្គភាព ស្ថាប័ន ​ ឬដើម្បី សម្រេចបាននូវគោលបំណងរបស់អង្គភាព ឬស្ថាប័នប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។ ហើយការគ្រប់គ្រងធនធានមនុស្សសំដៅលើគោលនយោបាយរបស់អង្គ­ ភាព ការអនុវត្តន៍ ឥរិយាបទ អាកប្បកិរិយា ពីការអនុវត្តន៍ការងាររបស់បុគ្គលិកក្នុងអង្គភាព។ ( យោងតាម H. John Bernadin 2010, 5 th Edition, Human Resources Managermant, McGraw-Hill Company, Inc., New

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ១)

                 ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស( ជំពូកទី១) ជំពូកទី១ សេចក្តីផ្តើម ១ . ១. លំនាំបញ្ហានៃការស្រាវជ្រាវ (Background Rational) ភាពរីកចម្រើនខាងសេដ្ឋកិច្ចទីផ្សារសេរីនាពេលបច្នុប្បន្នលើពិភពលោកមានសន្ទុះយ៉ាងលឿនហើយវាបានទំលុះព្រំដែនពាណិជ្ជកម្ម នៃបណ្តាលប្រទេសលើសកលលោក ដែលបានផ្តល់ឱកាស ដល់ក្រុមហ៊ុន និងអង្កការនានាចាប់បសដិសន្ធិឡើងតាមបណ្តាលប្រទេសជាច្រើន។ ក្រុមហ៊ុន និង អង្គការទាំងនោះបង្កើតឡើងដើម្បីប្រតិបត្តិការណ៍សកម្មភាពពាណិជ្ជកម្ម និងប្រឹងប្រែងអនុវត្តសកម្ម ­ ភាពនានា របស់ខ្លួនក្នុងគោលបំណងទទួលបានផលប្រយោជន៍សម្រេចគោលដៅឲ្យសមស្របទៅ បេសកម្ម និងទស្សនៈវិស័យរបស់ខ្លួន។ ម្យ៉ាងវិញទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំនូវ គោលនយោបាយ ផែនការយុទ្ធសាស្រ្តចតុកោណឡើង ដើម្បីគ្រប់គ្រងប្រទេសឲ្យមានកំណើន សេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍន៍ ដែលក្នុងនោះមានវិស័យចម្បងៗដូចជា ការលើកស្ទួយវិស័យ​កសិកម្ម ការបន្តស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍន៍ផ្នែកឯកជន ការងារសុខាភិបាល ការ​កសាងសមត្ថ ­ ភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងកាត់បន្ថយ​ភាពក្រីក្រជាដើម។ល។ ហើយអ្នកវិនិយោគទុនជាច្រើន បានបោះជំហ

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស(ជំពូកទី ៣)

ការសរសេរសារណាការគ្រប់គ្រងធនធានមនុស្ស( ជំពូកទី ៣) ជំពួកទី ៣ វិធីសាស្រ្តនៃការស្រាវជ្រាវ ៣.១. គ្រោងនៃការវិភាគ ៣.១.១. ការកំណត់អថេរ គម្រោងនៃការវិភាគផ្ដោតលើអថេរទាំងពីរគឺ អថេរឯករាជ្យ (Independent Variable) និង​អថេរ​មិនឯករាជ្យ (Dependent Variable) អថេរទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងជិតស្និតមិនអាច​កាត់​ផ្ដាច់ពីគ្នាបានទេ។ -    អថេរមិនឯករាជ្យ ៖ ឬហៅថាអថេរអាស្រ័យ គឺជាអថេរគោលដែលទទួលរងឥទ្ធិពលពីគេ​ទាំងស្រុង។ លទ្ធផលរបស់វាប្រសើរ ឬមិនប្រសើរវាអាស្រ័យលើអថេរឯករាជ្យទាំងស្រុងដែលមាន​ឥទ្ធិពលដោយផ្ទាល់នៅគ្រប់សកម្មភាពដែលបានអនុវត្តន៍ ដូច្នេះវាពឹងផ្អែកទាំងស្រុងលើអថេរ​ឯក­រាជ្យ។ -    អថេរឯករាជ្យ ៖ ហៅថាអថេរមិនស្រ័យជាអថេរដែលជះឥទ្ធិពល ដោយផ្ទាល់លើអថេរ​មិនឯករាជ្យ។ អថេរនេះជាគន្លឹះដ៏មានសារៈសំខាន់ក្នុងការឲ្យគោលបំណងរបស់អង្គភាពទទូលបាន​ជោគជ័យ។ ក. អថេរមិនឯករាជ្យ សំដៅលើប្រធានបទស្ដីពីការគ្រប់គ្រងធនធានមនុស្ស ដោយហេតុនេះជាប្រយោជន៍ដែលត្រូវ​បានកំណត់ថាអថេរមិនឯករាជ្យ ហើយត្រូវបានសិក្សានៅក្នុងគម្រោងនៃការវិភាគនេះ។ ប្រសិទ្ធភាព​នៃការត្រួតពិនិត្យ និងកែលម្អការគ្រប់គ្រងធនធានមនុស្សត្រូវបានចាត់ទុកជាគន្លឹះយ៉ាងសំខាន់ក្នុង​ដំណើរការប្រត